ខេត្តតាកែវ បច្ចុប្បន្ននេះ កាន់តែកៀកជិតរាជធានីភ្នំពេញមែនទែនហើយ បន្ទាប់ពីផ្លូវជាតិលេខ២ និងលេខ៣ បានសាងសង់ពង្រីករួច ។ មិនតែប៉ុណ្ណោះ ខេត្តនេះក៏សម្បូរទៅដោយរមណីយដ្ឋានល្បីៗ តាំងពីដើមមក និងរមណីយដ្ឋានកែច្នៃថ្មីៗទៀត ដែលទទួលបានភ្ញៀវទេសចរមិនចេះតិច ហើយរាល់ពេលមានបុណ្យ ទានធំម្តងៗ គឺដឹងតែស្ទះផ្លូវចូលមិនរួចនោះទេ ។ រមណីយដ្ឋានទាំងនោះមានដូចជា៖ ភ្នំតាម៉ៅ៖ ស្ថិតក្នុងស្រុកបាទី ជារមណីយដ្ឋានចម្រុះដោយប្រាង្គប្រាសាទ ព្រៃភ្នំ និងសួនសត្វ។...
យោងតាម សារព័ត៌មាន CNN បានឱ្យដឹងថា តារាសម្តែង Michael Gambon ដែលត្រូវបានគេស្គាល់ថាជាតួអង្គ Albus Dumbledore នៅក្នុងខ្សែភាពយន្ត “Harry Potter” បានទទួលមរណភាពក្នុងអាយុ ៨២ ឆ្នាំ ដោយសារ “ជំងឺរលាកសួត” កាលពីថ្ងៃទី ២៧ កញ្ញា។ អ្នកគាំទ្រជាច្រើនរន្ធត់ចិត្ត...
ខេត្តកំពង់ចាម មានចម្ងាយត្រឹមតែ ១២០គីឡូម៉ែត្រប៉ុណ្ណោះ ពីរាជធានីភ្នំពេញ ។ ខេត្តនេះ ក៏សម្បូរទៅដោយតំបន់ទេសចរណ៍ល្បីៗផងដែរ គឺអ្នកទេសចរមានជម្រើសច្រើន មិនថាចង់លេងទឹក ឡើងភ្នំ ឬទស្សនាតាមប្រាសាទបុរាណនានានោះ ហើយជាពិសេសនោះទីកន្លែងកម្សាន្តទាំងនោះ ក៏នៅមិនឆ្ងាយពីគ្នា និងខ្លះស្ថិតនៅតាមដងផ្លូវជាមួយគ្នាទៀតផង ដែលធ្វើឱ្យចំណេញពេលវេលា ពោលគឺអាចទៅលេងបានពីរបីកន្លែង រយៈពេលតែ១ថ្ងៃ ។ តោះមកស្គាល់តំបន់ទេសចរណ៍សំខាន់ៗ ក្នុងខេត្តកំពង់ចាមដូចខាងក្រោមនេះ៖ -ឆ្នេរខ្សាច់កោះប៉ែន: ស្ថិតនៅភូមិកំពង់ត្រុំ...
តារាសម្ដែង និងជាពិធីការិនី យ៉ែម ស្រីពេជ្រ កំពុងមានប្រជាប្រិយភាពខ្លាំង ក្នុងរង្វង់អ្នកសិល្បៈ ហើយសម្រស់វិញក៏នៅតែស្រស់ស្អាត បើទោះបីជាគិតត្រឹមឆ្នាំ២០២៣ នេះ នាងមានវ័យជិត ៣០ឆ្នាំទៅហើយក្ដី ។ បច្ចុប្បន្ន ស្រីពេជ្រ ចាប់ផ្ដើមបើកបេះដូងទទួលយកបុរសក្នុងក្ដីស្រម៉ៃ ប៉ុន្ដែមិនមែនជាស្វាមី ឬដៃគូជីវិត ដែលត្រូវភ្ជាប់ចំណង អាពាហ៍ពិពាហ៍ឡើយ ។ ក្នុងបទសម្ភាសន៍ កាលពីពេលថ្មីៗ...
តារាសម្ដែងស្រីរាងតូចមួយក្ដាប់ សូ បូផាពេជ្រ ឈ្មោះក្រៅ Umik ហាក់កាក់កប់កាន់តែខ្លាំង នៅចុងឆ្នាំ ២០២៣ នេះ ដែលនាងក្ដោបឱកាសក្លាយជាតួឯកស្រីក្នុងភាពយន្ដខ្នាតធំៗដល់ទៅ២ទន្ទឹមគ្នា។ ខណះដែរកំពុងមមាញឹកជាមួយនិងការងារថតស្ពតពាណ្ជជិកម្មជាច្រើនហូរហែរបច្ចុប្បន្នមានផលិតកម្មធំៗ២ កំពុងចាប់អារម្មណ៍លើសមត្ថភាពប៉ិនប្រសប់ជាមួយនិងរូបសម្រស់ស្រស់ស្អាតស្រទន់របស់នាង ទើបផលិតករបានអញ្ជើញតារាស្រីរូបនេះចូលរួមជាមួយខ្សែភាពយន្ដរបស់ពួកគេ។ បូ ផាពេជ្រ ថ្លែងប្រាប់ Sabay កាលពីថ្មីៗនេះថា៖ “ចា៎បង បច្ចុប្បន្ននេះប្អូនរវល់គួរសម និងកំពុងហ្វឹកហាត់ខ្លួន និងថែខ្លួន សម្រាប់ការងារថ្មី ដែលនៅចុងឆ្នាំនេះ ខ្ញុំទទួលថតរឿងដល់ទៅ២ មួយជាប្រភេទរឿងភាពបុរាណ...
ជាការសង្កេត ជាទូទៅ តារា K-Pop ភាគច្រើនចូលចិត្តលេងពណ៌សក់ចាំងៗ និងលេចធ្លោ ហើយពណ៌ដែលពេញនិយមជាងគេគឺ ពណ៌ក្រហម។ ទោះជាយ៉ាងណា នេះក៏ជាដើមចមនៃបញ្ហាដែរ សម្រាប់តារាដែលលេងពណ៌សក់ក្រហម។ ទាក់ទងនឹងបញ្ហានេះ អ្នកជំនាញផ្នែកសក់ ២ នាក់ប្រចាំ K-Pop បានលើកឡើង និងពន្យល់មូលហេតុនៅក្នុងបទសម្ភាសមួយ។ ជាច្រើនកន្លងផុតហើយ ដែលអ្នកជំនាញផ្នែកម៉ូដសក់ Goya និង Aeri បានធ្វើការជាមួយនឹងតារា K-Pop រាប់មិនអស់ ហើយម៉ូយរបស់ពួកគេរួមមានតាំងពីសមាជិក Wanna One, Super Junior, NU’EST, Fiestar, EXID,...
អ្នកមេម៉ាយកូន១ ឡុង ម៉ានីន និងតារាចម្រៀង ថុល សុភិទិ កាន់តែបង្កើតភាព ផ្អែមល្ហែមដាក់គ្នា បន្ទាប់ពីមានរឿងរកាំរកូស នឹងគ្នាកាលពីប៉ុន្មានសប្ដាហ៍មុន ។ ឥឡូវនេះ គ្រាន់តែឃ្លាតទៅណាមួយរយៈខ្លីសោះ ក៏ត្រូវផ្ដាំផ្ញើគ្នា មិនចង់ឃ្លាតឆ្ងាយពីគ្នាឡើយ ។ ប៉ុន្ដែមានភារកិច្ចជាប់ខ្លួន ឡុង ម៉ានីន បានលាសង្សារទៅបំពេញការងារ នៅប្រទេសថៃនៅថ្ងៃនេះ ។...
តារាចម្រៀងស្រីជួរមុខរបស់ផលិតកម្មហង្សមាស ឱក សុគន្ធកញ្ញា និងស្វាមី អ៊ឹង សុខលី ដែលត្រូវជាប្អូនថ្លៃ និងប្អូនបង្កើតរបស់ថៅកែហង្សមាស បានធ្វើពិធីឡើងគេហដ្ឋាន និងបើកហាងលក់កាបូបថ្មីដ៏ប្រណីតមួយ ស្ថិតនៅម្ដុំផ្សារទំនើបជីបម៉ុង 271 រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងពិធីនោះ គេឃើញវត្ដមានតារាចម្រៀងល្បីៗជាច្រើនដួង ហើយពួកគេមានឱកាសបានចូលមើលគ្រប់បន្ទប់ នៃផ្ទះថ្មីរបស់ ឱក សុគន្ធកញ្ញា...
ថមមី ត្រូវបានមហាជនស្គាល់តាមរយៈការសម្ដែងធ្វើឆ្កួតធ្វើជា សម្រាប់ស្ពតពាណិជ្ជកម្មឲ្យក្រុមហ៊ុនខ្លួនឯងផង និងចូលរួមយ៉ាងសកម្មជាមួយ សួស វីសា ដែលត្រូវជាភរិយា ក្នុងការងារសិល្បៈ។ ឆ្លងកាត់បទពិសោធន៍សម្ដែង និងរកស៊ីផ្ទាល់ខ្លួនជាច្រើនឆ្នាំ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នេះ លោកថមមី បានបញ្ចេញសារខ្លីមួយធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល។ តាមរយៈគណនីហ្វេប៊ុកផ្ទាល់ខ្លួននៅមុននេះបន្ដិច ថមមី និយាយថា៖ “រៀនគិត រៀនធ្វើ រៀនអត់ធ្មត់...
បើកទំព័រសប្ដាហ៍ទី១ នៃកម្មវិធី The rapper Cambodia ដែលជាកម្មវិធីល្បីល្បាញជាច្រើនប្រទេស ឥឡូវនេះបានបង្ហាញរូបរាងលើទឹកកម្ពុជាជាលើកដំបូង ហើយទើបតែសប្ដាហ៍ទី១តែប៉ុណ្ណោះ បេក្ខជនឆ្នើមៗជាពេជ្រកំពុងច្នៃ ធ្វើឱ្យ Producer និង Coach ទាំង៦រូប រំជួលចិត្ត ក្នុងនោះ បេក្ខជនមួយរូបមកពី កម្ពុជាក្រោម ដារ៉ាត់ ធ្វើឱ្យ វណ្ណដា ហើបគូទពីកៅអី។ ដារ៉ាត់ គឺជាបេក្ខជនខ្មែរកម្ពុជាក្រោម ធ្វើដំណើរ៦០០គីឡូដោយម៉ូតូ មកកាន់រាជធានីភ្នំពេញ ដើម្បីឈោងចាប់ក្ដីស្រមៃក្លយាជាតតារារ៉េបល្បីឈ្មោះម្នាក់ តាមរយៈប្រលងក្នុងកម្មវិធី The Rapper Cambodia ។ យុវជនមកពីកម្ពុជាក្រោមរូបនេះ...