ដោយមើលឃើញ ពីការជាប់គាំង ជាមួយជំងឺរាតត្បាត កូវីដ១៩នាពេលនេះ ដីឡូតិ៍ ជាប់ផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោរ រាជធានីភ្នំពេញ ផ្តល់ជូនប្រម៉ូសិនយក្ស ដ៏អស្ចារ្យមិនធ្លាប់មាន ជាមួយការបញ្ចុះតម្លៃ រហូតដល់ ៣ ០០០ដុល្លារអាមេរិកភ្លាមៗ និងថែមទូរស័ព្ទដៃ iPhone 11Pro Max ព្រមទាំងរំលស់ ១២ខែ ដោយគ្មានការប្រាក់ផងដែរ។...
សេចុង៖ ទិន្នន័យឧស្សាហកម្ម បានបង្ហាញនៅ ថ្ងៃអង្គារនេះថាទិន្នផលឧស្សាហកម្មរបស់ប្រទេសកូរ៉េខាងត្បូងបានបន្តធ្លាក់ចុះនៅក្នុង ខែឧសភា ខណៈដែលជំងឺ រាតត្បាត បានបង្អាក់សង្វាក់ផ្គត់ផ្គង់ ប៉ុន្តែការលក់រាយបានរាយការណ៍ពីកំណើនដ៏រឹងមាំមួយ ដោយមិនមានបញ្ហសធំនោះទេ។ ផលិតកម្មឧស្សាហកម្មរបស់ ប្រទេសនេះបានធ្លាក់ចុះ ១,២ ភាគរយក្នុងខែឧសភាបន្ទាប់ពីធ្លាក់ចុះ ២,៨ ភាគរយនៅខែមេសា នេះបើយោងតាមទិន្នន័យ ដែលចងក្រងដោយស្ថិតិកូរ៉េ ហើយបើប្រៀបធៀបទៅនឹងឆ្នាំមុន ផលិតកម្មឧស្សាហកម្មទាំងមូល ក៏បានធ្លាក់ចុះ ៥.៦...
ភ្នំពេញ៖ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត និងធនាគារ កាណាឌីយ៉ា ក.អ កំពុងធ្វើការរួមគ្នា ដើម្បីបំពេញចន្លោះខ្វះខាត សេវាហិរញ្ញវត្ថុ តាមរយៈ ការចុះកិច្ចព្រមព្រៀង ធ្វើការរួមគ្នាមួយ ដើម្បីជំរុញបរិយាប័ន្នហិរញ្ញវត្ថុ និងផ្តល់ជូនប្រជាជនកម្ពុជា គ្រប់រូបអាចទទួលបាន ហិរញ្ញវត្ថុប្រកបដោយ ភាពងាយស្រួល។ ពិធីចុះហត្ថលេខានេះ ត្រូវបានប្រារព្ធឡើង នៅថ្ងៃទី២៣ ខែមិថុនា...
សេអ៊ូល៖ របាយការណ៍មួយបានបង្ហាញនៅថ្ងៃអង្គារនេះថាធនាគារវិនិយោគទុនបរទេសធំ ៗ (IBs) និងវិទ្យាស្ថានសេដ្ឋកិច្ចបានព្យាករណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូង នឹងធ្លាក់ចុះនៅឆ្នាំ ២០២០ ដោយសារតែការថយចុះនៃមេរោគថ្មី ដែលរីករាលដាលយ៉ាងឆាប់រហ័ស។ យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលកូរ៉េ សម្រាប់ហិរញ្ញវត្ថុអន្តរជាតិ បានឱ្យដឹងថា ក្រុមហ៊ុន IB និងក្រុមហ៊ុនវិនិយោគសេដ្ឋកិច្ចបរទេសចំនួន ៩ បានព្យាករណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូងអាចធ្លាក់ចុះ ០,៤ ភាគរយនៅឆ្នាំនេះ ពោលគឺកើនឡើងពីការធ្លាក់ចុះ...
ហាណូយ៖ រដ្ឋនឹងប្រើគោលនយោបាយ ដើម្បីជំរុញការអភិវឌ្ឍផ្ទះពាណិជ្ជកម្ម ដែលមានតំលៃថោក ដើម្បីលុបបំបាត់ការលំបាកសម្រាប់ ទីផ្សារអចលនទ្រព្យ និងសហគ្រាស ដោយសារការរីករាលដាល នៃជំងឺរាតត្បាតកូវីដ១៩ ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រសួងសំណង់របស់វៀតណាម បានធ្វើសេចក្តីប្រកាសនេះ នៅក្នុងសិក្ខាសាលា ស្តីពីដំណោះស្រាយ ស្តីពីការស្តារទីផ្សារអចលនទ្រព្យ...
ភ្នំពេញ៖ ក្រុមហ៊ុន អ័រគីដេ ដេវេលឡុបមិន (ORKIDE Development) បានបញ្ជាក់ថា គម្រោងថ្មី អ័រគីដេ ដឹ ពោធិ៍ចិនតុង បន្ទាប់ពីបើកលក់ កាលពីព្រឹកថ្ងៃច័ន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២០ ដោយអតិថិជនយ៉ាងច្រើនកុះករ បានចូលរួមព្រមទាំង ធ្វើការទិញឬ កក់ភ្លាមៗ បានធ្វើអោយថ្ងៃ នៃការបើកលក់គម្រោងថ្មីនេះ...
បរទេស៖បច្ចុប្បន្ននេះគេអាចមើលឃើញថា ពាណិជ្ជកម្មរបស់ចិនគឺ កំពុងផ្តោតសំខាន់ទៅលើភាគីទី៣ដើម្បី ប្រជែងក្នុងសង្គ្រាមពាណិជ្ជកម្មរបស់ខ្លួន ជាមួយអាមេរិក។ ដោយសារតែកត្តានេះផងនិងដោយសារ សេដ្ឋកិច្ចដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស នៃប្រទេសជិតខាងនៅភាគខាងត្បូងប្រទេសចិនឥឡូវនេះ ទំហំពាណិជ្ជកម្មរវាងប្រទេសចិននិងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ត្រូវបានគេជឿជាក់ថាមានទំហំច្រើនជាងអាមេរិកជាមួយនឹង អាស៊ីអាគ្នេយ៍។ The Quartzដែលចេញផ្សាយ នូវអត្ថបទនេះថែមទាំងបានបញ្ជាក់តួលេខទៀតថានៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២០ ប្រទេសចិនបាននាំចេញទំនិញចំនួន ៤៧៨ ពាន់ប៊ីលានដុល្លារទៅកាន់ពិភពលោក។ នេះគឺជាការធ្លាក់ចុះ ១៣ ភាគរយពីត្រីមាសទីមួយនៃឆ្នាំ...
បរទេស៖ នៅថ្ងៃសៅរ៍នេះ ប្រទេសចិន បានធ្វើការប្រកាស អំពីកំណើនប្រមាណជា ៦,៦ ភាគរយ នៃថវិកា សម្រាប់វិស័យការពារជាតិ សម្រាប់ឆ្នាំនេះ ប៉ុន្តែទោះបីជាយ៉ាងណា វាគឺជាអត្រាកំណើនទាបបំផុត ប្រចាំឆ្នាំរបស់ខ្លួនជិត ៣ ទសវត្សរ៍មកហើយ។ នេះមានន័ថាកំណើន ថវិកា ការពារជាតិចិន នឹងឃើញ កើនឡើងពី ១៦៧ ពាន់ប៊ីលានដុល្លារ...
បរទេស៖ នៅថ្ងៃសៅរ៍ទី២៣ខែឧសភានេះ បានឲ្យដឹងថា នាយកប្រតិបត្តិ ក្រុមហ៊ុនហ្វេសប៊ុក លោក Mark Zuckerberg បច្ចុប្បន្ននេះ បានកើនឡើង ទ្រព្យសម្បតិ្ត រហូតទៅដល់ ៨៧,៨ ពាន់ប៊ីលានដុល្លារ ដែលមានន័យថា គាត់បានក្លាយជា អ្នកមានជាងគេបំផុតទី ៣ យោងតាមការធ្វើចំណាត់ថ្នាក់ មហាសេដ្ឋី នៅក្នុងកាសែត Bloomberg...
ហុងកុង៖ ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក ដ៏ធំរបស់ប្រទេសចិន Alibaba បានរាយការណ៍ អំពីប្រាក់ចំណូលប្រចាំត្រីមាស ទោះបីជាមានផលប៉ះពាល់ ខាងសេដ្ឋកិច្ច ពីការរីករាលដាល នៃជំងឺរាតត្បាត COVID-19 ក៏ដោយ យោងតាម ការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។ ប្រាក់ចំណូលរបស់ក្រុម នៅក្នុងត្រីមាសទី ៤ គិតត្រឹមថ្ងៃទី ៣១ ខែមីនាមានចំនួន ១១៤,៣១...