ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយាន ខេត្តព្រះសីហនុ នៅរសៀល ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅទទួលយកបុរសម្នាក់ ជាប្រជាពលរដ្ឋ ក្នុងក្រុងកោះរ៉ុង ដែលមានអាការៈ ស្ទះដង្ហើមខ្លាំង យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ។ អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា បុរសខាងលើមានឈ្មោះ ញឹម ចន្ថា អាយុ៣៦ឆ្នាំ មានមុខរបរ ជាជាង រស់នៅ ភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ បុរសរងគ្រោះ ត្រូវបានអ្នកឧញ៉ា ទៀ វិចិត្រ រួមនឹងក្រុមការងារ របស់លោកឧកញ៉ា បញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែនៅក្រុងព្រះសីហនុ ដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕
តូក្យូ ៖ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ឆ្នាំនេះ Tokyo Disneyland កំពុងប្រារព្ធខួបលើកទី ៤០ របស់ខ្លួនជាព្រឹត្តិការណ៍ដ៏គួរឲ្យចាប់អារម្មណ៍ ជាពិសេសបើប្រៀបធៀបនឹងគូប្រជែង Universal Studios Japan ដែលមានអាយុត្រឹមតែ ២២ ឆ្នាំប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ Tokyo Disneyland មិនមែនជាសួនកម្សាន្តចំណាស់ជាងគេក្នុងប្រទេសជប៉ុន នោះទេ។...
អាមេរិក ៖ ក្រុមអ្នកតស៊ូមតិ LGBTQ GLAAD បានប្រកាសកាលពីថ្ងៃអង្គារថា តារាល្បីរបស់សហរដ្ឋ អាមេរិកចំនួន ២៥០ នាក់បានចុះហត្ថលេខា លើលិខិតចំហមួយទាមទារ ឲ្យវេទិការបស់ក្រុមហ៊ុន បច្ចេកវិទ្យាយក្សបង្ក្រាបលើពាក្យសម្ដីស្អប់ខ្ពើម និង ការយាយី ប្រឆាំងនឹងមនុស្ស LGBTQ រួមទាំងការរិះគន់ លើការវះកាត់ប្តូរភេទ ចំពោះកុមារ យោងតាមការចេញផ្សាយ ពីគេហទំព័រ...
ព្រះសីហនុ៖ នៅល្ងាច ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅទទួលយកបុរសមួយរូប ជាប្រជាពលរដ្ឋ ក្នុងក្រុងកោះរ៉ុង ដែលជួបគ្រោះថ្នាក់ មុតកញ្ចក់ដៃខាងធ្វេងដល់ឆ្អឹង យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា បុរសខាងលើមានឈ្មោះ ទួត ឆេកូ អាយុ៣៥ឆ្នាំ មានមុខរបរ ជាជាង រស់នៅ ភូមិកោះតូចសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ បុរសរងគ្រោះ ត្រូវបានអ្នកឧញ៉ា ទៀ វិចិត្រ រួមនឹងក្រុមការងារ របស់លោកឧកញ៉ា បញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែនៅក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្នុងខេត្តព្រះសីហនុ៕
ព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្នុងនាមរដ្ឋបាលខេត្ត បានថ្លែងអំណរគុណជាថ្មីម្តងទៀត ដល់អ្នកឧកញ៉ា ទៀ វិចិត្រ ដែលបានជួយសម្របសម្រួល ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងក្រុងកោះរ៉ុង ដែលរស់នៅតំបន់កោះ ពេលមានជំងឺ នាំមកមន្ទីរពេទ្យ ឬការជួយសង្គ្រោះអ្នកនេសាទ ជួបបញ្ហាលើផ្ទៃសមុទ្រជាដើម នាំយកមកកាន់ដីគោក ដែលជាសកម្មភាពមនុស្សធម៍ ក្នុងសង្គមជាតិ។ ប្រសាសន៍លោកអភិបាលខេត្តព្រះសីហនុ...
ស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំកម្មវិធី K-Pop World Festival Cambodia វគ្គជម្រុះ កាលពីថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០២៣ នៅសាលពហុបំណង នៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាផ្នែកមួយនៃព្រឹត្តិការណ៍ប្រចាំសប្តាហ៍កូរ៉េ ឆ្នាំ២០២៣។ កម្មវិធីប្រកួតនេះ ត្រូវបានរៀបចំឡើង ដោយស្ថានទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា...
តារាចម្រៀងរ៉េប កំពុងពេញនិយម វណ្ណដា បានប្រកាសប្រាប់ក្រុមអ្នកគាំទ្រ របស់ខ្លួនថ្មីៗនេះថា លោកទៅប៉ះជាមួយតារាចម្រៀងរ៉េប លំដាប់ខ្ពស់របស់ជប៉ុនឆាប់ៗនេះ ។ នេះជាសមិទ្ធផលថ្មីទៀត បន្ទាប់ពីលោកបានសាងកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិ ជាច្រើនរួចមកហើយ ។ សម្រាប់បេសកកម្មថ្មីនេះ ប្រសិនបើមិនមានអ្វីផ្លាស់ប្ដូរទេ តារាចម្រៀងរ៉េបរបស់យើង នឹងត្រូវហោះទៅជប៉ុន សម្រាប់កម្មវិធីនេះ នាពាក់កណ្ដាលខែក្រោយ ។ វណ្ណដា សរសេរប្រាប់ក្រុមអ្នកគាំទ្រ របស់ខ្លួនថា...
អាមេរិក៖មហាសេដ្ឋីជាធម្មតាទិញផ្ទះធំៗ ប៉ុន្តែលោក Elon Musk មិនមែនជាមហាសេដ្ឋីធម្មតាឡើយ កាលឆ្នាំ ២០២២ នាយកប្រតិបត្តិក្រុមហ៊ុន Tesla Inc. បានបង្កើតចំណងជើងដោយបង្ហាញថា លោកជាម្ចាស់ផ្ទះតូចមួយផលិតដោយ Boxabl ជាក្រុមហ៊ុនដែលមានជំនាញក្នុងការបង្កើតលំនៅដ្ឋានម៉ូឌុលដោយបានសាងសង់រួចស្ថាពរហើយ នេះយោងតាមការចេញផ្សាយពីគេហទំព័រ អឹម អេស អិន ។ លោក Musk បានមានប្រសាសន៍ថា...
ព្រះសីហនុ៖ សមត្ថកិច្ចឲ្យដឹងថា បុរសម្នាក់កំពុងបាត់ខ្លួន នៅក្នុងសមុទ្រឆ្នេរអូរឈើទាល ក្រោយចុះទៅជួយស្រង់កូនខ្លួនឯងដែលលង់ទឹក ហើយប្រតិបត្តិការស្វែងរកជនរងគ្រោះកំពុងធ្វើ ។ សេចក្តីរាយការណ៍ពីសមត្ថកិច្ចបញ្ជាក់ថា នៅវេលាម៉ោងជាង១រសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ បុរសវ័យ៤០ម្នាក់ឈ្មោះ ហេងពិសិដ្ឋ ជាអ្នកដំណើរមកពីរាជធានីភ្នំពេញ មកកម្សាន្តនៅឆ្នេរអូរឈើទាល បានអង្គុយលេងនៅតូប៨៨៨ បើតាមការបំភ្លឺពីកូនបង្កើតរបស់ជនរងគ្រោះគឺគាត់និងកូនប្រុស អាយុប្រមាណ១០ឆ្នាំជាងបន្តិច បានចុះលេងទឹកជាមួយគ្នា ហើយកូនរបស់គាត់ ត្រូវបានទឹករលកអូសបណ្ដាលឈ្លក់ទឹក ពេលនោះឳពុកឃើញក៏ហក់ទៅជួយកូនរុញកូនមកខាង ពេលនោះគាត់ជាឳពុក ក៏បានលង់ទឹកនិងបាត់ខ្លួន។ បច្ចុប្បន្ន សមត្ថកិច្ច រួមនិងក្រុមឆ្មាំសមុទ្រ និងក្រុមសង្គ្រោះ ក្នុងនោះ មានក្រុមសង្គ្រោះរបស់ អ្នកឧកញ៉ា ទៀ វិចិត្រ ផង កំពុងស្វែងរកសង្គ្រោះ៕
ណានជីង៖ យោងតាមការចេញផ្សាយជាផ្លូវគេហទំព័រ ស៊ីនហួ បានប្រាប់ឲ្យដឹងថា អ្នកបុរាណវត្ថុវិទូបានរកឃើញ វត្ថុស្មូនដែលមានរាងដូចជ្រូកដ៏កម្រមួយ អាចជារបស់ក្មេងលេងកាលពី ៦,០០០ ឆ្នាំមុននៅ ខេត្ត Jiangsu ភាគខាងកើតប្រទេសចិន។ ជ្រូកគ្រឿងស្មូនត្រូវបានគេរកឃើញ នៅទីតាំងយុគថ្មរំលីងនៃវត្ថុបុរាណ Ma’an ក្នុងទីក្រុង Wuxi ដែលនាំឲ្យអ្នកស្រាវជ្រាវជឿថា ជ្រូកប្រហែលជាត្រូវបានចិញ្ចឹម នៅក្នុងតំបន់កាលពី ៦,០០០ឆ្នាំមុន។ លោក...