សិល្បៈ និង កម្សាន្ត

ឧកញ៉ា ទៀ វិចិត្រ នាំយកសត្វព្រៃ កំរ៤ក្បាល ទៅព្រលែងនៅព្រៃធម្មជាតិ ក្រោយទទួលបាន ពីប្រជាពលរដ្ឋ

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសត្វពង្រូល ១ក្បាល សត្វអាញីភ្លើង១ក្បាល និង សត្វសំពោជក្រអូប២ក្បាល សរុបសត្វកំរ ៤ក្បាល ទៅព្រលែងនៅព្រៃធម្មជាតិ ដើម្បីអោយសត្វទាំងនេះ បានរស់រានមានជីវិតឡើងវិញ។

លោកឧកញ៉ាទៀ វិចិត្រ មានប្រសាសន៍ថា សត្វព្រៃកំរទាំង៤នេះ ត្រូវបានប្រជាពលរដ្ឋផ្សេងគ្នា នាំយកមកប្រគល់ជូនលោកឧកញ៉ា ដើម្បីព្រលែងចូលទៅ ក្នុងព្រៃធម្មជាតិវិញ ក្នុងនោះ តាមពលរដ្ឋប្រាប់ដែរថា ការដែលនាំយកសត្វទាំងនេះ មកជូនលោកឧកញ៉ា ដោយសារកន្លងមក ឃើញសកម្មភាព លោកឧកញ៉ាទៀ វិចិត្រ ស្រឡាញ់សត្វ និងលែងសត្វជាបន្តបន្ទាប់។

ក្រៅពីថ្លែងអំណរគុណ ដល់ពលរដ្ឋ ដែលនាំយកទាំងនេះមកអោយព្រលែងវិញ លោកឧកញ៉ាទៀ វិចិត្រ ក៍បានអំពាវនាវអោយពលរដ្ឋ គ្រប់សហគមន៍ចូលរួម ជួយថែរក្សាការពារសត្វព្រៃ ឬសត្វកម្រគ្រប់ប្រភេទ តាមរយៈកុំប្រមាញ់កុំសម្លាប់ និងថាការព្រលែងសត្វ អោយរស់រានមានជីវិតវិញក្រៅពីទទួលបាន នូវបុណ្យកុសល ក៍បានរួមចំណែក ជាមួយសង្គមជាតិ ក្នុងការថែរក្សាសត្វ និងបរិស្ថានធម្មជាតិផងដែរ៕

This image has an empty alt attribute; its file name is photo_2020-11-23_11-31-21-1024x553.jpg
This image has an empty alt attribute; its file name is photo_2020-11-23_11-31-23-1-1024x559.jpg
This image has an empty alt attribute; its file name is photo_2020-11-23_11-31-25-1024x572.jpg
This image has an empty alt attribute; its file name is photo_2020-11-23_11-31-27-1024x564.jpg
This image has an empty alt attribute; its file name is photo_2020-11-23_11-31-29.jpg
This image has an empty alt attribute; its file name is photo_2020-11-23_11-31-31-1024x560.jpg
This image has an empty alt attribute; its file name is photo_2020-11-23_11-31-34-1024x563.jpg
This image has an empty alt attribute; its file name is photo_2020-11-23_11-31-36-1024x568.jpg
This image has an empty alt attribute; its file name is photo_2020-11-23_11-31-38-1024x564.jpg
This image has an empty alt attribute; its file name is photo_2020-11-23_11-31-41-1024x572.jpg
This image has an empty alt attribute; its file name is photo_2020-11-23_11-31-43-1024x563.jpg
This image has an empty alt attribute; its file name is photo_2020-11-23_11-31-45-1024x553.jpg
This image has an empty alt attribute; its file name is photo_2020-11-23_11-31-48-1024x569.jpg

Most Popular

To Top