ភ្នំពេញៈ អ្នកជំនាញនៅក្នុងវិស័យ អចលនទ្រព្យបានអះអាងថា ការវិនិយោគទៅលើអគារ ការិយាល័យជួលបែបទំនើប នៅកម្ពុជានាពេលបច្ចុប្បន្ន ហាក់នៅមានកម្រិតនៅឡើយ ខណៈដែលវិស័យមួយនេះ បានផ្តល់ផលចំណេញ ពីការវិនិយោគយ៉ាងច្រើន បើធៀបទៅនឹងផ្នែកដទៃទៀត នៅក្នុងទីផ្សារអចលនទ្រព្យ។ អគ្គនាយកក្រុមហ៊ុន ភ្នាក់ងារអចលនទ្រព្យអន្តរជាតិ ដែលប្រភពដើមមកពី សហរដ្ឋអាមេរិក Coldwell Banker Cambodia លោក Ken Lo...
គម្រោងដីឡូតិ៍ ជាប់ផ្លូវ៣០ម៉ែត្រ ខាដារិន ស្ថិតក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោរ រាជធានីភ្នំពេញ ផ្តល់ជូនប្រម៉ូសិនយក្ស ដ៏អស្ចារ្យមិនធ្លាប់មាន ជាមួយការបញ្ចុះតម្លៃ រហូតដល់ ៣ ០០០ដុល្លារអាមេរិកភ្លាមៗ និងថែមទូរស័ព្ទដៃ iPhone 11Pro Max ព្រមទាំងរំលស់ ១២ខែ ដោយគ្មានការប្រាក់ផងដែរ។ មិនត្រឹមតែ ទីតាំងល្អក្នុងក្រុងនោះទេ និងជាតំបន់មានការរីកចម្រើនខ្លាំង...
ភ្នំពេញ៖តាមយោបល់និងរបាយការណ៍បណ្ដោះអាសន្នរបស់ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសបានឱ្យដឹងថា ការសាងសង់ផ្លូវក្រវ៉ាត់ក្រុងសៀមរាបមានបីជម្រើស ដោយក្នុងនោះគួរសាងសង់ជាផ្លូវមាន៤គន្លង ដើម្បីឆ្លើយតបទៅនឹងទំហំចរាចរណ៍និងកំណើនសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន និងអនាគត។ លោក សូរ វិចទ័រ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងកិច្ចប្រជុំពិនិត្យលើរបាយការណ៍បណ្តោះអាសន្ន នៅថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២០ម្សិលមិញនេះ ឱ្យដឹងថាការជ្រើសរើសខ្សែផ្លូវនៃការសិក្សា គម្រោងសាងសង់ផ្លូវក្រវ៉ាត់ទីក្រុងសៀមរាប ស្ថិតក្នុងក្របខណ្ឌកម្ចីមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF Loan)។ លោកបន្តថា...
ភ្នំពេញៈការចាប់ផ្តើមអនុវត្តន៍ប្រមូលពន្ឋមូលធន២០ភាគរយ នៃអចលនទ្រព្យបានធ្វើឲ្យមានប្រតិកម្មចម្រុះពីប្រជាពលរដ្ឋ ក៏ដូចជាអ្នកជំនាញក្នុងវិស័យនេះ ប៉ុន្តែនៅក្នុងដំណើរការនិតិវិធីនេះ អចលនទ្រព្យមួយចំនួនក៏មិនជាប់ពន្ឋមូលធន២០ភាគរយផងដែរ។ យ៉ាងណាក៏ដោយលោកកែន សម្បត្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារបានគូសបញ្ជាក់នៅក្នុងកិច្ចសម្ភាសន៍មួយ ដែលរៀបចំដោយអគ្គនាយកដ្ឋានពន្ធដារ និងបានផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការនៃស្ថាប័ននេះ បានបញ្ជាក់ឲ្យដឹងថា ពន្ធចំណេញមូលធន ២០ភាគរយ លើការលក់អចលនវត្ថុនឹងត្រូវប្រមូល តែក្នុងករណីប្រតិបត្តិការលក់អចលនវត្ថុណា ដែលទទួលបានប្រាក់ចំណេញតែប៉ុណ្ណោះ ប៉ុន្តែបើក្នុងករណីប្រតិបត្តិការលក់អចលនវត្ថុណា ដែលមិនទទួលបានប្រាក់ចំណេញនោះ នឹងមិនជាប់កាតព្វកិច្ចពន្ធនេះឡើយ។ លោកបញ្ជាក់ថា “រាជរដ្ឋាភិបាលនឹងមានការលើកលែង ចំពោះការលក់ ឬផ្ទេរទ្រព្យមួយចំនួន ដូចជា ប្រភេទទ្រព្យដែលជាកម្មសិទ្ធិស្ថាប័នរដ្ឋ ទ្រព្យកម្មសិទ្ធិបេសកកម្មការទូតបរទេស ឬកុងស៊ុលបរទេស និងអង្គការអន្តរជាតិ ឬទីភ្នាក់ងារប្រតិបត្តិការបច្ចេកទេស នៃរដ្ឋាភិបាលដទៃ”។លោកបន្តថា “ការអនុវត្តនេះរួមជាមួយនិវាសដ្ឋានដែលជាគោលដើម របស់អ្នកជាប់ពន្ធដែលបានកាន់កាប់...
ភ្នំពេញ ៖ ទីផ្សារលំនៅដ្ឋាននាពេលបច្ចុប្បន្ន ក៏ដូចជាបន្តទៅថ្ងៃអនាគត តម្រូវការទីផ្សារនៅតែមានក្នុងអត្រាមួយដ៏ខ្ពស់ ជាពិសេសនៅតំបន់ជាយក្រុង ដូចជាតំបន់ទំនប់កប់ស្រូវជាដើម ដែលគ្រាន់តែគម្រោងបុរី KP បាន និងកំពុងសាងសង់លំនៅដ្ឋានបែបទាន់សម័យជាប្រភេទវីឡារហូតដល់ប្រមាណ៤០០០ខ្នង នៅលើផ្ទៃដីទំហំ ប្រមាណ១០០ហិកតាសម្រាប់ផ្គត់ផ្គង់។ បច្ចុប្បន្ននេះ តំបន់ទំនប់កប់ស្រូវដែលស្ថិតនៅជាយក្រុងមានគម្រោងសាងសង់បុរីមិនក្រោម៣០គម្រោងនោះទេ ដោយក្នុងនោះមានចំនួនលំនៅដ្ឋានប្រមាណជិត១០០០០ខ្នងត្រូវបានសាងសង់រួច និងមានសំណង់បុរីជាច្រើនទៀតដែលកំពុងមានសកម្មភាពយ៉ាងរស់រវើកដើម្បីជំរុញបញ្ចប់គម្រោងរបស់ខ្លួន។ ជាមួយនឹងសកម្មភាពអភិវឌ្ឍន៍ក្នុងវិស័យលំនៅដ្ឋាននេះ អ្នកវិនិយោគជាច្រើនមានភាពសុទិដ្ឋិនិយមចំពោះទីផ្សារលំនៅដ្ឋាននាពេលបច្ចុប្បន្ន ក៏ដូចជាបន្តទៅថ្ងៃអនាគត ដោយពិនិត្យឃើញថាលំហូរនៃចំនួនប្រជាជនចំណូលថ្មីមកកាន់រាជធានីភ្នំពេញសុទ្ធតែមានតម្រូវការស្នាក់នៅធ្វើឪ្យចំនួនលំនៅដ្ឋានមានការកើនឡើងជាបន្តបន្ទាប់ ខណៈពេលដែលទីផ្សារលំនៅដ្ឋាននៅកណ្តាលក្រុងមានភាពចង្អៀត និងតំលៃខ្ពស់កប់ក្តោង...
ភ្នំពេញ ៖ ទឹកប្រាក់សរុបប្រមាណជិត ៣០០លានដុល្លារ បានពីការនាំចេញអង្ករគ្រប់ប្រភេទរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ចំនួនជាង ៤៤៨ ២០៣ តោន កើនឡើងជាង ៣១ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ។ យោងតាមរបាយការណ៍សង្ខេប របស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០នេះ បានបង្ហាញថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២០នេះ...
ដីឡូតិ៍ ខាដារិន ស្ថិតក្នុងតំបន់អភិវឌ្ឍ ខណ្ឌដង្កោរ លក់បញ្ចុះតម្លៃ ៣ពាន់ដុល្លារ សម្រាប់កម្មវិធី លក់បញ្ចប់គម្រោង ទីតាំងល្អក្នុងក្រុង មានឯកសារ ប្លង់រឹង (ម្ចាស់កម្មសិទ្ធិអចលនទ្រព្យ ស្របច្បាប់ត្រឹមត្រូវ) ទំហំដី ចាប់ពី 5x20m តម្លៃ 2x,xxxដុល្លារអាមេរិក។ ឱកាសដ៏ល្អនេះ មិនមានច្រើននោះទេ បញ្ចុះតម្លៃ ៣ពាន់ដុល្លារ...
ភ្នំពេញ ៖ ក្រុមហ៊ុន The PetroVietnam Drilling & Well Service Corporation (PV Drilling) ដែលមានមូលនៅប្រទេសវៀតណាម បានបញ្ជាក់ថា ខ្លួននឹងអនុវត្តកិច្ចសន្យា ក្នុងការខួងអណ្តូងថ្មីចំនួន៥ របស់ក្រុមហ៊ុនប្រេង Kris Energy ខណៈការខួងអណ្តូងប្រេងនៅកម្ពុជានេះ នឹងមានរយៈពេល ៣...
ភ្នំពេញ៖ ប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងនៅពីថ្ងៃច័ន្ទថា ខ្លួននឹងចាប់ផ្តើមការចរចា ពាណិជ្ជកម្មសេរីជុំទី២ ជាមួយប្រទេសកម្ពុជា នៅសប្តាហ៍នេះ ខណៈប្រទេសនេះពង្រីកកិច្ច ខិតខំប្រឹងប្រែង ដើម្បីពង្រីកផលប័ត្រនាំចេញរបស់ ខ្លួនដើម្បីទប់ស្កាត់ការ ធ្លាក់ចុះសេដ្ឋកិច្ច ពីជំងឺរាតត្បាត។ យោងតាមក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលរបស់កូរ៉េខាងត្បូង បានឲ្យដឹងថា ទីក្រុងសេអ៊ូល និងភ្នំពេញគ្រោងនឹងចាប់ផ្តើមកិច្ចប្រជុំតាមវីដេអូ Conference រយៈពេល ៤...
ភ្នំពេញៈ ទំនិញគ្មានការទាមទារ គឺជាទំនិញរក្សាទុកក្នុងទីកន្លែងសន្និធិគយប ណ្តោះអាសន្ន (ឃ្លាំង ឬទីលានបញ្ចេញទំនិញពីគយ) ឬក្នុងភណ្ឌាគារគយ មានដែនកំណត់ ដែលហួសរយៈពេលកំណត់ក្រោមបញ្ញត្តិនៃច្បាប់ស្តីពីគយ។ ទំនិញផ្ញើតាមប្រៃសណីយ៍ ដែលគម្យជនបដិសេធមិនទទួលយក ឬគម្យជនពុំត្រូវបានរកឃើញ និងមិនអាចបញ្ជូនទំនិញទៅអ្នកផ្ញើវិញបាន។ ទំនិញនិងមធ្យោបាយដឹកជញ្ជូនពុំជាប់អាយ័ត ដែលស្ថិតនៅក្នុងកន្លែងបញ្ចេញទំនិញពីគយ ហើយម្ចាស់បានបោះបង់ចោលជាលាយលក្ខណ៍អក្សរ។ យោងតាមច្បាប់ស្តីពីគយ និងអនុលោមតាមគោលការណ៍ សម្រេចរបស់រាជរដ្ឋាភិបាល អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ )...