ប្លែកៗ

ការសិក្សា៖ មនុស្សរស់នៅ ម៉ិចស៊ិក សព្វថ្ងៃធ្លាប់ផ្សងព្រេង ក្នុងរូងភ្នំដ៏គ្រោះថ្នាក់ដើម្បីស្វែងរក រ៉ែពណ៌ទងដែងអាយុកាល ១២,០០០ ឆ្នាំមុនធ្វើជាថ្នាំ

ម៉ិកស៊ិក៖ការសិក្សាមួយបានបង្ហាញថា ប្រជាជនដំបូងនៃឧបទ្វីប Yucatan នៅប្រទេសម៉ិកស៊ិក បានប្រថុយជីវិតរបស់ពួកគេចូលទៅនឹងរូងភ្នំសម្រាប់ជីកយករ៉ែ ដែលជាសារធាតុដើមអាចប្រើក្នុងថ្នាំសម្លាប់មេរោគ ឡេការពារកម្ដៅថ្ងៃ និងថ្នាំសម្លាប់សត្វល្អិតចង្រៃកាលពី ១២,០០០ ឆ្នាំមុននេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

រ៉ែក្រហមមានតម្លៃខ្ពស់នៅក្នុង អរិយធម៌បុរាណ គឺជាសារធាតុពណ៌ហើយវាក៏ត្រូវបានគេជឿថា ត្រូវបានគេប្រើជាថ្នាំសម្លាប់មេរោគឡេការពារកម្តៅថ្ងៃ និងថ្នាំជ្រាបទឹក។ រូងភ្នំជាបន្តបន្ទាប់នៅឧបទ្វីបYucatánកោះ Quintana Roo ប្រទេសម៉ិកស៊ិក ដែលបច្ចុប្បន្នស្ថិតនៅ ក្រោមទឹកត្រូវបានគេស្គាល់ជាយូរមសម្រាប់អ្នកមុជទឹក ហើយពួកគេបង្សស់ទុកនូវគ្រោងឆ្អឹងនៃជនជាតិ Paleoindians ជាមនុស្សដំបូង រស់នៅអឌ្ឍគោលខាងលិច។

អ្នកបុរាណវិទ្យាជឿថា មនុស្សដែលបានស្លាប់ នៅក្នុងរូងភ្នំគឺជាអ្នករុករករ៉ែដ៏មានតម្លៃ។ យោងតាមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Missouri បានដឹកនាំការសិក្សាបង្ហាញថា វត្ថុស្ថិតនៅតាំងពីចន្លោះ ១១,៤០០ ទៅ ១០.៧០០ ឆ្នាំមុន ចំណែកឯរូងភ្នំរកឃើញរបស់មនុស្សបុរាណបាននាសម័យកាលយុគទឹកកកចុងក្រោយ តាំងពីប្រហែល ២១,០០០ ឆ្នាំមុន។

ទោះជាយ៉ាងណាក៏ដោយនៅពេល អាយុទឹកកកបានបញ្ចប់ ហើយកម្ពស់ទឹកសមុទ្របាន ហក់ឡើងប្រហែល ៨០០០ ឆ្នាំមុនពួកគេបានធ្លាក់ចុះក្រោមកម្រិតទឹកសមុទ្រ ប៉ុន្តែនៅពេលពួកគេចូលរូងភ្នំដោយគ្មាន ប្រើឧបករណ៍មុជទឹក SCUBA ជនជាតិ Paleoindians មុជទឹកទៅតាមសញ្ញានៃរ៉ែតែប៉ុណ្ណោះ៕ដោយ៖លី ភីលីព

Most Popular

To Top