សិល្បៈ និង កម្សាន្ត

ចំណេះដឹង! តើ​អ្វី​ជា​អំពើ​ នៃ​ការប្រកួតប្រជែង​ មិន​ស្មោះត្រង់?

ភ្នំពេញៈ ការធ្វើ​ពាណិជ្ជកម្ម ឬ​ជំនួញផ្សេងៗ តែងតែមាន​ការប្រកួត​ប្រជែង ​ដោយ​ខ្វះ​មិនបាន​ឡើយ។ ការប្រកួតប្រជែង​នេះ មាន​ទាំង​ការប្រកួតប្រជែង ប្រកបដោយ​ភាពស្មោះត្រង់ និង​មិន​ស្មោះត្រង់។

យោងតាម​នាយកដ្ឋាន​ក​ម្ម​សិទ្ធិ​បញ្ញា នៃ​ក្រសួងពាណិជ្ជកម្ម​បានឱ្យ​ដឹងថា អំពើ​នៃ​ការប្រកួតប្រជែង​ណា ដែល​ផ្ទុយ​ពី​គោលការណ៍ នៃ​ការអនុវត្តន៍​ទៀងទាត់​នៅក្នុង​វិស័យ​ឧស្សាហកម្ម ពាណិជ្ជកម្ម សេវាកម្ម ត្រូវ​ចាត់ទុកថា ជាការ​ប្រកួតប្រជែង​មិន​ស្មោះត្រង់។

ទង្វើ​ទាំងឡាយ​ដូចខាងក្រោម​ត្រូវ​ចាត់ទុកថា បាន​បង្កើត​នូវ​អំពើរ​នៃ​ការប្រកួតប្រជែង​មិន​ស្មោះត្រង់៖

– ការបង្កើតឱ្យមាន​ការ​ភាន់តច្រឡំ តាម​មធ្យោបាយ​ណាមួយ ជាមួយ​សហគ្រាស​ជាមួយ​ទំនិញ ឬ​ជាមួយ​សកម្មភាព​ឧស្សាហកម្ម​ពាណិជ្ជកម្ម ឬ​សេវាកម្ម​នៃ​គូប្រកួត​ប្រជែង។

– ការ​ពោល​អះអាង​មិន​ត្រឹមត្រូវ​ក្នុង​ពាណិជ្ជកម្ម ដែល​ធ្វើឱ្យ​ខូច​កេរ្តិ៍ឈ្មោះ សហគ្រាស ទំនិញ ឬ​សកម្មភាព​ឧស្សាហកម្ម​ពាណិជ្ជកម្ម ឬ​សេវាកម្ម​នៃ​គូប្រកួត​ប្រជែង។

– ការបញ្ជាក់ ឬ​ការ​ពោល​អះអាង ដែល​បាន​ប្រើប្រាស់​នៅក្នុង​ពាណិជ្ជកម្ម ហើយ​ដែល​អាចធ្វើឱ្យ​សាធារណជន ភាន់ច្រឡំ អំពី​ប្រភេទ​ដំណើរ​ការផលិត លក្ខណៈ ភាពសមស្រប សំរាប់​គោលបំណង​របស់គេ ឬ​បរិ​មាណនៃ​ទំនិញ៕ប្រភព៖http://propertyarea.asia

Most Popular

To Top