តារាម៉ូដែល គង់ ច័ន្ទស្រីមុំ បានបើកឆាកខែថ្មីជាមួយឈុតដ៏សិចស៊ីស្អាតប្លែកគេ។ ក្រឡេកមើលមួយភ្លែតប្រិយមិត្ដ អាចច្រឡំថាជាឈុតកាំប្រម៉ាសមុទ្រ តែនោះមិនមែនជាឈុតសាច់ក្រណាត់ធម្មតានោះទេ គឺជាឈុតដាំត្បូងដ៏ប្រណីត។ ជាមួយរូបរាងដ៏តូចច្រឡឹង គង់ ច័ន្ទស្រីមុំ បានបង្អួតរាងតាមបណ្ដាញសង្គមជាមួយឈុតដ៏ទាក់ទាញនេះ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ហើយថែមទាំងពោលពាក្យយ៉ាងមានអត្ថន័យអមរូបថតទាំងនោះផង។ ស្រីមុំ និយាយថា៖ “នៅពីក្រោយនារីដែលរឹងមាំ គឺសុទ្ធតែជាទឹកភ្នែកនៅក្នុងចិត្តនារីដែលឯករាជ្យ គឺសុទ្ធតែស្នាមរបួស”។ នាង...
ភ្នំពេញ៖ បុរសម្នាក់ឈ្មោះ ឃី ឆៃឡេង ដែលជាអ្នកគប់ទឹកកកលើលោក ងួន ចាន់ដាវីត នៅក្នុងផាប់មួយកន្លែងកាលពីប៉ុន្មានថ្ងៃមុន បានចេញមុខទទួលស្គាល់កំហុស និងសំទោសជាសាធារណៈ ចំពោះអកប្បកិរិយាមិនសមរម្យរបស់ខ្លួន ។ ការចេញមុខសំទោសជាសាធារណៈនេះ ធ្វើឡើងបន្ទាប់ពីតារាចម្រៀងរ៉េបល្បីឈ្មោះ ងួន ចាន់ដាវីត ហៅជី ដេវីត បានប្រកាសទុកពេល ៨ម៉ោង ឲ្យជនបង្កដែលបានគប់ទឹកកកមកលើរូបលោក ក្នុងហាងផាប់មួយកន្លែង...
ភ្នំពេញ៖ តារាចម្រៀងរ៉េបល្បីឈ្មោះ ងួន ចាន់ដាវីត ហៅជី ដេវីត បានប្រកាសទុកពេល ៨ម៉ោង ឲ្យជនបង្កដែលបានគប់ទឹកកកមកលើរូបលោក ក្នុងហាងផាប់មួយកន្លែង ចូលខ្លួនមកដោះស្រាយ។ ការប្រកាសរបស់តារាចម្រៀងរ៉េបរូបនេះ ធ្វើឡើងបន្ទាប់ពីរូបលោកកំពុងតែច្រៀង នៅក្នុងផាប់មួយកន្លែង កាលពីម៉ោង ១២:៤១នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ មានបុរសម្នាក់បានយកដុំទឹកកក គប់មកលើរូបលោក ។ លោក...
តារាសម្ដែង និងម៉ូដែលកម្ពស់បាន ហង្ស សុរិយ៉ាន់ នៅតែទាញចំណាប់អារម្មណ៍មហាជនបាន តាមរយៈរូបថតម៉ូដែលប្លែកៗរបស់ខ្លួន។ ឈុតមួយដែលទើបបង្ហាញនៅចុងក្រោយនេះ ក៏ទទួលបានការចាប់អារម្មណ៍មិនស្ទើរដែរ ជាពិសេសទៅលើរ៉ូប កាបូបយួរ និងស្បែកជើង។ តាមរយៈគណនីហ្វេសប៊ុករបស់ខ្លួនកញ្ញា ហង្ស សុរិយ៉ាន់ បានបង្អួតរាងយ៉ាងជឿជាក់នៅលើសាឡុង ក្នុងផ្ទះដ៏ប្រណីតដែលមើលទៅទំនងជាការថតម៉ូដែលសម្រាប់ក្រុមហ៊ុន ឬប្រូម៉ូតហាងសម្លៀកបំពាក់ណាមួយ ប៉ុន្ដែការបង្ហាញរាងនេះក៏ទទួលបានការកោតសរសើរច្រើនពីអ្នកគាំទ្រដែរ៕ ប្រភព៖sabay
អាមេរិក ៖ កាសែត Wall Street Journal បានរាយការណ៍ថា តារារ៉េប លោក Kanye West បានបង្ហាញវត្តមានសាជាថ្មីលើបណ្តាញសង្គម X វិញកាល ពីថ្ងៃសៅរ៍ បន្ទាប់ពីបណ្តាញសង្គម ដែលពីមុនត្រូវបានគេស្គាល់ថា Twitter បានផ្អាកតារាចម្រៀងរ៉េប មិនប្រើប្រាស់វេទិកានេះ កាលពីឆ្នាំមុន ដោយសារតែការបង្ហោះប្រមាថ...
ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បន្ទាប់ពីទទួលព័ត៌មានស្នើរសុំជំនួយអូប័រពេទ្យ ពីក្រុមគ្រួសារទារិកាជាអ្នកជំងឺ កាលពីយប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ អ្នកឧកញ៉ា បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅទទួលយក ក្នុងក្រុងកោះរ៉ុង ដោយទារិកាខាងលើមានអាការៈ ក្ដៅខ្លួនខ្លាំង ក្អួតធ្លាក់ឈាម...
តារាចម្រៀងស្រីវ័យជ្រេ តែសម្រស់នៅស្រស់ស្អាតក្មេងជាងវ័យ ឱក សុគន្ធកញ្ញា ទើបបញ្ចេញរូបថតទាំងអាល់ប៊ូមនៅលើបណ្ដាញសង្គម ហើយសួរអ្នកគាំទ្រអំពីសម្រស់របស់ខ្លួន ដោយនិយាយថា៖ “យ៉ាងម៉េចដែរបងប្អូន សម្រាប់រូបប៉ុន្មានសន្លឹកនេះ”។ ក្នុងឈុតពណ៌ស ជាមួយក្រែមលាបបបូរមាត់ក្រហមឆ្អិនឆ្អៅ តារាចម្រៀងរូបនេះ និយាយថា ទម្រាំដាច់ចិត្តផុស គិតនោះគិត ព្រោះកម្រ ប្រើក្រែមលាបមាត់ ពណ៌ឆ្អិនឆ្អៅបែបនេះ។ តែបើជ្រុលជាបញ្ចេញហើយ គឺចេញម្ដងមួយអាល់ប៊ូមតែម្ដង។ ឆ្លើយនឹងសំណួរIDOL របស់ខ្លួន...
នៅទីក្រុងហាណូយ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ការប្រគុំតន្ត្រីរបស់ក្រុមតារាចម្រៀងស្រីកូរ៉េខាងត្បូង Blackpink ចុងសប្តាហ៍នេះនៅទីក្រុងហាណូយអាចដកហូតអាជ្ញាប័ណ្ណរបស់ពួកគេ ពីព្រោះអ្នករៀបចំមិនបានទទួលបានការអនុញ្ញាតិរក្សាសិទ្ធិ និងបង់ថ្លៃសួយសារអាករ។ មជ្ឈមណ្ឌលវៀតណាម សម្រាប់ការការពារការរក្សាសិទ្ធិតន្ត្រី (VCPMC) បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានស្នើឲ្យគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ និងនាយកដ្ឋានវប្បធម៌ និងកីឡាក្រុងលុបចោលការសម្តែងនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនៅពហុកីឡដ្ឋានជាតិ My Dinh នៃរដ្ឋធានី ដោយសារការរំលោភលើសិទ្ធិអ្នកនិពន្ធ។តំណាងមន្ទីរវប្បធម៌...
អតីតសមាជិកក្រុម T-ara Ahreum (ត្រូវបានគេស្គាល់ថា Areum) បានបង្ហាញពីការផ្លាស់ប្តូរយ៉ាងខ្លាំងរបស់នាង ក្រោយពីនាងបានស្រកគីឡូអស់យ៉ាងច្រើនបន្ទាប់ពីរៀបការរួច។ ថ្មីៗនេះ អតីតតារាចម្រៀងរបស់ T-ara បានបង្ហោះសារលើ Instagram របស់នាងនូវរូបភាពប៉ុន្មានសន្លឹក ។ នៅក្នុងការបង្ហោះរបស់នាង Ahreum បានចែករំលែកថា នាងបានស្រកទម្ងន់ 25 គីឡូក្រាម (55 ផោន)...
អតីតតារាសម្ដែងស្រីល្បី ឈ្មោះនាទសវត្ស៨០ និង៩០ អម្ពរ ទេវី ទទួលបាននំខួបកំណើត និងពិធីដ៏ស្វាគមន៍ យ៉ាងកក់ក្ដៅពីម្ដាយក្មេក ព្រមទាំងបងប្អូននៅប្រទេសបារាំង ក្នុងថ្ងៃខួបកំណើត របស់អ្នកនាងនៅថ្ងៃនេះ។ តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ តារាសម្ដែងជើងចាស់ អម្ពរ ទេវី បានបង្ហោះរូបថត និងវីដេអូបង្ហាញ ពីសកម្មភាពក្នុងពិធីខួបកំណើតតូចមួយជាលក្ខណៈគ្រួសារ ។...