ភ្នាក់ងារកីឡាកររបស់ខ្សែបម្រើ Paul Pogba លោក Mino Raiola បាននិយាយកាលពីពេលថ្មីៗនេះថា កីឡាកររូបនេះនឹងនៅបន្តជាមួយក្លឹប Manchester United ។ លោក Raiola បាននិយាយថា៖” Pogba នឹងនៅបន្តជាមួយក្លឹប Man Utd ហើយខ្ញុំគិតថាខាងក្លឹបនេះចង់បន្តកុងត្រាជាមួយគេថែមទៀតផង។ “ លោកបានបន្តថា៖” ព្រោះថាឥឡូវនេះគេជាខ្សែបម្រើដ៏សំខាន់មួយរបស់ក្លឹប...
អង់គ្លេស៖ការសិក្សាគាំទ្រ ដោយរដ្ឋាភិបាលចក្រភពអង់គ្លេស បានរកឃើញថា ការនិយាយលេង នៅតាមហាងស្រាបង្កគ្រោះថ្នាក់បំផុត ព្រោះការនិយាយ និងការច្រៀង ជាចំណុចសំខាន់ការរីករាលដាលនៃ ជំងឺឆ្លងដោយសារ តែពួកគេផលិត បរិមាណស្មើគ្នា នៃអេរ៉ូដូនេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ ការស្រាវជ្រាវត្រូវបានប្រើប្រាស់ ដើម្បីជូនដំណឹង ដល់ការសម្រេចចិត្តរបស់ រដ្ឋមន្ត្រីក្នុងការអនុញ្ញាតឲ្យមានការប្រគុំតន្រ្តីក្នុងផ្ទះនិងការសម្តែង នៅលើឆាកម្តងទៀតកាលពី សប្តាហ៍មុន។ វាគឺជាការជំរុញដ៏សំខាន់មួយ សម្រាប់ឧស្សាហកម្មសិល្បៈ និងការកម្សាន្ត...
អាល្លឺម៉ង់៖ការវិភាគនៃទិន្នន័យផ្កាយរណប បានបង្ហាញថា ការរលាយចេញពីផ្ទាំងទឹកកករបស់Greenland បានបំបែកឯតទគ្គកម្មកាលពី ឆ្នាំមុនដោយបានបាត់បង់ ម៉ាសសរុបចំនួន ៥៣២ ជីហ្គីតាតុនឯណោះ នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ ក្រុមអ្នកជំនាញដឹកនាំមកពីប្រទេស អាល្លឺម៉ង់បានរកឃើញថា ការបាត់បង់ទឹកកកក្នុងឆ្នាំ ២០១៩ គឺខ្ពស់ជាងឆ្នាំមុនដែលមានចំនួន ១៥ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ២០១២ ។ ទោះជាយ៉ាងណាក៏ដោយពួកគេក៏បានកត់សម្គាល់ផងដែរថា លក្ខខណ្ឌអំណោយផលក្នុងឆ្នាំ២០១៧-២០១៨ មានន័យថា ការរលាយមានកម្រិតទាបជាងរយៈពេល២ឆ្នាំទៀតរវាងឆ្នាំ...
បរទេស៖កងទ័ពរបស់កងកម្លាំងចម្រុះអន្តរជាតិ ដឹកនាំដោយសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានដកចេញពីមូលដ្ឋានយោធាតាជី ក្នុងប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ និងបានប្រគល់មូលដ្ឋានយោធានោះ ឲ្យទៅកងកម្លាំងសន្តិសុខអ៊ីរ៉ាក់ផងដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងកម្លាំងចម្រុះបាននិយាយប្រាប់ថា “ការដកបុគ្គលិកយោធាកងកម្លាំងចម្រុះនេះ គឺជាផ្នែកមួយនៃផែនការរយៈពេលយូរ ដែលបានសហការគ្នាជាមួយរដ្ឋាភិបាលរបស់ប្រទេសអ៊ីរ៉ាក់” និងបាននិយាយបន្ថែមថា ជំរុំយោធាតាជី ធ្លាប់មានសមាជិកកងកម្លាំងចម្រុះរហូតដល់ទៅ២.០០០នាក់ ភាគច្រើននៃពួកគេបានចាកចេញនៅក្នុង រដូវក្តៅនេះ។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News...
អាមេរិក៖ក្រុមហ៊ុនអាកាសចរណ៍ Blue Origin ដែលជាកម្មសិទ្ធិរបស់នាយកប្រតិបត្តិក្រុមហ៊ុន Amazon លោក Jeff Bezos បានប្រគល់រថយន្ដដឹកអ្នកដំណើរអវកាសអាចដឹកមនុស្សស្រីដំបូង និងមនុស្សបុរសបន្ទាប់ទៅភពព្រះចន្ទនេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ ក្រុមហ៊ុនដែលគ្រប់គ្រងដោយលោក Bezo បានប្រកាសថា ក្រុមជាតិរបស់ខ្លួន និងអង្គការណាសាបានតំឡើងកន្លែងចតយានយន្តនៅមជ្ឈមណ្ឌលយានអវកាស Johnson នៅរដ្ឋតិចសាស់ដែលយាននេះនឹងត្រូវធ្វើការសាកល្បង។ Blue Origin រួមជាមួយអវកាស X...
អង់គ្លេស៖ក្រុមហ៊ុន Rolls-Royce បានចាប់ដៃគូជាមួយក្រុមហ៊ុន អាកាសចរណ៍ Reaction Engines ដើម្បីបង្កើតផលិតប្រព័ន្ធម៉ាស៊ីនជំនាន់ក្រោយសម្រាប់ យន្តហោះអាជីវកម្មថ្មីដែលរចនាឡើងដោយ Virgin Galacticមានល្បឿនលឿនជាងសំឡេង ៣ដងឯណោះនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ម្ចាស់យន្តហោះអាជីវកម្មឈ្មោះ Virgin Galactic គ្រប់គ្រងដោយលោក Richard Branson ក្នុងខែនេះបានបង្ហាញការរចនាប្លង់ របស់យន្ដហោះ ព្រមទំាងអាចដឹកអ្នកដំណើរបានចំនួន១៩នាក់។ម៉ាស៊ីនប្រតិកម្មមាន មូលដ្ឋាននៅ Oxfordshire...
ហ្សឺណែវ៖ ចំនួនអ្នកស្លាប់ដោយសារជំងឺរាតត្បាតកូវីដ-១៩ នៅទូទាំងពិភពលោកបានកើនឡើងដល់ ៨០០.០០០ នាក់គិតត្រឹមថ្ងៃអាទិត្យ នេះបើយោងតាមតួលេខចុងក្រោយពីអង្គការសុខភាពពិភពលោក (WHO) ។ នៅទូទាំងពិភពលោកគិតត្រឹមម៉ោង ១២និង៤៨ នាទីរសៀលថ្ងៃអាទិត្យម្សិលមិញនេះមានករណី ឆ្លងសរុបកើនឡើងដល់ ២៣.០៥៧.២៨៨ ករណី ហើយក្នុងនោះមានមនុស្សស្លាប់កើនឡើងដល់ជាង ៨០០.៩០៦ នាក់។ សហរដ្ឋអាមេរិក និងប្រេស៊ីល នៅតែជាប្រទេសដែលជាប់ចំណាត់ថ្នាក់ខ្ពស់ជាងគេទាំងករណី និងការស្លាប់ ដោយអាមេរិកមានចំនួន...
សេអ៊ូល៖ កូរ៉េខាងជើង បានទាមទារការសុំទោស និងសំណងរបស់ជប៉ុន ចំពោះការសម្លាប់កម្មករកូរ៉េដោយបង្ខំ ក្នុងការលិចនាវាជប៉ុន ដែលកំពុងធ្វើដំណើរទៅកាន់ប្រទេសកូរ៉េ បន្ទាប់ពីចប់សង្គ្រាមលោកលើកទី ២ ។ អ្នកនាំពាក្យសមាគមជនរងគ្រោះកូរ៉េនៃការ បង្ខំឲ្យធ្វើសេចក្តីព្រាង និងក្រុមគ្រួសារនៅសេសសល់ ដែលជាអង្គការរបស់កូរ៉េខាងជើង បានទាមទារនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដើម្បីរំលឹកខួបលើកទី ៧៥ នៃការលិចនាវា Ukishima Maru និងការសម្លាប់ប្រជាជនកូរ៉េនៅលើនាវា។ ពលករកូរ៉េបង្ខំចំនួន...
នៅថ្ងៃសៅរ៍នេះក្លឹប Barcelona បានប្រកាសជាផ្លូវការហើយថាអតីតកីឡាករ របស់ក្លឹបគឺលោក Henrik Larsson និងលោក Alfred Schreuder គឺត្រូវបានជ្រើសរើស ដើម្បីទទួលតំណែងជាជំនួយការគ្រូបង្វឹកក្លឹបដើម្បីធ្វើការជាមួយ នឹងគ្រូបង្វឹកថ្មីលោក Ronald Koeman។ ជំនួយការគ្រូបង្វឹកថ្មីទាំងពីររូបនេះបានចុះកុងត្រាដែលមានសុពលភាព រហូតដល់ខែមិថុនាឆ្នាំ២០២២។រំលឹកដែរថាលោក Larsson ដែលធ្លាប់ បង្ហាញខ្លួនជូនក្លឹបបាន៤០ដងកាលពីគ្រានៅជាកីឡាករអាចរកគ្រាប់បាល់បាន១៣គ្រាប់ ចន្លោះពីឆ្នាំ២០០៤និងឆ្នាំ២០០៦។ ខណៈដែលលោក Schreuder...
ភ្នំពេញៈ ការធ្វើពាណិជ្ជកម្ម ឬជំនួញផ្សេងៗ តែងតែមានការប្រកួតប្រជែង ដោយខ្វះមិនបានឡើយ។ ការប្រកួតប្រជែងនេះ មានទាំងការប្រកួតប្រជែង ប្រកបដោយភាពស្មោះត្រង់ និងមិនស្មោះត្រង់។ យោងតាមនាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា អំពើនៃការប្រកួតប្រជែងណា ដែលផ្ទុយពីគោលការណ៍ នៃការអនុវត្តន៍ទៀងទាត់នៅក្នុងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម សេវាកម្ម ត្រូវចាត់ទុកថា ជាការប្រកួតប្រជែងមិនស្មោះត្រង់។ ទង្វើទាំងឡាយដូចខាងក្រោមត្រូវចាត់ទុកថា បានបង្កើតនូវអំពើរនៃការប្រកួតប្រជែងមិនស្មោះត្រង់៖ ក– ការបង្កើតឱ្យមានការភាន់តច្រឡំ តាមមធ្យោបាយណាមួយ...