Event

កក្រើកអ្នកសៀមរាប​ ហើយម្តងនេះ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស នឹងទៅដល់ថ្ងៃសោរ៍ទី២៨

ជួបគ្នានៅយប់ថ្ងៃសោរ៍ ទី២៨ ខែឧសភា នៅសួនជាប់ព្រះអង្គចេកព្រះអង្គចម ក្នុងខេត្តសៀមរាប ដើម្បីទស្សនាការប្រកួត ប្រដាល់ក្បាច់គុនខ្មែរដ៏អស្ចារ្យ និងទទួលបានភាពសប្បាយរីករាយ នាចុងសប្តាហ៍ក្នុងកម្មវិធី WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស ដណ្តើមខ្សែក្រវាត់ពិភពលោក IPCC KUN KHMER និងប្រាក់លាន ពីភេសជ្ជៈប៉ូវកម្លាំង វើក ដែលនឹងចាប់ផ្តើមពីម៉ោង ៦យប់តទៅ។

ក្នុងសប្តាហ៍នេះ វគ្គសន្សំពិន្ទុពូល B ជុំទី ៣ នៃការប្រកួតដណ្តើមខ្សែក្រវាត់ ពិភពលោកដំបូងគេបង្អស់នេះ នឹងមានការប្រកួតរវាងកីឡាករ ឡុង បេនលឿន ត្រូវប៉ះជាមួយ កីឡាករ សោម ពិសិដ្ឋ រីឯ កីឡាករ សួន ចាន់នី ត្រូវប៉ះជាមួយ កីឡាករ រិន សារ័ត្ន។

ក្រៅពីការប្រកួតរវាងគូពិសេសទាំង២នេះ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស ក៏មានការប្រកួត រវាងគូពិសេសអន្តរជាតិ និងគូពិសេសដណ្តើមប្រាក់លានដូចជា៖

គូពិសេសអន្តរជាតិ៖ គូទី១ ទម្ងន់ ៦៥ គីឡូ រវាងកីឡាករ ម៉ន ព្រហ្មម៉ាញ ប៉ះជាមួយកីឡាករថៃ ហ្វានិមិត្ត វិរិយៈហ្វាម និងគូទី២ ទម្ងន់ ៧១គីឡូ រវាងកីឡាករ ធឿន ធារ៉ា ប៉ះជាមួយកីឡាករថៃ Ritkaew Phitthak។
គូពិសេសដណ្តើមប្រាក់លាន៖ គូទី១ ទម្ងន់ ៦០គីឡូ រវាងកីឡាករ គង់ ហូវ ប៉ះជាមួយកីឡាករ សូត្រ វាសនា គូទី២ រវាងកីឡាករ ពុទ្ធ សំបូរ ប៉ះជាមួយ រវាងកីឡាករថៃ កាំប៉ាណាត់ វ៉ាត់សិរិផាត់ណាឆៃ។

កាន់តែពិសេសទៀតនោះ គឺការដាក់លក់ផលិតផលជាច្រើន របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស រួមមាន ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ទឹកក្រូចអាយស៍ IZE និងស្រាបៀរ កម្ពុជា ជាមួយនឹងប្រម៉ូសិនពិសេស និងឱកាសឈ្នះរង្វាន់ច្រើនទៀតផង។

ជារៀងរាល់សប្តាហ៍ ព្រឹត្តិការណ៍នេះតែងធ្វើដំណើរ ទៅកាន់ខេត្តក្រុងនានា នៅប្រទេសកម្ពុជា ដើម្បីអនុញ្ញាតឲ្យពលរដ្ឋកម្ពុជា មានឱកាសមើលប្រដាល់ផ្ទាល់ភ្នែក ទទួលយកភាពសប្បាយរីករាយ និងអបអរការរីកចម្រើន នៃក្បាច់គុនខ្មែរជាមួយគ្នា។ សប្តាហ៍មុខ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស បានធ្វើឡើងនៅខេត្តបន្ទាយមានជ័យ និងបានទាក់ទាញ អ្នកទស្សនាយ៉ាងច្រើនកុះករ។

សូមកុំភ្លេចរង់ចាំទស្សនា ការផ្សាយផ្ទាល់ តាមកញ្ចក់ទូរទស្សន៍ ថោន ហ្វូល អេចឌីធីវី ឬតាមរយៈការផ្សាយបន្តផ្ទាល់ លើទំព័រហ្វ៊េសប៊ុកភេសជ្ជៈប៉ូវកម្លាំង វើក WURKZ https://www.facebook.com/WurkzCambodia

Most Popular

To Top