ភ្នំពេញ៖នារសៀលថ្ងៃទី០៦ ខែកក្ដដា ឆ្នាំ២០២០ លោក ផៃ សុខជាអនុប្រធានទី១ សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តតំណាងឲ្យលោក អ៊ុក សិទ្ធិជាតិ ប្រធានបានអញ្ជើញចុះពិនិត្យមើលសកម្មភាពធ្វើតេស្តិ៍សម្ថភាពចូលជម្រើសជាតិកីឡាអត្តពលកម្មឆ្នាំ២០២០រៀបចំឡើង ដោយសហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្តក្នុងទីលានបាល់ទាត់ នៃបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក។ លោក ហ៊ុន បូរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្តបានប្រាប់ឲ្យដឹងថា ការធ្វើតេស្តិ៍លើកនេះមានកីឡាករ-កីឡាការិនីចំនួន៦១នាក់ក្នុងនោះមានកីឡាការិនីចំនួន១៧នាក់មកពីក្លិប និងសមាគមចំនួន១១ ដើម្បីជ្រើសរើសកីឡាករ-កីឡាការិនីឆ្នើមចំនួន៥នាក់ចូលហ្វឹកហាត់ក្រុមជម្រើសជាតិ២០២០។ យោងតាមស្មារតីអង្គប្រជុំគណៈកម្មការជ្រើសរើសកីឡាករ-កីឡាការិនី៥នាក់...
ម៉ិកស៊ិក៖ការសិក្សាមួយបានបង្ហាញថា ប្រជាជនដំបូងនៃឧបទ្វីប Yucatan នៅប្រទេសម៉ិកស៊ិក បានប្រថុយជីវិតរបស់ពួកគេចូលទៅនឹងរូងភ្នំសម្រាប់ជីកយករ៉ែ ដែលជាសារធាតុដើមអាចប្រើក្នុងថ្នាំសម្លាប់មេរោគ ឡេការពារកម្ដៅថ្ងៃ និងថ្នាំសម្លាប់សត្វល្អិតចង្រៃកាលពី ១២,០០០ ឆ្នាំមុននេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ រ៉ែក្រហមមានតម្លៃខ្ពស់នៅក្នុង អរិយធម៌បុរាណ គឺជាសារធាតុពណ៌ហើយវាក៏ត្រូវបានគេជឿថា ត្រូវបានគេប្រើជាថ្នាំសម្លាប់មេរោគឡេការពារកម្តៅថ្ងៃ និងថ្នាំជ្រាបទឹក។ រូងភ្នំជាបន្តបន្ទាប់នៅឧបទ្វីបYucatánកោះ Quintana Roo ប្រទេសម៉ិកស៊ិក ដែលបច្ចុប្បន្នស្ថិតនៅ ក្រោមទឹកត្រូវបានគេស្គាល់ជាយូរមសម្រាប់អ្នកមុជទឹក ហើយពួកគេបង្សស់ទុកនូវគ្រោងឆ្អឹងនៃជនជាតិ...
ESA ៖អ្នកវិទ្យាសាស្រ្តអាចរងចាំរយៈពេលរាប់ឆ្នាំ ឬច្រើនទសវត្សរ៍មុនពេលមនុស្សធ្វើដំណើរលើភពព្រះអង្គារ ប៉ុន្តែឥឡូវនេះទីភ្នាក់ងារអវកាសអ៊ឺរ៉ុប (ESA)អាចធ្វើឲ្យលោកអាចដំណើរទៅកាន់ភពក្រហមដោយមិនចាំបាច់ ចាកចេញពីផ្ទះរបស់ខ្លួនឡើយនេះបើយោងតាម ការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ទីភ្នាក់ងារអវកាសអ៊ឺរ៉ុប (ESA) បានបង្កើតវីដេអូគួរឲ្យភ្ញាក់ផ្អើលមួយដែលបង្ហាញពីការហោះហើរយ៉ាងលម្អិតពីលើដីក្រហូងកកដែលមានឈ្មោះថា Korolev ដែលមានទីតាំងនៅតំបន់ទំនាបភាគខាងជើង ហើយការហោះហើរធ្លាក់ចុះចម្ងាយ ៥១ ម៉ាយល៍ជាងជម្រៅមួយម៉ាយ ហើយត្រូវបានស្រោបដោយស្រទាប់ទឹកកកក្រាស់។ ESA បានចែករម្លែកនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្សែភាពយន្តនេះត្រូវបានបង្កើតឡើងដោយប្រើរូបចម្លាក់នៃរូបភាពធ្វើពីការសង្កេតលើគន្លងតែមួយពីកាមេរ៉ាស្តេរ៉េអូមានគុណភាពបង្ហាញខ្ពស់ (HRSC) នៅលើភពព្រះអង្គារអ៊ិចស្ព្រេសត្រូវបានចេញផ្សាយជា លើកដំបូងនៅខែធ្នូឆ្នាំ...
Amazon.com បច្ចុប្បន្នជាក្រុមហ៊ុន លក់ទំនិញអនឡាញដ៏ធំបំផុតលើលោកដោយមានលោក Jeff Bezos ជាស្ថាបនិកក្រុមហ៊ុន។Amazon.comត្រូវបានទទួលស្គាល់ថាមានទីផ្សារខ្លាំងបំផុតនៅអាមេរិកនិង បណ្តាលប្រទេសនានានៅលើពិភពលោកនិងមានដៃគូប្រជែងធំមួយ គឺក្រុមហ៊ុនលក់ទំនិញអនឡាញ របស់ចិនAlibaba.com។ ប្រវត្តិមួយចំនួនរបស់ក្រុមហ៊ុនត្រូវបាន មនុស្សជាច្រើនបានដឹងថាជាក្រុមហ៊ុនលក់អនឡាញដែលបានកើតឡើងដំបូងកាលពីថ្ងៃទី១៦ខែកក្កដាឆ្នាំ១៩៩៥ដោយមាន អាជីវកម្មត្រឹមតែជាវេបសាយលក់សៀវភៅដ៏ល្បីល្បាញមួយប៉ុណ្ណោះ។Amazon.com បានរីកចម្រើនយ៉ាងឆាប់រហ័សជាមួយនឹងអាជីវកម្មដំបូងរបស់ខ្លួនដោយសៀវភៅ របស់ខ្លួនត្រូវបានដឹកជញ្ជួនទៅកាន់អតិថិជននៅទូទាំងរដ្ឋទាំង៥០របស់ ប្រទេសអាមេរិកព្រមទាំងប្រទេសនានាប្រមាណ ជា៤៥ផងដែរ។ ទោះយ៉ាងណាក្តីនៅចុងឆ្នាំ១៩៩៩៦ក្រុមហ៊ុន Amazon បានរកប្រាក់ចំណូលបាន១៥,៧លានដុល្លារហើយនៅឆ្នាំ១៩៩៧ស្ថាបនិកលោក Bezos បានយកក្រុមហ៊ុននេះដាកលក់ភាគហ៊ុនជាសាធារណៈ ដោយឆ្នាំដំបូងវាបានកើនឡើងប្រាក់វិនិយោគប្រមាណជា៥៤លានដុល្លារ។...
ខេត្តកំពង់ស្ពឺ៖លោកប៊ួន ហ៊ីងសុធីយ៉ា អគ្គលេខាធិការតំណាងឲ្យលោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITFកម្ពុជាបានដឹកនាំកីឡាករ-កីឡាការិនីតេក្វាន់ដូ ITF នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ចូលរួមគោរពវិញ្ញាណក្ខន្ធសពកីឡាការិនី យ៉ុន សុគន្ធកញ្ញារបស់ក្លិបកីឡាតេក្វាន់ដូ ITF ដែលបានស្លាប់ក្នុងឧបទ្ទវហេតុភ្លើងឆេះផ្ទះ នៅរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ នៅភូមភ្នំដី ឃុំច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។...
ប៉េកាំង៖ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Tencent បានបញ្ចេញនូវប្រព័ន្ធ TAD Sim 2.0 ជំនាន់ថ្មីនៃការធ្វើត្រាប់តាមការបើកបរដោយស្វយ័តដើម្បីបង្កើនការអភិវឌ្ឍ និងការសាកល្បងប្រសិទ្ធភាពខ្ពស់នៃការបើកបរដោយស្វយ័ប្រវត្តិ។ ការពិសោធន៏ត្រូវប្រើយ៉ាងទូលំទូលាយនៃការអភិវឌ្ឍន៍បច្ចេកវិទ្យាបើកបរដោយខ្លួនឯង និងការគ្រប់គ្រងការដឹកជញ្ជូនឆ្លាតវៃក្នុងទីក្រុង។ វេទិកាថ្មីរបស់ Tencent ជំរុញដោយទាំងទិន្នន័យពិត និងបច្ចេកវិទ្យាហ្គេមមានផែនទីឌីជីថលមានស្រាប់មួយសង់ទីម៉ែត្រក៏ដូចជាបរិស្ថានប្រកបដោយថាមពល និងឋិតិវន្តសម្រាប់ការបើកបរបើកបរដោយស្វយ័ប្រវត្តិ។ បើប្រៀបធៀបជាមួយជំនាន់មុន TAD Sim 2.0 បំពេញចន្លោះរវាងទិន្នន័យសាកល្បងផ្លូវនិងសេណារីយ៉ូនិម្មិត។ ជាមួយនឹងគុណភាពបង្ហាញខ្ពស់ក្នុងការស្ថាបនាសេណារីយ៉ូ 3D...
Stanford៖ការសិក្សារកឃើញថា ជីវិតទាំងអស់នៅលើផែនដីត្រូវបានបង្កើតឡើងដោយម៉ូលេគុលDNA ហើយពួកគេមានភាពលម្អៀងខាងស្តាំដោយធម្មជាតិ ហើយនាពេលបច្ចុប្បន្នអ្នកវិទ្យាសាស្ត្រជឿជាក់ថា វាអាស្រ័យលើកាំរស្មីលោហធាតុដែលកំពុងផ្ទុះ នៅលើផែនដីវ័យក្មេងនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ មុនពេលបាក់តេរីវិវត្តនៅលើ ផែនដីម៉ូលេគុលដែលចម្លងដោយខ្លួនឯងបានផ្លាស់ប្តូរពីបញ្ហាទៅជាជីវិត ចំណែកពាក់កណ្តាលមានភាពលម្អៀងខាងស្តាំ និងពាក់កណ្តាលឆ្វេងក៏លម្អៀង។ ពួកវាស្ថិតនៅក្រោមបង្ហាញនៃភាគល្អិតដ៏ខ្លាំងក្លាពីអវកាសហៅថា កាំរស្មីលោហធាតុ ហើយភាគល្អិតដែលទៅដល់ផែនដីពីវិទ្យុសកម្មនេះ មានភាពលម្អៀងខាងស្តាំ។ អ្នកស្រាវជ្រាវនៅ Stanford បានអះអាងថា កាំរស្មីលោហធាតុទាំងនេះបណ្តាលឲ្យមានការសម្របខ្លួនតូចៗនៅក្នុងម៉ូលេគុលចម្លងដោយទទួលបាន ជោគជ័យដែលអនុញ្ញាតឲ្យរូបខាងស្តាំឈ្នះ។ ភាពលេចធ្លោនេះត្រូវបានបង្ហាញតាមរបៀបរាងដូចមួកទ្វេដងនៃខ្សែDNA បង្ហាញខ្លួនវា ប្រសិនបើអ្នកអាចឡើងវា...
បរទេស៖ប្រទេសអ៊ីស្រាអែល នៅថ្ងៃ ចន្ទនេះ តាមសេចក្តីរាយការណ៍ ទើបបានបាញ់បង្ហោះផ្កាយរណបចារកម្មមួយ ដែលខ្លួននិយាយថា នឹងផ្តល់ឲ្យនូវការឃ្លាំមើលប្រកប ដោយភាពល្អឥតខ្ចោះ សម្រាប់ការស៊ើបការណ៍ សម្ងាត់យោធារបស់អ៊ីស្រាអែល។ យោងតាមប្រភពព័ត៌មាន ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា នាពេលថ្មីៗនេះ ប្រទេសអ៊ីស្រាអែល បាននិងកំពុងតែបង្កើន...
ភ្នំពេញ៖ លោកអ្នកបានដឹង នូវកិត្តិនាម នៃផលិតផល ផាលីតាស្គីនឃែរ មិនថាទីក្រុង ឬជនបទ សុទ្ធតែបានជ្រាបច្បាស់ នូវគុណភាព ក្នុងការថែរក្សា និងព្យាបាលសម្រស់ ទាំងបុរសនិងស្ត្រី រួចមកហើយ ខណៈដែលមានការគាំទ្រ កាន់តែខ្លាំងពីសំណាក់អតិថិជន គ្រប់ស្រទាប់បែបនេះ ក្រុមហ៊ុន ផាលីតាស្គីនឃែរ ត្រេឌីង ឯ.ក Phalita Skin...
ក្រុមហ៊ុនសែលកាត មានក្តីសោមនស្ស ក្នុងការជូនដំណឹង ដល់អតិថិជនទាំងអស់ ឱ្យបានជ្រាប នូវការពង្រីកគម្រោង Cellcard 4U ដែលជាគម្រោងទូរស័ព្ទ ប្រកបដោយគំនិត ច្នៃប្រឌិតខ្ពស់ និងពេញនិយមបំផុត នៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ។ ក្រុមហ៊ុនបានសម្រេចបន្ថែម នូវគម្រោង Cellcard 4U For Everyone ដើម្បីផ្តល់ជូនអតិថិជន នូវជម្រើសកាន់តែសម្បូរបែប...