សេដ្ឋកិច្ច​

ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់​ ព្រមានអាមេរិក មិនឲ្យធ្វើចំណាត់ការណាមួយ លើការដឹកជញ្ជូនប្រេង ទៅវេណេស៊ុយអេឡា

បរទេស៖ ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់​ ដែលជិតស្និទ្ធ នឹងកងកម្លាំងការពារបដិវត្តន៍ បាននិយាយនៅថ្ងៃសៅរ៍នេះថា នឹងមានការតបតត្រឡប់វិញ ប្រសិនបើសហរដ្ឋអាមេរិក ធ្វើសកម្មភាព ដូចជាចោរសមុទ្រ ទៅលើការដឹកជញ្ជូន ប្រេងរបស់អ៊ីរ៉ង់ ទៅកាន់ប្រទេសវេណេស៊ុយអេឡា។

កាសែតអ៊ីរ៉ង់ឈ្មោះ Nour បាននិយាយដូច្នេះថា “ប្រសិនបើសហរដ្ឋអាមេរិក ដែលដូចជាចោរសមុទ្រ មានបំណងបង្កើតភាពអសន្តិសុខ តាមផ្លូវទឹកអន្តរជាតិនោះ វានឹងជាភាពប្រថុយដ៏គ្រោះថ្នាក់ ហើយនោះនឹងពិតជានឹង មានការតបតវិញ”។

គួរបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់មួយរូប នៅក្នុងរដ្ឋបាល របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក កំពុងតែពិចារណាលើវិធានការ ដែលអាចប្រើប្រាស់ក្នុងការឆ្លើយតប ចំពោះការដឹកជញ្ជូនប្រេង របស់ប្រទេសអ៊ីរ៉ង់ ទៅកាន់ប្រទេសវេណេស៊ុយអេឡា៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top