សិល្បៈ និង កម្សាន្ត

តារាសម្ដែងហុងកុង ជើងចាស់ លោក Sun Xing តស៊ូព្យាយាម រកដំណោះស្រាយ ក្រោយការចាប់ខ្លួន ប្រើប្រាស់គ្រឿងញៀន

xinhua

ហុងកុង ៖ ដោយមិនមានប្រាក់ ចំណូលពីការផ្តល់ជូនខ្សែភាពយន្ត ចាប់តាំងពីការចាប់ខ្លួន របស់លោកពីបទប្រើប្រាស់គ្រឿង ញៀនក្នុងឆ្នាំ ២០១១ តារាសម្តែងហុងកុងជើងចាស់មួយរូប លោក Sun Xing ពេលខ្លះត្រូវចិញ្ចឹមបីបាច់ និងប្រឈមមុខនឹងភាព អស់សង្ឃឹមជាញឹកញាប់ ។

នេះបើយោង តាម HK01 បានប្រាប់ឲ្យដឹងថា ដោយបានបាត់មុខពីក្រសែភ្នែក សាធារណៈជាច្រើនឆ្នាំ ថ្មីៗនេះ លោក Sun បានលេចមុខជាថ្មី ក្នុងកម្មវិធីទូរទស្សន៍មួយ ដែលរៀបចំដោយតារាសម្តែងស្រី Dee Hsu ។ តារាសម្តែងវ័យ៦១ឆ្នាំ លោកបាននិយាយថា លោកបានចូលធ្វើការជាអ្នកបើកបរ ហើយក៏បានចាប់ផ្តើមស្វែងរកឌីជេផងដែរ ។

ទោះបីជាលោកបាន ជួបបញ្ហាជាច្រើន ទាំងផ្លូវចិត្ត និងហិរញ្ញវត្ថុក៏ដោយ ក៏លោក Sun ត្រូវបានគេនិយាយថា នឹងបន្តបង្ហាញខ្លួនជាមួយ នឹងរូបរាងដ៏ស្អាតដូចដែលលោកត្រូវ បានគេស្គាល់ក្នុងអំឡុង ពេលដ៏រុងរឿងរបស់លោក ។

ក្រឡេកមើលពេលវេលា បន្ទាប់ពីការចាប់ខ្លួន ការប្រើប្រាស់គ្រឿងញៀនឆ្នាំ ២០១១ របស់លោក Sun បានរៀបរាប់ពីបទពិសោធន៍មួយ ខែនៃការរស់នៅជាមួយ សេចក្តីស្លាប់ បណ្តាល ឲ្យមានការបញ្ហាផ្លូវចិត្ត និងគំនិតចង់ធ្វើអត្តឃាត។ យ៉ាងណាក៏ដោយ លោកបានរកឃើញវានៅ ក្នុងខ្លួនលោកដើម្បីលើកទឹកចិត្តខ្លួនឯង ហើយងើបឡើងវិញ ដោយគ្មានជំនួយពីខាងក្រៅ។

លោកបានកត់សម្គាល់ថា នៅពេលដែលមានមនុស្សច្រើនពឹងលើអ្នក ការរៀនលើកទឹកចិត្តខ្លួនឯងក្លាយជាកត្តាចាំបាច់។ លោក Sun បានចូលប្រឡូកក្នុងវិស័យសិល្បៈ បន្ទាប់ពីឪពុករបស់លោក បានជួបឧបទ្ទវហេតុ និងបាត់បង់សមត្ថភាពការងារ ជាហេតុធ្វើឲ្យគ្រួសារជួបការ លំបាកផ្នែកហិរញ្ញវត្ថុ។

ទទួលបានការសាទរចំពោះការសម្តែងរបស់លោក ក្នុងរឿង “The Heaven Sword and Dragon Saber” “Butterfly Lovers” “Hua Mulan” និងរឿង “The Return of the Condor Heroes” របស់តៃវ៉ាន់ លោក Sun ទទួលបានអ្នកគាំទ្រស្រីយ៉ាងច្រើនដោយសារ តែរូបរាងរបស់លោក ។
បន្ទាប់ពីការ ចាប់ខ្លួនលោក ពីបទប្រើប្រាស់គ្រឿងញៀន លោក Sun បានធ្វើសន្និសីទ សារព័ត៌មានមួយនៅតៃវ៉ាន់ ដែលលោកបានសារភាព ចំពោះបទ ល្មើសរបស់លោក ។ ភាពចម្រូងចម្រាសនេះបានប្រែក្លាយតារាសម្តែង ដែលធ្លាប់ទទួលបានកេរ្តិ៍ឈ្មោះទៅជាតួឯកក្នុងឧស្សាហកម្មកម្សាន្ត ដោយធ្វើឲ្យលោក បាត់បង់ឱកាស ។ លោក Sun ក៏ជាប់ពាក់ព័ន្ធនឹងរឿង ចម្រូងចម្រាសទាក់ទងនឹងរឿង ក្រៅអាពាហ៍ពិពាហ៍ក្នុងឆ្នាំ ២០០៥៕
ដោយ៖លី ភីលីព

Most Popular

To Top