សេអ៊ូល៖ ក្រសួងការបរទេសបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង អាចបញ្ចប់កិច្ចព្រមព្រៀងចែករំលែកព័ត៌មានចារកម្មយោធា ជាមួយប្រទេសជប៉ុនគ្រប់ពេល ព្រោះថាប្រទេសនេះបានបញ្ឈប់ការបញ្ចប់កិច្ចព្រមព្រៀង ដែលបានគ្រោងទុកកាលពីឆ្នាំមុន ក្រោមលក្ខខណ្ឌនោះ។ ការអត្ថាធិប្បាយបានធ្វើឡើងបន្ទាប់ពីសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយជប៉ុន បានដកស្រង់សម្តីមន្ត្រីរដ្ឋាភិបាលរបស់ខ្លួន ដែលបានលើកឡើងថា កិច្ចព្រមព្រៀងសន្តិសុខព័ត៌មានទូទៅនៃយោធា (GSOMIA) ត្រូវបានគេមើលឃើញថា កំពុងបន្តជាថ្មីចាប់តាំងពីទីក្រុងសេអ៊ូល មិនបានជូនដំណឹងដល់ទីក្រុងតូក្យូ អំពីផែនការណាមួយ ដើម្បីបញ្ចប់វានៅចុងថ្ងៃអាទិត្យដែលជាថ្ងៃផុតកំណត់នៃការជូនដំណឹង។ ទីក្រុងសេអ៊ូល បានសង្កត់ធ្ងន់ថា កាលបរិច្ឆេទផុតកំណត់ថ្ងៃទី២៤...
ASUNCION៖កីឡាករបាល់ទាត់ដ៏ល្បីល្បាញ Ronaldinho ត្រូវបានដោះលែងពីការឃុំខ្លួនក្នុងផ្ទះនៅប៉ារ៉ាហ្គាយ បន្ទាប់ពីលោកត្រូវជាប់ឃុំជិត ៦ ខែ ពីបទប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយ យោងតាមការចេញផ្សាយពី គេហទំព័រឆៃណាឌៀលី។ ចៅក្រមបានព្យួរការចោទប្រកាន់លើកីឡារកបាល់ទាត់អាយុ ៤០ ឆ្នាំ និងបងប្រុសរបស់លោក Roberto Assis បន្ទាប់ពីពួកគេបានប្តឹងតវ៉ាជាមួយព្រះរាជអាជ្ញា។ ចៅក្រម Gustavo Amarilla បានប្រាប់តុលាការនៅ Asuncion ថា...
បរទេស៖រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បាននិយាយនៅថ្ងៃចន្ទនេះថា សហរដ្ឋអាមេរិកធានាអ៊ីស្រាអែលរក្សាអត្ថប្រយោជន៍យោធានៅតំបន់មជ្ឈិមបូព៌ា ក្រោមកិច្ចព្រមព្រៀងអាវុធអាមេរិកនាពេលអនាគតណាមួយ ជាមួយសហភាពអារ៉ាប់រួម។ ក្រោយជួបគ្នាជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu លោក Mike Pompeo បាននិយាយប្រាប់អ្នកសារព័ត៌មានថា “សហរដ្ឋអាមេរិក មានតម្រូវការស្របច្បាប់ជាមួយការគោរព ចំពោះគុណវុឌ្ឍិយោធាប្រកបដោយគុណសម្បត្តិ ហើយយើងនឹងបន្តគោរពប្រការនោះ”។ គួរបញ្ជាក់ថា កិច្ចព្រមព្រៀងជួយសម្របសម្រួលដោយអាមេរិក...
កីឡាករខ្សែប្រយុទ្ធអង់គ្លេស Tammy Abraham ត្រូវបានគេមើលឃើញយ់ាងច្បាស់ហើយថានឹងក្លាយទៅជាផ្នែកមួយដ៏សំខាន់របស់ក្លឹបតោខៀវ Chelsea នារដូវកាលក្រោយទោះបីជាទើបបានបង្ហាញខ្លួនពេញលេញកាលពីរដូវកាលកន្លងមកក្តី។ The Goal បានសរសេរថា Abraham ដែលដុះចេញពីថ្នាល យុវជនរបស់ក្លឹបរូបនេះមានមហិច្ឆិតាដ៏ធំជាមួយនឹងក្លឹបដោយ ក្នុងនោះរួមមានទាំងពានរង្វាន់ ស្បែកជើងមាសផងពានអង់គ្លេស Premier League ផងនិងក៏ដូចជាពានរង្វាន់ ពិភពលោកជូនជម្រើសជាតិអង់គ្លេសផង។ កីឡាករខ្សែប្រយុទ្ធវ័យ២២ឆ្នាំរូបនេះបានបង្ហាញទំរង់លេងយ៉ាងល្អ ក្រោយពេលដែលលោក Frank Lampard...
អាមេរិក៖ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Google បានធ្វើការអាប់ដេត Pixel Buds ដែលមានបទពិសោធនឹងបន្ថយសំឡេងលេងភ្លេង ប្រសិនបើវារកឃើញសញ្ញា នៃភាពអាសន្នដូចជាឆ្កែព្រូស ក្មេងយំ ឬស៊ីរ៉ែនរថយន្តសង្គ្រោះបន្ទាន់ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ មុខងារថ្មីដែលមានឈ្មោះថា “ការដាស់តឿន” “Attention Alerts” ត្រូវបានរកឃើញសញ្ញានៃភាពអាសន្នដូចជាឆ្កែព្រុសទារកយំ ស៊ីរ៉ែនរថយន្តដឹកទំនិញ និងរថយន្តសង្គ្រោះបន្ទាន់ដោយមានជំនួយពីប្រព័ន្ធAI។ របៀបថ្មីដែលកំពុងសាកល្បងសម្រាប់ពេលនេះ បន្ទាប់មកបន្ថយសំឡេងអូឌីយ៉ូរបស់Pixel Buds ភ្លាមៗដើម្បីឲ្យអ្នកប្រើប្រាស់ដឹងច្បាស់...
ភ្នំពេញ៖ ទាំងភោគី និងសម្បទានិកដីសង្គមកិច្ច សុទ្ធតែអាចសុំធ្វើជាម្ចាស់កម្មសិទ្ធិលើដីដែលខ្លួនកាន់កាប់បាន ក្រោយពីបានកាន់កាប់ដី ក្នុងរយៈពេល ៥ឆ្នាំ ជាប់ៗគ្នា។ ចំណុច ដែលខុសគ្នា គឺត្រង់ថា នៅក្នុងរយៈពេលកំពុងកាន់កាប់ ៥ឆ្នាំនេះ ភោគី អាចផ្ទេរសិទ្ធិរបស់ខ្លួនទៅឲ្យអ្នកដ៏ទៃបាន (ដូចជា លក់ ឬធ្វើជាអំណោយនូវដីរបស់ខ្លួនបាន) ។ ចំណែកសម្បទានិកដីសង្គមកិច្ចវិញ ក្នុងពេលរង់ចាំបានក្លាយជាម្ចាស់កម្មសិទ្ធិ (៥ឆ្នាំ) មិនអាចធ្វើការផ្ទេរសិទ្ធិរបស់ខ្លួនបានទេ...
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផ្លែឈើ២ប្រភេទ ដែលអ្នកមិនគួរឲ្យកូនក្រោមអាយុ៣ឆ្នាំញ៉ាំ។ តើមានអ្វីខ្លះទៅ? អ្នកម្តាយមិនគួរឲ្យកូនបរិភោគផ្លែឪឡឹកឡើយ ព្រោះអាចធ្វើឲ្យកូនងាយហើមពោះខ្លាំងណាស់ ថែមទាំងធ្វើឲ្យប្រព័ន្ធរំលាយអាហារដំណើរការមិនល្អឡើយ។ ជាពិសេស ក្នុងផ្លែឪឡឹកនេះ មានផ្ទុកសារធាតុស្ករខ្ពស់ ដោយអាចធ្វើឲ្យក្រពះកូនពិបាកទទួលយក ហើយបំលែងជាខ្លាញ់។ មិនត្រឹមតែប៉ុណ្ណោះ នឹងបង្អាក់មិនឲ្យរាងកាយកកូនទទួលបានសារធាតុចិញ្ចឹមបានគ្រប់គ្រាន់ឡើយ។ ដូចនេះ អ្នកម្តាយគួរតែប្រយ័ត្នក្នុងពេលឲ្យកូនបរិភោគឪឡឹក។ ផ្លែគូលេន ក៏អ្នកម្តាយមិនគួរឲ្យកូនញ៉ាំច្រើនដែរ ព្រោះក្នុងនោះមានផ្ទុកសារធាតុស្ករខ្ពស់។ នៅពេលដែលកូនបរិភោគច្រើន នឹងធ្វើឲ្យសារធាតុស្ករក្នុងរាងកាយកូនប្រែជាចុះខ្លាំងទៅវិញ។ ជាហេតុដែលធ្វើឲ្យកូនអាចកើតមានអាការៈខ្វះជាតិស្ករបាន៕ប្រភព៖health.
ភ្នំពេញ៖ វិស័យដីធ្លីដែលជាផ្នែកមួយ នៃវិស័យអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ មានការកើនឡើងថ្លៃ ជាមធ្យមប្រមាណ ១២ភាគរយក្នុងមួយឆ្នាំៗ ដែលធ្វើឱ្យអ្នកអភិវឌ្ឍន៍មានការលំបាក ក្នុងការទិញសម្រាប់ធ្វើការវិនិយោគ។ លោកស្រី អាន សុធិតា នាយិការក្រុមហ៊ុនអន្តរជាតិ CBRE Cambodia បានឱ្យដឹងនៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២០នេះ ថា តាមការស្រាវជ្រាវរបស់ក្រុមហ៊ុន CBRE...
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបប្រើអំបិលក្នុងជីវភាពរស់នៅ របស់អ្នក។ វាជាគ្រឿងទេសដែលមានប្រយោជន៍ បំផុតក្នុងផ្ទះបាយ។ តើវាមានប្រយោជន៍អ្វីខ្លះទៅ? ប្រសិនជាសាច់របស់អ្នកដាក់ក្លាសេយូរ ប្រែជាដុំទឹកកក។ អ្នកអាចដាក់សាច់នោះចូលទៅក្នុងទឹក រួចរោយអំបិលបន្តិចពីលើ នោះវានឹងឆាប់រលាយ ហើយសាច់នោះនឹងមានលក្ខណៈស្រស់ទៀតផង។ ម្យ៉ាងទៀត បើក្រោយពេលដែលអ្នកចៀន ឬប្រើខ្ទះរួច វាមានលក្ខណៈខ្លោច អ្នកអាចរោយអំបិលពីលើ រួចចាក់ទឹកចូល ហើយក្រឡុកវាចុះឡើងៗចំនួន១០នាទី។ បន្ទាប់មក អ្នកអាចយកវាទៅលាងសម្អាតតាមបែបធម្មតាបាន នោះវានឹងងាយស្រួល...
ស្ថាបនិកក្រុមហ៊ុន Robot Technology Corps អ្នកស្រី Yukiko Nakagawa ជឿជាក់ថា មធ្យោបាយម្យ៉ាងគត់ ដែលអាចឲ្យសម្ពន្ធភាព រវាងមនុស្សយន្តនិងមនុស្សកាន់តែជិតដិតគ្នា លុះត្រាពួកគេត្រូវច្នៃតួខ្លួនមនុស្សយន្តឲ្យទៅជារូបរាង សត្វជំនួសមុខមាត់ដូចមនុស្សទូទៅ។ អ្នកស្រីបញ្ជាក់ដូច្នេះថា “បើកាលណាយើងតុបតែងមនុស្សយន្តទៅ ជាពណ៌សម្បុរឬមុខមាត់ដូចមនុស្សទូទៅ គាប់ជួន ពួកវាមានភាពឆ្លាតវៃទៀតនោះ នឹងមានការលើកឡើងថាមនុស្សយន្តដណ្ដើមការងាររបស់មនុស្ស”។ ភាពជោគជ័យកន្លងទៅសម្រាប់ មនុស្សយន្តមានរូបរាងជាសត្វឆ្មាឲ្យឈ្មោះ Nekotencho ហាក់ទទួលស្គាល់ ខ្លាំងពីបណ្ដាអតិថិជន ដោយវាមានមុខងាររង់ចាំស្វាគមន៍ភ្ញៀវនៅខាងក្រៅក្រុមហ៊ុន ក្នុងតំបន់បច្ចេកវិទ្យាពិសេស...