នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ស្រាបៀរ កម្ពុជា ដែលជាផលិតផលដ៏ល្បីមួយ ក្នុងចំណោមផលិតផលជាច្រើនទៀត របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចេញវីដេអូ Teaser ថ្មីនៅលើទំព័រហ្វ៊េសប៊ុកខ្លួន ឲ្យតម្រុយការមកដល់ នូវផលិតផលថ្មីក្នុងពេលឆាប់ៗខាងមុខនេះ។ វីដេអូខ្លីនេះអមជាមួយពាក្យថា៖ «មានអ្វីដែលថ្មីប្លែក និងកាន់តែអស្ចារ្យ ជិតមកដល់ទៀតហើយ! ចាំមើលណា៎ តើជាអ្វីទៅ? ត្រៀមខ្លួនទទួលយកអ្វី...
(ភ្នំពេញ) ថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២២៖ ថាកូនសុទ្ធទៅវាអស្ចារ្យ…ដល់មកចេញកូនកាត់អ៊ីចឹងរឹតតែកំពូលអស្ចារ្យខ្លាំងជាងមុនទៀត! ពីមុននាំគ្នានិយាយថាបើ Galaxy ស៊េរី Flagship បំពាក់ប៊ិកវេទមន្តមកជាមួយដូចស៊េរី Note មិនដឹងអស្ចារ្យសាហាវយ៉ាងណាទេ…! បើក្រុមហ៊ុន សាមសុង បំពាក់ថាមពលថ្មឱ្យកាន់បានយូរមិនដឹងឡួយយ៉ាងណាទេ…ហើយបើក្រុមហ៊ុន សាមសុង បំពាក់កំពូលបន្ទះឈីបនាគក្រហម (Snapdragon) ល្បឿនលឿនមិនដឹងឡូយកប់ប៉ុណ្ណាទេ…! ឥឡូវសុបិនក្លាយជាការពិតហើយ និងបានធ្វើឱ្យពិភពលោកកក្រើកហើយដែរ!...
ខែមីនា ២០២២: មកដល់ពេលនេះ Ezecom ដែលជាក្រុមហ៊ុនខ្មែរ ១០០ភាគរយ បានឈានដល់ឆ្នាំទី១៤នៃការបំពេញបេសកកម្មរបស់ខ្លួនក្នុងការផ្តល់នូវសេវាអ៊ិនធឺណិតលំដាប់ខ្ពស់ និងបទពិសោធន៍ឌីជីថលឈានមុខ សមស្របតាមតម្រូវការជូនដល់ប្រជាជនកម្ពុជា។ ជាមួយនឹងទស្សនៈវិស័យក្នុងការ “ក្លាយជាក្រុមហ៊ុនផ្តល់សេវាកម្មឈានមុខគេតាមរយៈការច្នៃប្រឌិតប្រកប ដោយនិរន្តរភាព និងការបង្កើតគុណតម្លៃសម្រាប់សហគមន៍” ក្រុមហ៊ុន Ezecom បានបង្កើតជាផ្លូវការនៅឆ្នាំ២០០៨ជាមួយគ្រឹះដ៏រឹងមាំក្នុងការសាងសង់នូវប្រព័ន្ធខ្សែកាប្លិ៍បាតសមុទ្រម៉ាឡេស៊ី-កម្ពុជា-ថៃ និងបណ្ដាញខ្សែកាប្លិ៍បាតសមុទ្រ Asian American Gateway...
ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២៖ កិច្ចសហការជាមួយមូលនិធិ Planet Water បាននាំមកនូវការដាក់ពង្រាយ ប៉មចម្រោះទឹកស្អាត AquaTowers នៅទូទាំងប្រទេសកម្ពុជា ដោយបានផ្តល់ជូនសហគមន៍នូវប្រព័ន្ធចម្រោះទឹកស្អាត ព្រមទាំងកម្មវិធីអប់រំសុខភាពអនាម័យ។ នេះក៏សូមថ្លែងអំណរគុណដល់ការឧបត្ថម្ភគាំទ្រពីមូលនិធិកូកា-កូឡា (The Coca-Cola Foundation)។ មូលនិធិកូកា-កូឡា គឺជាស្ថាប័នសប្បុរសធម៌សាកលរបស់ក្រុមហ៊ុនកូកា-កូឡា ដែលបានផ្តល់ជំនួយដល់មូលនិធិ Planet Water ដើម្បីដាក់ពង្រាយប៉មចម្រោះទឹកស្អាត...
ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា កំពុងសហការជាមួយធនាគារ ហត្ថា ដែលជាធនាគារឈានមុខគេមួយនៅកម្ពុជា ដើម្បីផ្តល់សេវាបង់សងប្រាក់កម្ចីកាន់តែរហ័ស ងាយស្រួល និងមានប្រសិទ្ធភាពសម្រាប់ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស។ គំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការនេះ ត្រូវបានដាក់ដំណើរការក្នុងពិធីចុះហត្ថលេខាមួយនៅការិយាល័យកណ្តាលរបស់ ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០២២ នេះ។ ពិធីចុះហត្ថលេខានេះ ត្រូវបានរៀបចំធ្វើឡើងដោយមានការអញ្ជើញចូលរួមពីលោកឧកញ៉ា ហួត...
រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា កំពុងចូលរួមចំណែកជាមួយក្រសួងបរិស្ថានកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់អង្គការ WWF-Cambodia ក្នុងការទទួលស្គាល់ទិវាមួយម៉ោងសម្រាប់ភពផែនដីឆ្នាំ២០២២ (Earth Hour 2022) ជាមួយនឹងការគាំទ្រដល់ព្រឹត្តិការណ៍ជាបន្តបន្ទាប់ដែលរួមមានកម្មវិធីកម្សាន្តផ្សាយបន្តផ្ទាល់ ព្រមទាំងព្រឹត្តិការណ៍វប្បធម៌ និងកីឡា ក្នុងខេត្តមណ្ឌលគិរីនៅថ្ងៃសុក្រ ទី២៦ ខែមីនា។ ក្នុងគំនិតផ្ដួចផ្ដើមនេះ ក្រុមហ៊ុន...
ស្រាបៀរ កម្ពុជា បានបន្ថែមពាក្យឡូយប្លែកៗជាច្រើន ដែលនឹងត្រូវប្រើជំនួសពាក្យ «អរគុណ» សម្រាប់ក្រវិលកំប៉ុងគ្មានរង្វាន់ ដើម្បីញុំាងបរិយាកាសគ្រប់វិនាទី នៃការជួបជុំផឹកស៊ី ឲ្យកាន់តែប្លែកអារម្មណ៍ និងរីករាយជាងមុន មួយកម្រិតទៀត។ ពាក្យទាំងនោះរួមមាន លើកដាច់ ជល់មួយ ហាមក្លែម ហាមចុចទូរស័ព្ទ ហាម Sad គាស់មួយទៀត រើសអ្នកផឹកជំនួស មួយកែវអត់ទឹកកក រាំមួយសិន...
ភ្នំពេញ៖ ភ្នាក់ងារចែកចាយ របស់ក្រុមហ៊ុនសែលកាត ជាង 250 នាក់បានទទួលរង្វាន់ សម្រាប់ការខិតខំប្រឹងប្រែង របស់ពួកគាត់ ជាមួយនឹងការចាប់ឆ្នោត ផ្សងសំណាងដែលផ្តល់នូវរង្វាន់ធំៗជាច្រើន។ នៅថ្ងៃទី21 ខែមករា កន្លងមកនេះក្រុមហ៊ុន សែលកាត ដែលជាក្រុមហ៊ុន ទូរគមនាគមន៍គ្រប់គ្រង ដោយជនជាតិខ្មែរ ១០០% បានរៀបចំកម្មវិធីចាប់រង្វាន់ Dealer Raffle ប្រចាំឆ្នាំរបស់ខ្លួន ដើម្បីបង្ហាញពីការថ្លែងអំណរគុណ សម្រាប់កំនើននៃការលក់ និងជាការលើកទឹកចិត្ត ដល់ភ្នាក់ងារចែកចាយនៅ ទូទាំងប្រទេសផងដែរ។ កម្មវិធីចាប់រង្វាន់នេះបានធ្វើឡើង នៅការិយាល័យកណ្តាលរបស់ សែលកាត ក្នុងរាជធានីភ្នំពេញ ហើយបានផ្សាយផ្ទាល់តាមរយៈហ្វេសប៊ុកក្រុមភ្នាក់ងារ ចែកចាយសែលកាត។ កម្មវិធីនេះត្រូវបានធ្វើឡើង តាមរយៈអនឡាយ និងចូលរួមទស្សនាដោយភ្នាក់ងារស្ទើរតែទាំងអស់នៅទូទាំងប្រទេស ហើយក្រុមការងារ ក៏ប្រគល់រង្វាន់ដល់ភ្នាក់ងារដែលឈ្នះរង្វាន់ ទៅដល់ហាងរបស់ពួកគាត់ផ្ទាល់តែម្តង។ អ្នកឈ្នះរង្វាន់សរុបមានចំនួន 253 នាក់មកពីខេត្តផ្សេងៗគ្នា រួមមាន រាជធានីភ្នំពេញ បាត់ដំបង សៀមរាប បន្ទាយមានជ័យ ព្រះវិហារតាកែវ ពោធិ៍សាត់ និងកំពង់ឆ្នាំង។ រង្វាន់ដែលឈ្នះរួមមាន រថយន្ត Ford EcoSport 2021 មួយគ្រឿង ម៉ូតូ Honda ADV 2021 ម៉ូតូ Honda Scoopy Club 2021 និងកាតកោស។ នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត លោក Simon Perkins មានប្រសាសន៍ថា កម្មវិធីប្រចាំឆ្នាំនេះ ធ្វើឡើងដើម្បីថ្លែងអំណរគុណដល់បណ្តាភ្នាក់ងារចែកចាយ របស់ពួកយើង ក៏ដូចជាឆ្លៀតឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ជូនពរពួកគាត់ ក្នុងអាជីវកម្មឱ្យកាន់តែរីកចម្រើន និងសុខភាពល្អ។ លោក Simon បានបន្ថែមថា “ក្រុមភ្នាក់ងារចែកចាយរបស់យើងនៅទូទាំងប្រទេស បានខិតខំប្រឹងប្រែង បំពេញការងារដោយមិនគិតពីភាពនឿយហត់ ក្នុងស្ថានភាពអាសន្នកាលពីឆ្នាំ2021កន្លងមកនេះ ពួកគាត់នៅតែជាផ្នែកមួយ ដ៏សំខាន់របស់គ្រួសារ សែលកាត។ កម្មវិធីនេះជាចំនែកដ៏តូចមួយដែលបង្ហាញពីការថ្លែងអំណរគុណ របស់យើងចំពោះការប្តេជ្ញាចិត្តរបស់ពួកគាត់។” លោក ហុង ហេង អាយុ 36 ឆ្នាំ ជាម្ចាស់ហាងលក់ទូរស័ព្ទមួយនៅខេត្តបាត់ដំបង ដែលបានឈ្នះរង្វាន់ធំគឺរថយន្ត Ford EcoSport 2021។ លោកបានបង្ហាញចំណាប់អារម្មណ៍ថា “ខ្ញុំពិតជាសូមថ្លែងអំណរគុណ ដល់ក្រុមហ៊ុន សែលកាត សម្រាប់រង្វាន់ដ៏អស្ចារ្យនេះមិននឹកស្មានសោះថាខ្ញុំពិតជាបានឈ្នះរង្វាន់ពិតមែន។ ខ្ញុំរីករាយណាស់ដែលអាចស្វែងរកអតិថិជនថ្មីៗ និងនៅតែបន្តគាំទ្រដល់អតិថិជនដែលមានស្រាប់របស់ខ្ញុំ។” ភ្នាក់ងារចែក ចាយ ខាងខេត្ត សៀមរាបមាន ឈ្មោះថា ឡេត ឡូ មានអាយុ 32 ឆ្នាំបាន ឈ្នះ រង្វាន់ម៉ូតូ Honda Scoopy...
TikTok ដែលជាភ្លែតហ្វមផ្ដោតលើវីដេអូខ្លីៗ ដោយមានបេសកកម្មលើកទឹកចិត្ដឱ្យមានការបង្កើតភាពច្នៃប្រឌិត បានប្រើប្រាស់មុខងារគ្រប់គ្រងឧបករណ៍ឌីជីថល មុខងាររឹតត្បឹតអាយុ និងការរឹតបន្ដឹងការចូលប្រើប្រាស់ ដើម្បីរក្សាសុវត្ថិភាពសហគមន៍ TikTok និងធានាថា អ្នកប្រើប្រាស់បានបំពេញលក្ខខណ្ឌតម្រូវអាយុអប្បបរមា។ ជារៀងរាល់ថ្ងៃ ក្រុមផលិតមាតិកាដែលមកពីគ្រប់សាវតាបានជួបជុំគ្នានៅលើ TikTok ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍សកល។ រាប់ចាប់ពីឪពុកម្ដាយចែករំលែកគន្លឹះល្អៗ (#momhack មានអ្នកទស្សនា ១,៨ពាន់លានដង) រហូតដល់ពលរដ្ឋវ័យចំណាស់បង្ហាញការជួបជុំគ្នាឡើងវិញក្នុងទ្រង់ទ្រាយធំជាមួយមិត្ដភក្ដិជិតស្និទ្ធ និងក្រុមគ្រួសារក្រោយពីចាក់វ៉ាក់សាំងរួច TikTok គឺជាមជ្ឈមណ្ឌលសម្រាប់សហគមន៍ចម្រុះដើម្បីបង្ហាញអ្វីដែលជាខ្លួនឯងប្រកបដោយភាពច្នៃប្រឌិត...
ក្រុមជើងឯក កីឡាអេឡិចត្រូនិករបស់កម្ពុជា ត្រូវបានប្រកាសរកឃើញ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ រយៈពេលពីរថ្ងៃក្នុងព្រឹត្តិការណ៍ Road to SEA Games កាលពីចុងសប្តាហ៍កន្លងទៅនេះ ដែលរៀបចំដោយក្រុមហ៊ុន Cellcard និងសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) ដោយមានការគាំទ្រ ពីក្រសួងអប់រំ យុវជន និងកីឡា ( MOEYS) និងគណៈកម្មាធិការជាតិអូឡាំពិក(NOCC)។ ក្នុងប្រភេទកីឡារបស់ហ្គេម PUBG Mobile ក្រុម Kill Enemy បានទទួលចំណាត់ថ្នាក់លេខមួយ ខណៈពេលដែលក្រុម Angkor PUBG ទទួលបានចំណាត់ថ្នាក់លេខ ពីរ។ នៅក្នុងប្រភេទកីឡារបស់ហ្គេម Mobile Legends Bang Bang (MLBB) ក្រុមBurn X Flash គឺជាអ្នកនាំមុខគេ បន្ទាប់ពី ក្រុម Seeyousoon ។ អ្នកឈ្នះក្នុងក្រុម MLBB ឥឡូវនេះនឹងបញ្ចូលគ្នា ជាក្រុមតែមួយហើយទទួលបានការបណ្តុះបណ្តាល វិជ្ជាជីវៈមុននឹងឈានចូល ដល់ថ្ងៃប្រកួតសស៊ីហ្គេម នៅប្រទេសវៀតណាម ខាងមុខនេះ។ អត្តពលិកអនឡា ញកំពូលទាំងប្រាំ ឬប្រាំមួយរូបនឹងទៅចូលរួមប្រកួតកីឡាស៊ីហ្គេម នៅទីក្រុងហាណូយ ប្រទេសវៀតណាមក្នុងខែឧសភា ដើម្បីប្រកួតប្រជែង ដណ្តើមមេដាយនៅក្នុងស៊ីហ្គេម លើកទី៣១។ នេះនឹងជាលើកទីពីរ ដែលកីឡាអេឡិចត្រូនិកជា ព្រឹត្តិការណ៍ផ្លូវការ នៅក្នុងការប្រកួត។ មេដាយកីឡាអេឡិចត្រូនិក ចំនួនបីនឹងត្រូវបានធ្វើជាម្ចាស់ផ្ទះរួមទាំង PUBG Mobile និងMLBB ។ កាលពីថ្ងៃទី 19 និង 20 ខែកុម្ភៈ កន្លងទៅនេះ អត្តពលិកហ្គេមអនឡាញជាច្រើននាក់ បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Road to Seagame នៅផ្សារទំនើបអ៊ីអនម៉លសែនសុខ។ ពួកគេបានប្រជែង យកតំណែងកំពូលក្នុងហ្គេម ពីរប្រភេទគឺ PUBG Mobile និងMLBB ។ នេះគឺជាព្រឹត្តិការណ៍ចុងក្រោយ នៅក្នុងការប្រកួតដ៏ធំ ដែលដំណើរការពីថ្ងៃទី 27 ខែមករា ដល់ថ្ងៃទី 19 ខែកុម្ភៈ ហើយឃើញក្រុមចំនួន 160 ចុះឈ្មោះចូលរួម ក្នុងការប្រកួតនេះ។ បន្ថែមពីលើកិត្យានុភាព តំណាងឱ្យប្រទេសកម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាថ្នាក់តំបន់ អ្នកឈ្នះទទួលបានរង្វាន់ សរុបចំនួន 72 លានរៀល (36 លានរៀល សម្រាប់ប្រភេទហ្គេមនីមួយៗ) ព្រមទាំងទទួលបានគ្រាប់ពេជ្រ (...