សិល្បៈ និង កម្សាន្ត

លោក សយ សុភាព ផ្ញើសារទៅអ្នកកំប្លែង នាយគ្រឿន ក្រោយរងការរិះគន់ពីមហាជន

ភ្នំពេញ៖ លោក សយ សុភាព ក្នុងនាមជាអ្នកចូលចិត្តតាមដានទស្សនាសិល្បៈកំប្លែង បានផ្ញើសារលើកទឹកចិត្ត ចំពោះអ្នកកំប្លែង នាយគ្រឿង ក្រោយមហាជនបានរិះគន់ ចំពោះរូបលោក ដែលបានចូលរួមផ្សព្វផ្សាយពាណិជ្ជកម្ម វែបសាយល្បែងស៊ីសង តាមអនឡាញមួយ ក្នុងពេលថ្មីៗនេះ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោក សយ សុភាព បានបង្ហោះរូបថត នាយគ្រឿនមួយសន្លឹក ដោយភ្ជាប់នូវខ្លឹមសារថា «ប្អូន គឺជា អ្នកសិល្បៈកំប្លែង គំរូ គួរឱ្យស្រលាញ់រាប់អាន នឹងទទួលបានការកោតសរសើរ ពីទស្សនិជន។ ប្អូនល្បីកន្លងមក ក៏ដោយសារទស្សនិកជន ប្អូនទទួលការស្តីបន្ទោស ក៏ដោយសារពួកគាត់ ហេតុអ្វី ព្រោះតែការស្រលាញ់ ចូលចិត្តគាំទ្រ រាប់ទាំងខ្ញុំម្នាក់ដែរ ដូច្នេះប្អូនពេលនេះ បានក្លាយជាអ្នកកំប្លែងគំរូល្អ។ ជូនពរប្អូនសំណាងល្អ និង ល្បីថែមមួយកំរិតទៀត» ។

សូមរំលឹកថា ក្រោយ រងការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់មហាជន អ្នកកំប្លែង នាយគ្រឿង ក៏បានចេញវីដេអូ សុំទោស និងប្រកាសឈប់ផ្សាយពាណិជ្ជកម្ម ឱ្យក្រុមហ៊ុនល្បែងស៊ីសង និងក្រុមហ៊ុនស្រាបៀ អស់មួយជីវិត៕

Most Popular

To Top