ព្រះសីហនុៈ រដ្ឋបាលខេត្តព្រះសីហនុ កំពុងជំរុញក្រុមហ៊ុនជំនាញពន្លឿនសកម្មភាពស្ថាបនាផ្លូវចំនួន២ខ្សែផ្សេងទៀត ដែលស្ថិតនៅក្នុងគម្រោងស្ថាបនាវិថីតេជោ ស្ថិតនៅប្របនឹងឆ្នេរសមុទ្រ ឱ្យបានចប់រួចរាល់ក្នុងពេលដ៏ខ្លីខាងមុខនេះ និងប្រកបដោយគុណភាព ដើម្បីបង្កើនភាពទាក់ទាញ និងកាន់តែងាយស្រួល ក្នុងដំណើរទេសចរណ៍នៅតំបន់ឆ្នេរ។ តាមការបញ្ជាក់ឱ្យដឹងពីសំណាក់មន្ត្រីសាលាខេត្តព្រះសីហនុ នៅល្ងាចថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា ផ្លូវថ្មីចំនួន២ខ្សែ ដែលស្ថិតនៅក្នុងគម្រោងស្ថាបនាតេជោ និងកំពុងពន្លឿនសកម្មភាពសាងសង់នេះរួមមាន ផ្លូវតភ្ជាប់ពីមុខពយតាមូងមកចុងផ្លូវ៥០២ ស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុ និងមួយខ្សែទៀតផ្លូវភ្ជាប់ពីឆ្នេរសុខាឆ្ពោះមកឆ្នេរអូរឈើទាល ស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់លេខ៤...
បន្ទាប់ពីទទួលបានការគាំទ្រ ពីសំណាក់អតិថិជន ទាំងជាតិ និងអន្តរជាតិ ក្រុមហ៊ុនអភិវឌ្ឍន៍វ្យាធបុរៈ ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ គម្រោងភូមិឋានធម្មជាតិក្រុងភ្នំ ត្រៀមខ្លួនសម្ពោធ គម្រោងទី៣របស់ខ្លួន ជាផ្លូវការនៅពេលដ៏ឆាប់ៗ ខាងមុខនេះ ដើម្បីបំពេញតម្រូវការ របស់អតិថិជន។ គម្រោងទី៣ របស់ភូមិឋានធម្មជាតិក្រុងភ្នំ មានឈ្មោះថា The Box Villa ដោយសាងសង់លើផ្ទៃដី ១ហិកតា ស្ថិតនៅតំបន់ប៉ែកខាងកើត...
កំពង់ស្ពឺ/កណ្តាលៈ តំបន់ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៤១ និងផ្លូវជាតិលេខ៥១ បានក្លាយជាតំបន់ពេញនិយមបំផុត លើការវិនិយោគ អចលនទ្រព្យ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដោយសារហេតុផលសំខាន់ៗ ជាច្រើន។ ហេតុអ្វីបានជាចរន្តនៃការវិនិយោគក្នុងស្រុក បានបុកសំដៅទៅតំបន់នេះច្រើន យើងសាកល្បង មើលទៅលើចំណុចសំខាន់ៗ ដូចខាងក្រោមនេះ។ សហស្ថាបនិក និងអគ្គនាយកគេហទំព័រ Propertyarea.asia ដែលបានតាមដាន ការវិវត្តទីផ្សារដីធ្លី និងអចលនទ្រព្យនៅកម្ពុជា ជាប់ជាប្រចាំ បានមានប្រសាសន៍៍...
ភ្នំពេញ៖ សម្រាប់អ្នកអភិវឌ្ឍវិស័យអចលនវត្ថុ និងអ្នកទិញអចលនវត្ថុនៅក្នុងប្រទេសកម្ពុជា ត្រូវបានគេបែងចែកកាតព្វកិច្ចផ្សេងៗគ្នា ក្នុងការធ្វើឱ្យមានគុណភាព ប្រសិទ្ធភាព និងភាពជឿទុកចិត្ត ជាពិសេស គឺដើម្បីធ្វើយ៉ាងណា កុំឱ្យមានការខាតបង់ផលប្រយោជន៍ ទៅវិញទៅមកនាពេលខាងមុខនេះ ។ ១) អ្នកអភិវឌ្ឍន៍អចលនវត្ថុដែលទទួលបានអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មមានកាតព្វកិច្ច និងអនុវត្តឱ្យបានត្រឹមត្រូវ តាមខ្លឹមសារនៅខាងក្រោមនេះ ៖ -ត្រូវបង្ហាញព័ត៌មានអប្បបរមា ដូចមានចែងក្នុងប្រការ១៧ ដល់អ្នកទិញ ក្នុងពេលចុះកិច្ចសន្យាលក់-ទិញ...
ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យមើលឃើញថា ក្នុងចំណោមតំបន់ដែលនៅជុំវិញរាជធានីភ្នំពេញទាំងអស់ គឺតំបន់ភាគខាងជើងរាជធានីភ្នំពេញ មានសកម្មភាពរស់រវើកជាងគេបើប្រៀបធៀបនឹងតំបន់ផ្សេង។ ឧកញ៉ាឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាល សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជាបានប្រាប់គេហទំព័រ Propertyarea តាមទូរសព្ទនារសៀលថ្ងៃទី១ មេសាកន្លងមកថា ក្នុងអំឡុងពេលដែលកម្ពុជា ត្រូវបានវាយប្រហារដោយជំងឺកូវីត១០ វិស័យអចនលទ្រព្យនៅរាជធានីភ្នំពេញ ហាក់មានការថមថយបន្តិច។ ប៉ុន្តែទោះជាយ៉ាងតំបន់ភាគខាងជើង ឈៀងខាងលិច ដូចជា តំបន់មួយចំនួននៃខណ្ឌព្រែកព្នៅ ខណ្ឌពោធិ៍សែនជ័យ នៅតែមានសកម្មភាពទិញ លក់...
គម្រោងលំនៅឋានលំហែកាយ បែបធម្មជាតិដំបូងគេបង្អស់ នឹងលេចរូបរាងឡើង នៅក្នុងខេត្តសៀមរាប នាពេលដ៏ខ្លីខាងមុខនេះ ដែលវានឹងចូលរួមចំណែក លើកស្ទួយមុខមាត់ និងលើកកម្ពស់វិស័យទេសចរណ៍ នៅក្នុងខេត្តសៀមរាប ដោយសំណង់រួមបញ្ចូល រចនាបទស្ថាបត្យកម្ម បែបខ្មែរនិងអឺរ៉ុប ។ គម្រោងលំនៅឋាន លំហែកាយបែបធម្មជាតិនេះ អភិវឌ្ឍដោយ ក្រុមហ៊ុនវ្យាធបុរៈអភិវឌ្ឍន៍ ដែលជាក្រុមហ៊ុន អភិវឌ្ឍន៍លំនៅឋាន ឈានមុខគេមួយ ក្នុងចំណោមក្រុមហ៊ុនអភិវឌ្ឍន៍ លំនៅឋានផ្សេងៗទៀត...
ភ្នំពេញ ៖ ការស្ថាបនាផ្លូវល្បឿនលឿន ភ្នំពេញ ព្រះសីហនុ សម្រេចបាន៤៣,៤៦ភាគរយហើយ គិតត្រឹមថ្ងៃទី២៦ មិនាកន្លងមកនេះ ខណៈល្បឿននៃការសាងសង់បាននិងកំពុងធ្វើយ៉ាងសកម្ម ។ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក វ៉ាស៊ីម សូរិយា បានមានប្រសាសន៍ឲ្យដឹង នារសៀលថ្ងៃទី៣១ មិនាកន្លងមកថា ល្បឿននៃការសាងសង់ផ្លូវនេះ នឹងបញ្ចប់តាមផែនការ នៅក្នុងកំឡុងខែកញ្ញា ឆ្នាំ២០២២...
ភ្នំពេញ-ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១៖ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក គឺជាវិនិយោគទុនរួមគ្នា រវាងក្រុមហ៊ុន លីហួរ ហ្រ្គុប និងបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន អេស ប៊ី អាយ ហូលឌីង បានបើកសាខាថ្មី ជាផ្លូវការស្ថិតនៅក្នុង...
ភ្នំពេញៈ របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចចុងក្រោយ របស់ធនាគារពិភព (World Bank) បានឱ្យដឹងថា ទូទាំងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក សន្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច នៅតែមានភាពខុសគ្នាខ្លាំងនៅឡើយ ជាងមួយឆ្នាំក្រោយពីមានការរាតត្បាតជំងឺកូវីដ១៩ ខណៈសកម្មភាពសេដ្ឋកិច្ចកម្ពុជា នឹងកម្រើកឡើងវិញនៅឆ្នាំនេះ និងឆ្នាំក្រោយ។ ស្ថាប័នអន្តរជាតិលំដាប់ពិភពលោកនេះ បានព្យាករណ៍ផងដែរថា សេដ្ឋកិច្ចកម្ពុជា នឹងនៅរក្សាកំណើន ៤ភាគរយនៅឆ្នាំនេះ ដូចការព្យាករណ៍របស់ខ្លួនកាលពីចុងឆ្នាំមុនផងដែរ ។ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា...
សម្រាប់លោកអ្នក កំពុងស្វែងរក លំនៅដ្ឋាន ជាពិសេស ផ្ទះដែលមានទំហំធំ សម្រាប់ស្នាក់នៅ ក៏ដូចជាប្រកបអាជីវកម្មផ្សេងៗ អាចពិចារណាបាន ជាមួយផ្ទះលក់ ដែលមានចំណូលស្រាប់ ស្ថិតនៅតំបន់ទីប្រជុំជន សង្កាត់ទទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ផ្ទះនេះ មានទំហំ 343 m2 លក់ក្នុងតម្លៃ ហាងឆេងបច្ចុប្បន្ន ចរចារជាមួយម្ចាស់ផ្ទះផ្ទាល់...