អាវនេះជាឈ្មោះប្រភេទអាវមួយ ដែលសព្វថ្ងៃកម្រនឹងឃើញគេពាក់ណាស់ លើកលែងតែក្នុងពិធីខ្លះៗ ជាពិសេសនៅតាមភូមិ ឧទាហរណ៍ពិធីចូលម្លប់ (រូបលេខ១) ឬក៏ពិធីបុរាណកម្រិតជាតិ ឧទាហរណ៍ ព្រះរាជពិធីច្រត់ព្រះនង្គ័ល (រូបលេខ២)។ យើងអាចយល់បានយ៉ាងងាយថា ពីមុនមកអាវនេះគេនិយមពាក់ទូទៅជាធម្មតា ទោះជាយុវជនជំនាន់ក្រោយពុំបានប្រទះនឹងភ្នែកផ្ទាល់ក្តី ក៏គេអាចឃើញនៅក្នុងគំនូរតាមវត្តដែរ (រូបលេខ៣)។ ម៉្យាងទៀត ជនជាតិភាគតិចដែលរស់នៅលើទឹកដីខ្មែរជាយូរយារមកហើយ ក៏និយមខ្លាំងណាស់ដែរ ជាពិសេសពេលមានបុណ្យ ដូចជាជនជាតិចាម្បនៅខេត្តកំពង់ឆ្នាំងជាដើម ។ អាវនេះមានខ្លួនស្រដៀងនឹងបំពង់...
ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ បាននាំយកសត្វពង្រូលមួយក្បាល ទៅព្រលែងនៅតំបន់ព្រៃធម្មជាតិ ឲ្យរស់រានមានជីវិតបន្តទៀតវិញ ក្រោយទទួលបាន ពីប្រជាពលរដ្ឋចិត្តល្អមួយរូប រស់នៅភ្នំពេញ។ អ្នកឧកញ៉ា ទៀ វិចិត្រ បានបញ្ចាក់ថា សត្វពង្រូលមួយក្បាលនេះ អ្នកឧកញ៉ា ទទួលបានពីប្រជាពលរដ្ឋចិត្តល្អមួយរូប រស់នៅភ្នំពេញ ប្រគល់ជូនអ្នកឧកញ៉ា...
ពិធីការិនីរបស់ស្ថានីយទូរទស្សន៍PNN យ៉ែម ស្រីពេជ្រ ទើបបញ្ចេញរូបថតដ៏គួរឲ្យទាក់ទាញមួយសន្លឹកតាមបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ នេះ ហើយបានបញ្ជាក់ពីមូលហេតុដែលកញ្ញាប្រើស្ដាយយកបង់បិទដំបៅទៅភ្ជាប់ជាមួយផ្កា ដើម្បីលម្អរខ្លួនក្នុងថ្ងៃខួបកំណើតឆ្នាំនេះ។ យ៉ែម ស្រីពេជ្រ បានចោទជាសំណួរទៅកាន់អ្នកគាំទ្រថា បងប្អូនមានឆ្ងល់អត់ថាហេតុអ្វីបានជានាង ប្រើConcept បែបនេះ? ដោយមិនទាន់មានអ្នកឆ្លើយផង ស្រពេជ្រ ក៏បកស្រាយខ្លួនឯងភ្លាមថា បង់បិទដំបៅ តំណាងឲ្យរឿងពិបាកៗ ឈឺចាប់ដែលយើងបានជួប និងឆ្លងកាត់វាមក។...
អតីតតារាសម្ដែង និងបច្ចុប្បន្នជាប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា កំពុងសម្ងំសង់ផ្ទះលំហែ និងរៀបចំសួនជាច្រើន ដើម្បីត្រៀមបើកឲ្យមិត្ដភក្ដិ និងភ្ញៀវពីគ្រប់ទិសទីបានទៅសម្រាក កម្សាន្ដ។ តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន តារាស្រីវ័យជ្រេ ចន ច័ន្ទលក្ខិណា បង្ហើបថា គិតត្រឹមថ្ងៃនេះ គម្រោងផ្ទះលំហែធ្វើបានប្រមាណ ២០% ហើយត្រូវការទុន និងពេលវេលាច្រើនទៀត ដើម្បីសាងសង់ព្រោះតែផ្ទៃដីធំ។ ទន្ទឹមនឹងទម្លាយដំណឹង...
ក្នុងប្រទេសចិន មានសំណង់ស្ថាបត្យកម្មបុរាណៗជាច្រើន ដែលបន្សល់ទុកពីដូនតារបស់គេ រហូតមកដល់សព្វថ្ងៃនេះ។ អគារខ្លះ ពួកគេនៅតែបន្តប្រើប្រាស់ ហើយសំណង់ខ្លះទៀតពូកគេដាក់ជាតំបន់រមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រ។ បើនិយាយពីមហាកំពែងចិន នរណាក៏ស្គាល់ថាជាតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រមួយ ប៉ុន្តែមិនសូវមានច្រើនទេ ដែលដឹងពីប្រវែងពិតនៃមហាកំពែងនេះ។ មហាកំពែងនេះ មានប្រវែងសរុបប្រមាណ ២ម៉ឺនគីឡូម៉ែត្រ ហើយកសាងឡើងដំបូងបង្អស់ដោយអធិរាជ Qin Shi Huang នៅសតវត្សទី ៣ មុនគ្រិស្តសករាជ។ កាលនោះ...
Content Creator វ័យក្មេងមួយរូប ដែលទើបនឹងចាប់ផ្ដើមប្រឡូកក្នុងវិស័យផលិតវីដេអូខ្លី លោក ឈន សុភ័ន ត្រូវបានមហាជន និងអ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំងតាមរយៈវីដេអូខ្លីៗ ដែលបានបង្ហោះនៅក្នុងបណ្តាញសង្គម ជាពិសេសគឺ TikTok ។ មើលឃើញថា មួយរយៈចុងក្រោយនេះ លោក ឈន សុភ័នហាក់ទទួលបានការគាំទ្រ និងបោះជំហានទៅមុខជាលំដាប់ លើអាជីពជា Content Creator...
តារាសម្ដែង និងជាពិធីការិនី វ័យជ្រេ ញឹម ចាន់ថន បានបោះជំហានរកស៊ី ក្នុងវិស័យកម្សាន្ដ ឬបើកហាងផឹកស៊ីមួយ នៅម្ដុំកំពង់ចម្លងអរិយក្សត្រ បន្ថែមលើការងារសិល្បៈ ដែលខ្លួនធ្លាប់ប្រឡូកជាច្រើនឆ្នាំ។ ចាន់ថន កំពុងប្រឈមនឹងបញ្ហាមួយចំនួន ខណៈដែលរូបនាងជា អ្នកគ្រប់គ្រងភោជនីយដ្ឋាន នេះដោយផ្ទាល់។ ញឹម ចាន់ថន ដែលទស្សនិកជន ភាគច្រើនស្គាល់មុន អ្នកនាងតាមរយៈការសម្ដែង ជាតួអង្គកាច...
អតីតតារាចម្រៀង និងបច្ចុប្បន្នជាមន្ដ្រីយោធា ផ្នែកលោតឆ័ត្រយោង ទិត្យ វិច្ឆិកា កំពុងថ្នាក់ថ្នមកូនស្រីទី២ ដែលទើបធ្វើពិធីបង្កក់ សិរីគម្រប់ខួប ១ខែកាលពីថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០២៣។ ទើបចេញខែភ្លាម កូនស្រីប្រហែលធ្វើទុក្ខលោកខ្លាំង ហើយមើលទៅ បានជាលោកបញ្ចេញរូបថតកូនស្រី ហើយពោលពាក្យយ៉ាងកម្សត់ ។ លោក ទិត្យ វិច្ឆិកា និយាយបែបកំប្លែងថា ៖...
ចំណងស្នេហ៍ផ្អែមល្ហែម របស់តារាចម្រៀង ផលិតកម្មហង្សមាស និងអ្នកលក់អនឡាញ ឡុង ម៉ានីន ចាប់ផ្ដើមមានបញ្ហា ក្រោយពីខាងប្រុស ភ្លាត់ថតឈុតថើបមាត់ជាមួយតួស្រីក្នុងវីដេអូចម្រៀង ធ្វើឲ្យខាងស្រីខឹងខ្លាំង ។ អ្នកមេម៉ាយវ័យក្មេង ម៉ានីន បានបង្ហោះហ្វេសប៊ុកភ្លាមៗ ក្រោយពីនាងបានឃើញឈុតឆាកនោះ របស់គូស្នេហ៍ជាមួយតួស្រីក្នុងវីដេអូចម្រៀង។ នាងសរសេរថា “ធ្លាប់និយាយជាមួយថាម៉េច? ឥឡូវម៉េច? ធ្វើអី ដឹងខ្លួនឯងហើយ…!”។ អ្នកលក់អនឡាញល្បីឈ្មោះរូបនេះ...
តាមជំនឿប្រពៃណីជនជាតិចិន បានជ្រើសយកថ្ងៃទី១៥ នៃខែទី៧ ក្នុងប្រតិទិនចន្ទគតិ ដោយឆ្នាំ២០២៣នេះ គឺត្រូវនឹងថ្ងៃទី៣០ ខែសីហា ដើម្បីប្រារព្ធពិធី សែនក្បាលទឹក។ ព្រលឹងខ្មោចទាំងឡាយ នឹងត្រូវដោះលែងឲ្យមានសេរីភាព និងធ្វើដំណើរមកឋានមនុស្សរយៈពេល១ខែ ដើម្បីស្វែងអាហារ និងគ្រឿងសំណែនផ្សេងៗពីកូនចៅ។ តាមជំនឿជនជាតិចិន និងអ្នកជាប់សែស្រឡាយចិនគិតថា ពេញមួយខែនៃពិធីសែនក្បាលទឹក ឋាននរកនឹងបើកចំហឲ្យព្រលឹងខ្មោចទាំងឡាយ មករកញាតិសន្ដាន និងចំណីអាហារគ្រឿងសំណែនផ្សេងៗពីកូនចៅ។ នៅខែនេះ មនុស្សម្នាទាំងអស់ដែលមានជំនឿ...