ផ្សេងៗ

Google កំពុងតេស្តិ៍វិធី ស្វែងរកសំឡេងបន្ទាន់នៃ Pixel Buds សម្រាប់ដាស់តឿន អ្នកប្រើប្រាស់សកម្មភាព កើតឡើងនៅជុំវិញពួកគេ

អាមេរិក៖ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Google បានធ្វើការអាប់ដេត Pixel Buds ដែលមានបទពិសោធនឹងបន្ថយសំឡេងលេងភ្លេង ប្រសិនបើវារកឃើញសញ្ញា នៃភាពអាសន្នដូចជាឆ្កែព្រូស ក្មេងយំ ឬស៊ីរ៉ែនរថយន្តសង្គ្រោះបន្ទាន់ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

មុខងារថ្មីដែលមានឈ្មោះថា “ការដាស់តឿន” “Attention Alerts” ត្រូវបានរកឃើញសញ្ញានៃភាពអាសន្នដូចជាឆ្កែព្រុសទារកយំ ស៊ីរ៉ែនរថយន្តដឹកទំនិញ និងរថយន្តសង្គ្រោះបន្ទាន់ដោយមានជំនួយពីប្រព័ន្ធAI។ របៀបថ្មីដែលកំពុងសាកល្បងសម្រាប់ពេលនេះ បន្ទាប់មកបន្ថយសំឡេងអូឌីយ៉ូរបស់Pixel Buds ភ្លាមៗដើម្បីឲ្យអ្នកប្រើប្រាស់ដឹងច្បាស់ អំពីអ្វីដែលកំពុងកើតឡើងនៅជុំវិញពួកគេ។

អ្នកប្រើប្រាស់ Pixel Buds អាចបើកដំណើរការ“ របៀបពិសោធន៏” នេះនៅលើទូរស័ព្ទ Pixel ជាមួយប្រព័ន្ធប្រតិបត្តិការAndroid 10 ប៉ុន្តែGoogleបានព្រមានថា វាអាចកាត់បន្ថយអាយុកាលថ្ម។ Google ក៏បានណែនាំការអាប់ដេតអចិន្រ្តៃយ៍ ផ្សេងទៀតទៅ Pixel Buds រួមទាំងការជំរុញ Bass ចែករម្លែកការរកឃើញ និងរបៀបចម្លង៕

Most Popular

To Top