សិល្បៈ និង កម្សាន្ត

ម៉ារីម៉ា បង្ហោះរូប​មុខ​អង្គរវត្ត​ តែច្រឡំសរសេរថានៅថៃ

តារាល្បីហ្វីលីពីន Marian Rivera ដែលគេស្គាល់ថាជា ម៉ារីម៉ា បានបង្ហោះរូបភាពជាមួយស្វាមី នៅមុខប្រាសាទអង្គរវត្តរបស់កម្ពុជា ប៉ុន្តែ​បែរជាសរសេរថា “When in Thailand” ទៅវិញ។ ការសរសេរ​ខុស​បែបនេះ ធ្វើឲ្យ​អ្នកគាំទ្រជាច្រើនរបស់នាង comment ឲ្យនាង​កែតម្រូវ​វិញ

ទោះមិនមានការបញ្ជាក់ តែគេអាចដឹងបានថាជារូបភាពចាស់ ពេលនាង និងស្វាមី មកលេងអង្គរវត្ត កាលពីប៉ុន្មានឆ្នាំមុន។

ត្រឹមរយៈពេលជាង ៣០នាទីនៃការបង្ហោះនេះ មានអ្នកប្រតិកម្មរាប់ពាន់នាក់ ប៉ុន្តែ​គេមិនទាន់ឃើញ តារាល្បី​ហ្វីលីពីនរូបនេះ កែតម្រូវ​នៅឡើយទេ៕

UPDATED: Marian Rivera បាន​លុប​រូបភាព​នោះ និងបានបង្ហោះ​ម្ដងទៀត ប៉ុន្តែ​រក្សា Caption ខុសដដែល។ នាងបានលុបម្ដងទៀត និងបានបង្ហោះជាលើកទី៣ ដោយដាក់ Caption យ៉ាងខ្លីថា “Cambodia” ដោយមិនបានសុំទោស ឬបញ្ជាក់ពីកំហុសរបស់នាងនោះទេ។ ប្រភព៖ sabay

Most Popular

To Top