តូក្យ៖ការកាត់ក្តីការប្រព្រឹត្តមិនត្រឹមត្រូវផ្នែកហិរញ្ញវត្ថុរបស់អតីតនាយកប្រតិបត្តិក្រុមហ៊ុន Nissan លោក Greg Kelly បានចាប់ផ្តើមកាលពីថ្ងៃអង្គារដោយលោក Kelly បាននិយាយថា លោកមិនបានប្រព្រឹត្តិបទឧក្រិដ្ឋអ្វីទេ ហើយលោកបានត្រឹមតែព្យាយាមមិនឲ្យប្រធានរបស់លោក គឺលោកCarlos Ghosn ចាកចេញពីទីនោះយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ការចោទប្រកាន់នៅមជ្ឈមណ្ឌលតុលាការក្រុងតូក្យូជុំវិញតួនាទីរបស់លោក Kellyសម្រាប់ការខកខានមិនបានរាយការណ៍ទៅអាជ្ញាធរជប៉ុនអំពីសំណងអនាគតរបស់លោក Ghosn ដែលបានដឹកនាំក្រុមហ៊ុន Nissan Motor Co អស់រយៈពេល២ទសវត្សរ៍។ រដ្ឋអាជ្ញាជប៉ុនបានគូសបញ្ជាក់ការចោទប្រកាន់ដោយពួកគេបាននិយាយថា...
សេអ៊ូល៖ ការិយាល័យប្រធានាធិបតី Cheong Wa Dae បានឲ្យដឹងថាសហរដ្ឋអាមេរិក មិនអាចប្រើកម្លាំងយោធាណាមួយនៅលើឧបទ្វីបកូរ៉េ ដោយគ្មានការយល់ព្រមពីកូរ៉េខាងត្បូងបាននោះឡើយ។ វាត្រូវបានគេឆ្លើយតបទៅនឹងការពិពណ៌នានៅក្នុងសៀវភៅដែលនិពន្ធដោយលោក Bob Woodward ដែលជាអ្នកសារព័ត៌មាន Washington Post ថាសហរដ្ឋអាមេរិក បានពិនិត្យឡើងវិញដោយប្រុងប្រយ័ត្នដោយប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងកូរ៉េខាងជើង ដើម្បីឆ្លើយតបនឹងការបង្កហេតុយោធារបស់ខ្លួនក្នុងឆ្នាំ២០១៧ ។ មន្ត្រី Cheong Wa Dae...
នៅរាជធានីភ្នំពេញមានវត្តចំនួន៦ ដែលបានកកើតសម័យព្រះបាទពញ៉ាយ៉ាត(១៤៣២-១៥០៦) ក្នុងនោះរួមមាន ១.វត្តកោះ ២.វត្តលង្កា ៣.ព្រះពុទ្ធឃោសាចារ្យ(សព្វថ្ងៃវត្តពិភទ្ទរង្សី ឬវត្តចិនដំដែកខាងជើង) ៤.វត្តពាមផ្លុង ស្ថិតនៅខាងជើងវត្តកោះ(សព្វថ្ងៃបាត់រូបរាង) ៥.វត្តឧណ្ណាលោម(អតីតវត្តស្រកាលិញ) និង៦.វត្តខ្ពបតាយ៉ង(ចប្ចុប្បន្នវត្តបុទវតី)។ ១.ព្រះវិហារបុរាណអាយុ១៣៣ឆ្នាំ នៃវត្តពិភទ្ទរង្សី ព្រះវិហារវត្តពិភទ្ទរង្សីក្រោយជួសជុលលាបពណ៌មើលពីខាងមុខឈាងខាងត្បួងAds byInnity វត្តព្រះពុទ្ធឃោសាចារ្យ (សព្វថ្ងៃវត្តពិភទ្ទរង្សី ឬវត្តចិនដំដែកខាងជើង) ជាវត្តមួយដែលមានសំណង់ព្រះវិហារបុរាណសល់ដែលសាងពីឥដ្ឋបូកបាយអ មានអាយុច្រើនជាងគេក្នុងចំណោវត្តទាំង៦ខាងលើ។បើគិតត្រឹមឆ្នាំ២០២០នេះព្រះវិហារនេះមានអាយុ ១៣៣ ឆ្នាំ...
លោក Jose Mourinho អ្នកចាត់ការក្លឹប Tottenham Hotspur បាននិយាយកាលពីបន្ទាប់ពីចាញ់ក្លឹប Everton នៅក្នុងការប្រកួត Premier League កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ថា មូលហេតុដែលចាញ់នៅក្នុងថ្ងៃនេះដោយសារតែ កីឡាកររបស់លោកមិនបានហ្វឹកហាត់ និងត្រៀមខ្លួនគ្រប់គ្រាន់។ លោក Mourinho បាននិយាយថា៖” តទល់ជាមួយនឹងក្លឹប Everton...
កីឡាករខ្សែបម្រើស្លាបឆ្នើមរបស់ក្លឹប Aston Villa ដែលតែងតែមានព័ត៌មានចចាមអារ៉ាមក្នុងការចាកចេញពីក្លឹបជាពិសេសផ្ទេរទៅលេង ជាមួយនឹងបិសាចក្រហម Man United នោះទីបំផុតបានសម្រេចចិត្តបន្តកុងត្រាថ្មីហើយ ជាមួយនឹងក្លឹប។ Jack Grealish គឺជាកីឡាករឆ្នើមដែលដុះចេញពីថ្នាល យុវជនរបស់ក្លឹប Aston Villa តែម្តងហើយនៅសប្តាហ៍នេះគាត់បានប្តេជ្ញាចិត្តចុងក្រោយមួយ ក្នុងការរស់នៅជាមួយនឹងក្លឹបរហូតដល់ឆ្នាំ២០២៥ដើម្បីបញ្ចប់ទៅនូវព័ត៌មានមិន ពិតទាំងអស់នោះ។ ក្រៅតែពីបានបង្ហាញអារម្មណ៍រីករាយ ក្នុងការ បន្តលេងនៅ Villa...
បរទេស៖មេដឹកនំាកូរ៉េខាងជើង លោក គីម ជុងអ៊ុន នាពេលថ្មីៗនេះ បានកោតសរសើរយោធារបស់លោក សម្រាប់ការប្រឹងប្រែងធ្វើការកសាងឡើងវិញនូវទីក្រុងតូចនានា ដែលរងការវាយប្រហារដោយព្យុះទីហ្វុង និងគ្រោះទឹកជំនន់ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកណ្ដាលកូរ៉េខាងជើង KCNA នៅថ្ងៃអង្គារនេះ។ កាសែត KCNA បាននិយាយថា លោក គីម ជុងអ៊ុន បានធ្វើទស្សនកិច្ចខេត្ត North Hwanghae ស្ថិតនៅខាងត្បូងទីក្រុងព្យុងយ៉ាង...
អេហ្ស៊ីប៖ អ្នកបុរាណវិទ្យាបានរកឃើញមឈូស ឈើចំនួន១៣ដែល បិទជិត និងរក្សាភាពដើមបានល្អឥតខ្ចោះ នៅតំបន់វាលខ្សាច់ នៃទីប្រជុំជន Saqqara ប្រទេសអេហ្ស៊ីបដែលមានអាយុកាល ប្រហែល ២៥០០ឆ្នាំមកហើយ នេះបើយោងតាម ការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ អ្នកបុរាណវិទ្យាបាន និយាយថា វាមានទីតាំងស្ថិតនៅ ចម្ងាយ១៩ ម៉ាយល៍ខាងត្បូងនៃទីក្រុងគែរជាកន្លែងបញ្ចុះសព ដ៏ធំល្វឹងល្វើយមានលក្ខណៈជាពិរ៉ាមិត នៃ Djoser និងជាផ្នូរដែលមានរាងសំប៉ែតត្រូវ...
ប្រវត្តិសាស្ត្រ៖ហ៊ីត្លែរបានចូលនិវត្តន៍ នៅលេនដ្ឋានរបស់ខ្លួនបន្ទាប់ពីបាន សម្រេចចិត្តបន្តការស្នាក់នៅក្នុងទីក្រុងប៊ែកឡាំងក្រោយ ការឡោមព័ទ្ធដ៏ជាប្រវត្តិសាស្ត្រនិងចុងក្រោយនៃសង្រ្គាម។ ទីស្នាក់ការចុងក្រោយ របស់ហ៊ីត្លែរជាអធិការបតីដ៏ផ្តាច់ ការនាសម័យនោះមានបន្ទប់តូចៗចំនួន១៨នៅពីក្រោមដី និងមានគ្រឿងបរិក្ខារគ្រប់គ្រាន់ ដោយមានទឹកនិងផ្គត់ផ្គង់អគ្គិសនីផងដែរ។ ហ៊ីត្លែរបានចាប់ផ្តើមចូលទៅស្នាក់នៅ ក្នុងលេនដ្ឋានក្រោមដីរបស់ខ្លួន នាថ្ងៃទី១៦ខែមករាកាលពីឆ្នាំ១៩៤៥ហើយបន្តស្នាក់នៅទីនោះ អស់រយៈពេល១០៥ក្រោយការឡោមព័ទ្ធប៉ុន្តែក្រោយមកទើបគាត់បានសម្រេចចិត្តធ្វើអត្តឃាតខ្លួនឯង នៅក្នុងបន្ទប់ធ្វើការខ្លួនឯង។ ក្នុងកំឡុងពេលលាក់ខ្លួនគាត់បានចាកចេញ ពីទីតាំង របស់ខ្លួនតិចតួចបំផុតក្នុងនោះមានតែម្តងគត់ដើម្បីជួបជាមួយនឹងក្រុមយុវជន ហ៊ីត្លែរហើយ បានចំណាយពេលវេលាភាគច្រើនរបស់គាត់ទៅលើការគ្រប់គ្រងមីក្រូហិរញ្ញវត្ថុនិងអ្វីដែលសេសសល់ ពីវិស័យការពារជាតិអាឡឺម៉ង់ហើយមានមនុស្សមួយចំនួនប៉ុណ្ណោះដែលបានធ្វើដំណើរចូលទៅកាន់ ទីកន្លែងរបស់គាត់ស្នាក់នៅបានក្នុងនោះមានដូចជាHermann Goering,...
កាអាមេរិក៖រសិក្សាថ្មីមួយបានបង្ហាញថា សត្វតុកកែបុរាណមួយ គឺជាប្រភេទសត្វចម្លែកដែលរស់នៅទ្វីបអង់តាក់ទិកកាលពី ២៥០ លានឆ្នាំមុនក៏ជាសត្វត្រូវបានគេស្គាល់ដំបូងគេរស់រានមានជីវិតដោយការលកា់ខ្លួនសម្ងំក្នុងដើមឈើ និងកន្លែងផ្សេងៗទៀតនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ក្រុមអ្នកស្រាវជ្រាវបានគេហៅសត្វនេះថា Lystrosaurus វាមើលទៅស្រដៀងនឹងសត្វ រវាងសត្វជ្រូកយក្ស និងជីងចក់ ហើយដេកអស់ជាច្រើនថ្ងៃ រាប់សិបខែ ឬច្រើនខែ ដើម្បីឆ្លងកាត់ពេលយប់ងងឹត។ ភាពសម្ងំខ្លួនគឺជាលក្ខណៈស៊ាំនៃសត្វទំនើបរស់នៅក្បែរ ឬក្នុងតំបន់ប៉ូលដែលធ្វើវាឆ្លងកាត់ខែរដូវរងារ ងងឹតនៅពេលដែលម្ហូបអាហារខ្វះខាត។ របកគំហើញថ្មីពាក់ព័ន្ធនឹងការយកចំណិតស្តើងៗពី Lystrosaurus ហើយក្រឡេកមើលរង្វង់សង្កត់បញ្ជាក់ថា ការសម្ងំបានស្ថិតនៅតាំងពីមុនដាយណូស័រ។...
ស្កុតឡេន៖អ្នករត់ហាត់ប្រាណដើម្បីសុខភាព បានជំពប់ដួលលើហ្វូស៊ីល សត្វដាយណូស័រនៅឆ្នេរស្កុតឡេនដែលបង្ហាញថា សត្វដាយណូស័រមាន បន្លាលនៅលើខ្នងរស់នៅតំបន់ Inner Hebrides កាលពី ១៦៦ លានឆ្នាំមុននេះបើយោង តាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ នាង Elsa Panciroli រកឃើញដ៏អស្ចារ្យនៅលើកោះIsle of Eigg ហើយវាជាហ្វូស៊ីលដំបូងបង្អស់ ជាកម្មសិទ្ធិរបស់សត្វ Stegosaurian ត្រូវបានគេរកឃើញនៅស្កុតឡេននៅខាងក្រៅ Skye...