សេដ្ឋកិច្ច​ និង អចលនទ្រព្យ

ក្រុមហ៊ុន Alibaba រាយការណ៍ថា ក្រុមហ៊ុន​ កើនឡើង ២២ភាគរយ នៃប្រាក់ចំណូល ប្រចាំត្រីមាស

ហុងកុង៖ ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក ដ៏ធំរបស់ប្រទេសចិន Alibaba បានរាយការណ៍ អំពីប្រាក់ចំណូលប្រចាំត្រីមាស ទោះបីជាមានផលប៉ះពាល់ ខាងសេដ្ឋកិច្ច ពីការរីករាលដាល នៃជំងឺរាតត្បាត COVID-19 ក៏ដោយ យោងតាម ការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។

ប្រាក់ចំណូលរបស់ក្រុម នៅក្នុងត្រីមាសទី ៤ គិតត្រឹមថ្ងៃទី ៣១ ខែមីនាមានចំនួន ១១៤,៣១ ពាន់លានយ័ន (១៦ ពាន់លានដុល្លារ) ដែលបានកើនឡើង ២២ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ក្រុមហ៊ុនមានមូលដ្ឋាន នៅហាំងចូវ ក៏បានប្រកាសពីប្រាក់ ចំណូលចំនួន ៥០៩,៧ ពាន់លានយ័ន នៅក្នុងឆ្នាំ សារពើពន្ធរបស់ខ្លួន ដែលបញ្ចប់នៅថ្ងៃទី ៣១ ខែមីនាដែលកើនឡើង ៣៥ ភាគរយបើប្រៀបធៀប ទៅនឹងឆ្នាំមុន។

ប្រាក់ចំណេញសុទ្ធ របស់ក្រុមហ៊ុនបានមកពីម្ចាស់ភាគហ៊ុន ធម្មតាសម្រាប់ត្រីមាសទី ៤ បានធ្លាក់ចុះ ៨៨ ភាគរយពីមួយឆ្នាំ ទៅមួយឆ្នាំស្មើនឹង ៣,១៦ ពាន់លានយន់។
ក្រុមហ៊ុនបានបញ្ជាក់ ពីការធ្លាក់ចុះនេះជាចម្បង ទៅនឹងការខាតបង់សុទ្ធ នៅក្នុងប្រាក់ចំណូលវិនិយោគ។

ប្រាក់ចំណេញសុទ្ធ របស់ម្ចាស់ភាគហ៊ុនធម្មតា សម្រាប់ឆ្នាំសារពើពន្ធ មានចំនួន ១៤៩,២៦ ពាន់លានយ័ន កើនឡើង ៧០,៤ ភាគរយបើប្រៀបធៀប ទៅនឹងឆ្នាំសារពើពន្ធមុន៕ ដោយ៖លី ភីលីព

Most Popular

To Top