អាពាហ៍ពិពាហ៍ជាថ្ងៃដែលគូស្នេហ៍គ្រប់គ្នាចង់បាន និងជាពេលរំភើបរីករាយបំផុតក្នុងជីវិតពួកគេ ព្រោះមានគ្រួសារ សាច់ញាតិ បងប្អូន និងមិត្តភ័ក្ដិជាច្រើន បានចូលរួមធ្វើជាសាក្សីដឹងឮចំណងស្នេហ៍។ ក្នុងឱកាសដ៏អធិកអធមនេះ ពួកគេបានរៀបចំកម្មវិធីតាមបែបប្រពៃណី និងមានសកម្មភាពសប្បាយៗជាច្រើនទៀតដូចជាការញ៉ាំអាហារជុំគ្នា រាំលេង និងថតរូបទុកជាអនុស្សាវរីយ៍។ គូស្នេហ៍ខ្លះបានរៀបគម្រោងចេញទៅថតរូបយកទិដ្ឋភាពស្អាតៗ មានធម្មជាតិស្រស់ត្រកាលបែបព្រៃភ្នំ សមុទ្រ ឬកោះជាដើម។ ចំណែករូបថតប៉ុន្មានសន្លឹកខាងក្រោមនេះ ពួកគេបានចេញទៅថតនៅទីឆ្ងាយៗយ៉ាងផ្ចិតផ្ចង់ បែរថតជាប់ទិដ្ឋភាពប្លែកៗមិននឹកស្មានដោយចៃដន្យទៅវិញ សូមទស្សនារូបថតដូចខាងក្រោម៖ ប្រភព៖Sabay
អ្នកត្រៀមរៀបការភាគច្រើនតែងគិតចង់ថត Pre Wedding សម្រាប់ទុកជាអនុស្សាវរីយ៍របស់ខ្លួន តែត្រូវប្រឈមមុខនឹងការសម្រេចចិត្ត មិនដឹងចង់ថតស្ទីលបែបណា ដែលមើលទៅមិនជាន់គេ ហើយស្អាត។ អ៊ីចឹង Sabay នឹងលើកយកស្ទីលថតខ្លះ ដើម្បីជាគំនិតឲ្យអ្នកបម្លែងជាម៉ូដខ្លួនឯង៖ ទោះយ៉ាងណា នេះគ្រាន់តែជាស្ទីលខ្លះៗពីប្រទេសផ្សេងៗ ហើយអ្នកអាចយកគំនិតទាំងនេះច្នៃជារបស់ខ្លួនឯង ឬតាមអ្វីដែលអ្នកចូលចិត្តបាន ដោយមិនគួរចម្លងទាំងដុលនោះទេ៕ប្រភព៖Sabay
ក្រោយពីបានចាកចេញពីផលិតកម្ម YG មួយរយៈ CL បានចែករំលែកនូវសារដ៏វែងមួយ អំពីការចាប់ផ្ដើមទំព័រទីពីរនៃអាជីពរបស់ខ្លួន។ នៅព្រឹកនេះ CL បានបង្ហោះសារលើគណនី Instagram របស់ខ្លួនដោយមានអត្ថន័យដូចខាងក្រោម ៖ “ខ្ញុំបានចាប់ផ្ដើមរត់ទាំងមិនទាន់ចេះដែរ ហើយការដែលមិនចេះដើរឬសម្រាក ខ្ញុំសាងបានសមិទ្ធផលជាច្រើន, ដឹងអំពីរឿងរ៉ាវជាច្រើន និងរៀនអំពីរឿងជាច្រើនក្នុងរយៈពេល ១៣ ឆ្នាំកន្លងមកនេះ។ ខ្ញុំពិតជាសប្បាយចិត្តដែលបានរស់ជា CL ជាមនុស្សដែលអាចចែករំលែកខ្លួនជាមួយអ្នកទាំងអស់គ្នា...
គេថាបើឌឺដងគ្នាតិចតួចគឺសប្បាយ តែបើឌឺជ្រុលពេកគឺមិនសប្បាយឡើយ ជាក់ស្ដែងដូចជាករណីនេះជាដើម។ David Dobrik គឺជាអ្នកធ្វើវីដេអូ Youtube អាមេរិកមានវ័យទើបតែ២២ឆ្នាំ តែមានចំនួនអ្នកគាំទ្រដល់ទៅ១៥លាននាក់។ វីដេអូរបស់លោកភាគច្រើនគឺថតឡើងពីទិដ្ឋភាពកើតឡើងនៅជុំវិញលោកផ្ទាល់តែម្ដង។ រឿងហេតុដ៏ហួសចិត្តមួយបានកើតឡើង ក្រោយពេល Jason Nash មិត្តភ័ក្ដិជិតស្និទ្ធិរបស់លោកបានចំអកទៅលើលោកថា៖ យើងពិតជាមិនដឹងថាបើថ្ងៃមួយ ឯងមានប្រពន្ធនឹងទៅជាយ៉ាងណានោះទេ ព្រោះយើងជឿថាលើលោកនេះគ្មានអ្នកណាស្រលាញ់ឯងឡើយ។ ខណៈមិត្តភ័ក្ដិរូបនេះ ស្មានថានេះគ្រាន់តែជាពាក្យលេងសើចនោះ David មិនបានសប្បាយចិត្តនឹងឃ្លាខាងលើឡើយ។...
ហុងកុង៖ តារាសម្តែងជើងចាស់ Aaron Kwok តែងត្រូវគេចាត់ទុកជាស្វាមីគំរូក្នុងសង្គមសិល្បៈដែលហ៊ានធ្វើយ៉ាងអោយប្រពន្ធកូនសប្បាយចិត្ត ។ រៀបការកាលពីឆ្នាំ២០១៧ ជាមួយភរិយាតារាម៉ូដែលសិចសុី Moka Fang តារាសម្តែងជើងចាស់ Aaron Kwok ទទួលបានចំណងដៃកូនស្រី២ នាក់ តែលោកតែងនិយាយប្រាប់អ្នកគាំទ្រថាលោកនឹងយកកូនប្រុសម្នាក់ទៀតក្នុងពេលឆាប់ៗ នេះ ។ ថ្មីៗនេះសារព័ត៌មានតៃវ៉ាន់មួយបានអោយដឹងថា ដើម្បីយកចិត្តភរិយាតារាវ័យ ៥៤ ឆ្នាំ...
បរទេស៖ តារាចំរៀង K-pop របស់ប្រទេសកូរ៉េខាងត្បូង គឺលោក Jung Joon-young និង Choi Jong-hoon កាលពីថ្ងៃសុក្រ ត្រូវតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ រយៈពេលម្នាក់ ៦ឆ្នាំ និងម្នាក់ ៥ឆ្នាំ បន្ទាប់ពីត្រូវបានរកឃើញថា មានពិរុទ្ធពីបទចាប់ រំលោភ និងចែកចាយវីដេអូ ក្នុងបទឧក្រិដ្ឋរបស់ពួកគេ។ យោងតាមសារព័ត៌មាន...
កូរ៉េ៖ តារាចម្រៀងរូបស្រស់ Irene បានបង្ហាញក្បាច់រាំលើឆាក តន្ត្រីធ្វើអោយអ្នកគាំទ្រភ្លឹកគ្រប់គ្នាតែម្តងព្រោះលើកនេះ នាងរាំឡើងសិចសុីតែម្តង ។ ព៏ត៌មានពី Koreaboo បានអោយដឹងនៅថ្ងៃទី បានអោយដឹងនៅថ្ងៃទី២៩ ខែវិច្ឆិកានេះថាវីដេអូរាំរបស់ Irene សមាជិកក្រុម Ret Velvet កំពុងក្លាយជាចំណាប់អារម្មណ៍របស់មហាជនកូរ៉េ ព្រោះក្បាច់ថ្មីរបស់នាងពិតជាសិចសុីប្លែកតែម្តង ។ ស្លៀករ៉ូបក្រហមវ៉ាល់រាងខើចបន្តិច Irene បានយកកៅអីធម្មតាមួយមកអង្គុយរាំយ៉ាងមានទំនុកចិត្ត...
បន្ទាប់ពីបទចម្រៀងថ្មីដំបូងរបស់ CL ក្រោយចេញពីផលិតកម្ម YG ត្រូវបានពន្យារពេលចេញផ្សាយ នៅពេលនេះតារារ៉េបរូបនេះបានបង្ហោះនូវ Teaser នៃបទថ្មីដែលមានចំណងជើងថា “In The Name Of Love”។ Teaser នេះមិនមានបន្លឺនូវសាច់ភ្លេងនោះឡើយ ដោយមានឮតែសំឡេងស្រែកច្រៀងរបស់ CL តែប៉ុណ្ណោះ។ បទ “In The Name...
តារាហុងកុងល្បីឈ្មោះ Chow Yun-fat ហៅអាចែ បានរៀបការប្រពន្ធដើម Candice Yu ក្នុងឆ្នាំ ១៩៨៣ បន្ទាប់មានទំនាក់ទំនងស្នេហានឹងគ្នា អស់រយៈពេល៥ឆ្នាំ ហើយលែងលះក្រោយរៀបការបាន៩ខែ ដោយតារាប្រុសនិយមដើរតួស្ដេចល្បែងរូបនេះ បានទៅរៀបការប្រពន្ធបច្ចុប្បន្នជនជាតិសិង្ហបុរីនាង Jasmine Tan នាឆ្នាំ ១៩៨៦។ ប្រពន្ធមុនរបស់អាចែ បើតាមការចុះផ្សាយរបស់ Asiaone កាលពីឆ្នាំ...
កូរ៉េ៖ តារាសម្តែងឆ្នើម Kim Tae Hee ភរិយារបស់កំពូលតារាសម្តែង Rain កំពុងត្រៀមខ្លួនសម្តែងក្នុងភាពយន្តថ្មីក្រោយផ្អាកពីការងារសិល្បៈជាង៥ ឆ្នាំ ។ ព័ត៌មានពីកាសែតកូរ៉េ Allkpop បានអោយដឹងនៅថ្ងៃទី ២៨ វិច្ឆិការនេះថាភាពយន្តដែលKim Tae Hee ត្រៀមសម្តែងជាតួឯកស្រីជាមួយលោក Lee Gyun Hyung នោះមានចំណងជើងថា...