DETROIT៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានលក់ភាគហ៊ុនរបស់លោក មួយភាគទៀតកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបានសន្យានៅលើ Twitter ក្នុងការរំលាយភាគហ៊ុន ១០ភាគរយ នៃការកាន់កាប់របស់លោកនៅក្នុងក្រុមហ៊ុន ផលិតរថយន្តអគ្គិសនី យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ នេះបើយោងតាមឯកសារ ចំនួនពីរជាមួយគណៈកម្មការមូលបត្រអាមេរិកបានឲ្យដឹងថា លោក Musk បានលក់ភាគហ៊ុនប្រហែល ៦៤០,០០០ ក្នុងតម្លៃប្រហែល៦៨៧...
ភ្នំពេញៈ ការវិនិយោគផ្នែកដីធ្លីបាន និងកំពុងមានប្រជាប្រិយភាពខ្ពស់នៅកម្ពុជា ដោយសារហេតុផលមួយចំនួន ដូចនេះហើយយើងនឹងនិយាយលម្អិត អំពីគុណប្រយោជន៍នៃដី ហើយវាក៏ជាហេតុផល ដែលយើងទាំងអស់គ្នា ទៅវិនិយោគទៅលើដី ដើម្បីឲ្យកសាងគុណតម្លៃបន្ថែមទៀត សម្រាប់ប្រាក់ចំណេញ។ ១ មនុស្សកើតតែដីមិនកើត ចុចទីនេះដើម្បី Subscribe Telegram Channel «Property Area Asia» សម្រាប់ទទួលបានព័ត៌មានថ្មីៗពាក្យ “មនុស្សកើតផែនដីមិនកើត”...
កំពតៈ រដ្ឋាភិបាលសម្រេចដាក់ឱ្យប្រើប្រាស់ប្លង់គោល ប្រើប្រាស់ដីគម្រោងអភិវឌ្ឍន៍ក្រុងបូកគោ ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាសាស្ត្រ តម្រូវការក្នុងការប្រើប្រាស់ដី ការអភិវឌ្ឍលំនៅឋាន និងការអភិវឌ្ឍគ្រប់កម្រិតក្នុងពេលបច្ចុប្បន្ន និងទៅអនាគតក្នុងតំបន់ប្រវត្តិសាស្ត្រមួយនេះ។ យោងតាមអនុក្រឹត្យស្តីពី ការដាក់ឱ្យប្រើប្រាស់ប្លង់គោលប្រើប្រាស់ដី គម្រោងអភិវឌ្ឍន៍ក្រុងបូកគោ ចេញផ្សាយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១បានឲ្យដឹងថា ដោយពិនិត្យទៅលើសក្តានុពល ក៍ដូចជាប្រវត្តិសាស្ត្រ ក្រុមការងារបច្ចេកទេសនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះធ្វើការសិក្សាស្រាវជ្រាវ ក្នុងភូមិសាស្ត្រឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” ឃើញថា...
ភ្នំពេញៈ ជារឿយៗការទិញ-លក់ដីពុះឡូតិ៍ តែងត្រូវបានអ្នកជំនាញ ក៏ដូចជាមន្រ្តីជាន់ខ្ពស់របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ចេញសេចក្ដីប្រកាស និងព្រមានជាហូរហែរដល់អ្នកទិញ ក៏ដូចជាអ្នកអភិវឌ្ឍន៍ផងដែរ ជៀសវាងកើតមានហានិភ័យនានា ដែលប្រាសចាកពីច្បាប់អនុញ្ញាត ជាពិសេសការបំបែបក្បាលដី និងចេញប្លង់កម្មសិទ្ធិស្របច្បាប់ មិនបានត្រឹមត្រូវតែម្ដង។ តើការបំបែកក្បាលដី ឬចេញប្លង់កម្មសិទ្ធិខុសនីតិវិធីច្បាប់ នឹងកើតមានបញ្ហាបែបណា?អ្នកជំនាញផ្នែកលក់ដីឡូតិ៍នៅស្រុកអង្គស្នួល ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ដែលជាតំបន់កំពុងមានការផុសផុលយ៉ាងខ្លាំង លើការពុះដីឡូតិ៍លក់ បានមានប្រសាសន៍ឲ្យដឹងថា ជាទូទៅចំពោះការពុះដីឡូតិ៍លក់ ក្រុមហ៊ុនដែលជាអ្នកអភិវឌ្ឍត្រូវទទួលខុសត្រូវ...
ភ្នំពេញៈ បន្ទាប់ពីការរីករាលដាលជំងឺកូវីដ-១៩ អស់រយៈពេលពីរឆ្នាំមកនេះ វិស័យអចលនទ្រព្យនៅប្រទេសកម្ពុជា មិនទាន់ដំណើរការបានល្អប៉ុន្មាននោះទេ ជាពិសេសទីផ្សារខុនដូដែលត្រូវពឹងផ្អែកខ្លាំង ទៅលើអតិថិជនពីបរទេស។ ទោះជាយ៉ាងណាក៏ដោយ វិស័យនេះត្រូវបានគេមើលឃើញថា ចាប់ផ្ដើមមានសញ្ញាវិជ្ជមានមួយចំនួនហើយ បន្ទាប់ពីរដ្ឋាភិបាលបានប្រកាស បើកវិស័យទេសចរណ៍ឡើងវិញនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដើម្បីស្វាគមន៍ភ្ញៀវទេសចរដែលបានទទួលថ្នាំបង្ការកូវីដ-១៩រួចរាល់ ជាមួយនឹងការកាត់បន្ថយថ្ងៃចត្តាឡីស័ក សម្រាប់វិនិយោគិនមកត្រឹមតែរយៈពេល៣ថ្ងៃ។ អ្នកស្រីតាំង ហួរ អគ្គនាយិការក្រុមហ៊ុន Amatak Property Service...
ភ្នំពេញៈ រដ្ឋាភិបាលបានដាក់ផែនការ ក្នុងការពង្រីកផ្ទៃរាជធានីភ្នំពេញ មានអង្កត់ផ្ចិតរហូតដល់ ១០០គីឡូម៉ែត្រ ប៉ុន្តែអ្នកជំនាញមើលឃើញថាលទ្ធភាព នៃការពង្រីកផ្ទៃដីរាជធានីភ្នំពេញ តូចធំឬលឿនរហ័ស វាអាស្រ័យលើអត្រាកំណើន ប្រជាជនលឿនឬយឺត។ ទោះជាយ៉ាងណាក្រុមអ្នកជំនាញ បានមើលឃើញរួចហើយថា តម្លៃដីធ្លីបានហក់ឡើងខ្ពស់ នៅពេលរដ្ឋាភិបាលប្រកាសពីផែនការ ប្រើប្រាស់ប្លង់គោលដីធ្លី សម្រាប់ឆ្នាំ២០៣៥ខាងមុខ ដែលផែនការនេះនឹងកាត់បញ្ចូល ភាគខាងជើងនៃខេត្តកណ្តាល ស្ទើរតែទាំងអស់ចូលមកក្នុងផែនរដ្ឋបាលរាជធានី។ លោកប៉ូ អ៊ាវគង់នាយកប្រតិបត្តិ ក្រុមហ៊ុនអចលនទ្រព្យ Advance...
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការអាទិភាព ដោយស្នើសុំកញ្ចប់ឥណទាន ពីដៃគូអភិវឌ្ឍន៍ចំនួន ១៦០០លាន SDR សម្រាប់ជម្រុញកំនើនសេដ្ឋកិច្ចរបស់ខ្លួន សម្រាប់ឆ្នាំ២០២២ខាងមុខ។ យោងតាមឯកសាររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានបង្ហាញកាលពី ពេលថ្មីៗនេះបានឲ្យដឹងថា កញ្ចប់ថវិកាទាំងនេះ រដ្ឋាភិបាលបានកំណត់យកទៅប្រើប្រាស់ ក្នុងវិស័យអាទិភាពមានដូចជា ១/វិស័យថាមពលចំនួន៩គម្រោងគំរោងទាំងនោះរួមមាន -គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់អគ្គិសនី ជំហានទី១ -គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់អគ្គិសនីជំហានទី២ -គម្រោងពង្រីកខ្សែបញ្ជូនអគ្គិសនី ជនបទជំហានទី៨ -គម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន...
ភ្នំពេញៈ ការបង់ពន្ធអាករ គឺជាកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់រូប ឬស្ថាប័នពាក់ព័ន្ធនានាចំពោះរដ្ឋ ដើម្បីរួមចំណែកការពារនិង អភិវឌ្ឍមាតុភូមិ។ ការប្រមូលពន្ធនេះ គឺជាការយកតាមតម្លៃទំនិញឬសេវា ហើយអ្នកជាប់ពន្ធគឺជា អ្នកប្រើប្រាស់ចុងក្រោយ។ ពន្ធ និង អាករមានលក្ខណៈខុសគ្នាត្រង់ថា “ពន្ធ” សំដៅដល់កាតព្វកិច្ចរបស់ប្រជាពលរដ្ឋ និងគ្រប់សមាសភាពសេដ្ឋកិច្ច ត្រូវបង់ជាសាច់ប្រាក់ ឬវត្ថុជូនរដ្ឋទៅតាមច្បាប់ កំណត់ដោយផ្ទាល់ ឬតាមភ្នាក់ងារពន្ធដារ។ ដោយឡែក “អាករ”...
សៀមរាបៈ រដ្ឋាភិបាលបានប្រកាសដាក់ឲ្យ ដំណើរការផែនការមេ អភិវឌ្ឍន៍វិស័យទេសចរណ៍ ក្នុងខេត្តសៀមរាបឆ្នាំ២០២១ ២០៣៥ ជាផែនការរយៈពេលវែង ដើម្បីសម្រេចបាន តាមចក្ខុវិស័យរបស់ខ្លួន។ ផែនការមេនេះបានចាត់ បញ្ចូលតំបន់សំខាន់ៗចំនួន៦ ក្នុងខេត្តសៀមរាបដើម្បីទាក់ទាញ ភ្ញៀវទេសចរណ៍ជាតិអន្តរជាតិ រួមមានទី១ តំបន់ឧទ្យានជាតិភ្នំគូលែន ទី២ តំបន់ទេសចរណ៍ជុំវិញ តំបន់ការពារប្រាសាទបន្ទាយស្រី ទី៣-តំបន់បេតិកភណ្ឌអង្គរ ទី៣តំបន់ទីក្រុងសៀមរាប ទី៤តំបន់បឹងទន្លេសាប ទី៥...
ភ្នំពេញៈ វិស័យអចលនទ្រព្យនៅកម្ពុជា មានការរីកចំរើនខ្លាំង ដូចនេះអ្នកគួរយល់ដឹង ដើម្បីធ្វើយ៉ាងណាទិញ អោយចំគោលដៅវានឹងអាចហុចផលអោយខ្ពស់ នៃការធ្វើវិនិយោគរបស់លោកអ្នក ដែលអាចទទួលបានប្រាក់ចំនេញច្រើន។ យោងតាម សៀវភៅ “វិថីអចលនទ្រព្យ“ របស់ លោក គាម សៀកឡុងអគ្គនាយកក្រុមហ៊ុន Century21 Dream Property បានអោយដឹងថា ដើម្បីទទួលបានប្រាក់ចំនេញ ខ្ពស់ពីអចលនទ្រព្យ យើងគួរយល់ដឹងពីកត្តាសំខាន់ៗមួយចំនួន។ ១...