សិល្បៈ និង កម្សាន្ត

លោក Dawn និងនាង HyunA បង្ហោះរូបភាពរីករាយ ជាមួយគ្នា ក្នុងអាងទឹកនៅផ្ទះ

កូរ៉េខាងត្បូង៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Allkpop បានប្រាប់ឲ្យដឹងថា កាលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ លោក Dawn បានបង្ហោះរូបថត ជាបន្តបន្ទាប់នៅលើ Instagram របស់លោកជាសញ្ញា ដែលបង្ហាញអារម្មណ៍មួយចំនួននៅក្នុងចំណងជើង ចំណែករូបភាពត្រូវបានគេឃើញ គឺលោកនៅអាងហែលទឹកក្នុងផ្ទះ រីករាយនឹងពេលទំនេរ។

លោក Dawn ត្រូវបានគេឃើញ សក់សើមភ្លាមៗ បន្ទាប់ពីហែលទឹក ហើយសម្លឹងមើល ដោយផ្ទាល់ក្នុងកាមេរ៉ា។ លោកបង្ហាញពីភាពទាក់ទាញ និងរូបរាងសមនៅលើរូបភាព ក៏ដូចជាការលេងសើច របស់លោកផងដែរ។ អ្នកគាំទ្រអាចមើលឃើញថា លោក Dawn បានចំណាយពេលវេលា ដ៏មានគុណភាពជាមួយមិត្តស្រីរបស់លោកគឺនាង HyunA ខណៈនាងក៏បានបង្ហោះរូបថត២ឬ៣ថ្ងៃត្រឡប់មកវិញ ក្នុងឈុតតែមួយ។ 

សម្រាប់រូបភាព Hyun A ត្រូវបានគេឃើញស្លៀកឈុតហែលទឹកពណ៌ស្វាយ ថែមទាំងសក់របស់នាងសើមពីការហែលទឹកទៀតផង៕ ដោយ៖លី ភីលីព

Most Popular

To Top