សិល្បៈ និង កម្សាន្ត

ផ្អើលការសង្ស័យថា HyunA និង Junhyung ស្រឡាញ់គ្នា ឥឡូវក្រុមហ៊ុនទាំងសង ខាងចេញមុខហើយ

មាន​ព័ត៌មានភ្ញាក់ផ្អើលមួយបាន​ផ្ទុះឡើង ថា HyunA និង Yong Junhyung (អតីតសមាជិកក្រុម Higghlight) មានទំនាក់ទមនងស្នេហានឹងគ្នា។ ដោយសារមាន​ការចែករំលែកតៗគ្នា ពេលនេះក្រុមហ៊ុនរបស់ អ្នកទាំងពីរបាន​ចេញ សារមួយជាផ្លូវការហើយ ។

ក្រុមហ៊ុន AT AREA ដែលបច្ចុប្បន្ន​ត្រូវបាន​គេស្គាល់ថា ជាអ្នកគ្រប់គ្រងរបស់ HyunA បាន​លើកឡើងខ្លីៗថា៖ «ពួកយើងមាន​ជាប់ពាក់ព័ន្ធក្នុងជីវិតឯកជន​របស់ស HyunA ទេ»។

មិនយូរប៉ុន្មាន ក្រុមហ៊ុន BLACK MAD របស់ Yong Junhyung ក៏បាន​ចេញសេចក្ដីថ្លែងការណ៍ ទៅកាន់សារព័ត៌មាន Newsen អត្ថន័យមិនខុសពី AT AREA ប៉ុន្មានដែរ ដោយឲ្យដឹងថា ៖ «ដោយសារនេះគឺជាជីវិតឯកជនរបស់តារា ដូច្នេះវាមានការពិបាកក្នុងការបញ្ជាក់ណាស់ ។ ពួកយើងសូមការយោគយល់ ពីអ្នកទាំងអស់គ្នា»។

ជាការពិតថ្មីៗនេះ HyunA និង Yong Junhyung បានបង្ហោះរូបជាគូ ដោយកាន់ដៃគ្នានៅឆ្នេរខ្សាច់ ពោលគឺក្នុងកាយវិការលើសពីមិត្តធម្មតា ទើបមានការភ្ញាក់ផ្អើល និងសង្ស័យពីទំនាក់ទំនងរបស់ពួកគេ ៕

Most Popular

To Top