(ភ្នំពេញ)៖ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង បានលើកឡើងពីគម្រោងបណ្តាក់ទុនប្រមាណពី ១០០ ទៅ ២០០ លានដុល្លារ ដើម្បីវិនិយោគឱ្យជ្រៅ លើវិស័យកសិកម្ម ជាពិសេសលើការកែច្នៃគ្រាប់ធញ្ញជាតិ ដើម្បីបន្តបង្កើតផលិតផលខ្មែរដែលមានគុណភាពខ្ពស់ ស្របតាមតម្រូវការប្រជាជន និងអាចប្រកួតប្រជែងលើទីផ្សារអន្តរជាតិ បន្ថែមពីលើសកម្មភាពជំរុញកសិផលខ្មែររបស់ ជីប ម៉ុង ស៊ុបភើម៉ាឃីត កន្លងមក។ អ្នកឧកញ៉ា ក៏បានបន្ថែមថា ជីប ម៉ុង នៅតែបន្តបេសកកម្មក្នុងការបណ្តុះបណ្តាលធនធានជំនាន់ក្រោយតាមរយៈការផ្តល់ឱកាសហាត់ការ និងធ្វើការដល់យុវជនដែលកំពុងសិក្សា ឬទើបបញ្ចប់ការសិក្សាប្រមាណជាង ១ ពាន់នាក់ជារៀងរាល់ឆ្នាំ ព្រោះការចុះអនុវត្តផ្ទាល់ នឹងធ្វើឱ្យយើងយល់ពីគន្លឹះ តិចនិកលម្អិតបន្ថែមពីអ្វីដែលសាលាបានបង្រៀន។ អ្នកឧកញ៉ា លាង ម៉េង ដែលជាវាគ្មិន្យកិត្តិយស បានលើកឡើងចំណុចសំខាន់ខាងលើ ក្នុងវេទិកាពិភាក្សាជុំវិញប្រធានបទ «កម្ពុជា៖ ទឹកដីប្រកបដោយសក្តានុពល និងឱកាស» ក្រុមហ៊ុនយក្ស ជីប ម៉ុង នៅតែមានវត្តមានយ៉ាងសកម្មក្នុងការចូលរួមលើកស្ទួយផលិតផលក្នុងស្រុក ដោយសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងនាមជាដៃគូឧបត្ថម្ភមួយរូប ដើម្បីរៀបចំពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក» ដែលបានបញ្ចប់ជាស្ថាពរ ក្រោយប្រព្រឹត្តិឡើងរយៈពេល ៣ ថ្ងៃពេញ ចាប់ពីថ្ងៃទី ២៦-២៧-២៨ ខែកញ្ញាកន្លងទៅ។ ក្នុងអំឡុងពេលប្រទេសកំពុងមានសង្គ្រាម ជីប ម៉ុង បានផ្តល់ឱកាសការងារដល់បងប្អូនប្រជាពលករខ្មែរជាង ២ ពាន់នាក់ បន្ថែមពីលើការចូលរួមឧបត្ថម្ភទឹកប្រាក់ជាង ២ លានដុល្លារ និងសម្ភារប្រើប្រាស់ចំបាច់ទៅដល់កងទ័ពជួរមុខ ព្រមទាំងភេសជ្ជៈជាង ៤ ម៉ឺនកេស ដល់បងប្អូនភៀសសឹក ដែលមានវត្តមានលោកអ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េង ចុះចែកជូនដោយផ្ទាល់ បង្ហាញច្បាស់ពីស្មារតី «ខ្មែរ ស្រលាញ់ ខ្មែរ ខ្មែរ ជួយ ខ្មែរ»៕
(ភ្នំពេញ)៖ បុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ខ្មែរ ប៊ែវើរីជីស ចែកទឹកពិសាកម្ពុជាចំណុះ ១លីត្រកន្លះ រហូតដល់ ៨ម៉ឺនដប ដោយឥតគិតថ្លៃ! ភ្ជុំបិណ្ឌឆ្នាំនេះ ថ្នាក់ដឹកនាំកំពូល ជីប ម៉ុង និង ខ្មែរ ប៊ែវើរីជីស មូលមតិគ្នាធ្វើទានឈុតធំ ចែកទឹកពិសាកម្ពុជាចំណុះ 1.5L ដោយឥតគិតថ្លៃរហូតដល់ ៨០,០០០...
(ភ្នំពេញ)៖ ពិតជាអស្ចារ្យខ្លាំងណាស់ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទើបតែសម្ពោធផលិតផលថ្មី ៣មុខជាផ្លូវការ មិនទាន់ដល់១ខែផង ឥឡូវ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បានធ្វើការបញ្ចេញនូវសមាជិកថ្មីបន្ថែមទៀត ក្រោមម៉ាកផលិតផលទឹកក្រូចអាយស៍ IZE ជាមួយជម្រើសរសជាតិ ផ្លែឈើជាច្រើន «អាយស៍រសជាតិក្រូច, អាយស៍រសជាតិទំពាំងបាយជូរ, អាយស៍រសជាតិផ្លែឈើចម្រុះ និង អាយស៍រសជាតិក្រូចឆ្មា» រសជាតិថ្មី ប្លែកមាត់...
ផ្សារទេសចរណ៍បែបខ្មែរដ៏ធំដំបូងគេ «ភូមិខ្មែរអ្នកធ្វើ» នៅកម្ពុជានឹងបើកដំណើរការសាកល្បងនៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២៥ ពោលគឺនៅក្រោយថ្ងៃបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។ ស្ថិតក្នុងបរិវេណផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ផ្សារទេសចរណ៍ «ភូមិខ្មែរអ្នកធ្វើ» នឹងមានប្រមូលផ្ដុំទៅដោយផលិតផលស្នាដៃរបស់ខ្មែរជាង ១២០ហាង ដែលនឹងក្លាយជាមេដែកទេសចរណ៍ថ្មីមួយទៀត សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលតែងនិយមគាំទ្រផលិតផលដែលជាស្នាដៃរបស់ខ្មែររាប់តាំងពីរបស់របរប្រើប្រាស់ គ្រឿងអលង្ការ វត្ថុអនុស្សាវរីយ៍ និងចំណីចំណុករាប់រយមុខផ្សេងទៀត។ គំនិតផ្ដួចផ្ដើមផ្សារទេសចរណ៍មួយនេះ...
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនមិត្តហ្វូនបានរៀបចំ គំនិតផ្តួចផ្តើមដ៏មានអត្ថន័យមួយ ដើម្បីដាំដើមឈើចំនួន ១០០០ ដើមនៅតំបន់ប្រាសាទអង្គរ ខេត្តសៀមរាប។ សកម្មភាពនេះគឺជាផ្នែកមួយនៃ យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់ក្រុមហ៊ុន ដែលរួមចំណែកដល់ការការពារបរិស្ថាន និងការលើកកម្ពស់គុណភាពជីវិតសម្រាប់សហគមន៍មូលដ្ឋាន។ ព្រឹត្តិការណ៍ដាំដើមឈើមិនត្រឹមតែ មានគោលបំណងបង្កើតកន្លែងបៃតង និងម្លប់បន្ថែមទៀតប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាជំហានជាក់ស្តែងមួយផងដែរ ដើម្បីកែលម្អគុណភាពខ្យល់ ការពារប្រព័ន្ធអេកូឡូស៊ីធម្មជាតិ និងកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ ដើមឈើទាំងនេះនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃតំបន់បេតិកភណ្ឌអង្គរ បង្កើតបរិយាកាសរស់នៅប្រកបដោយសុខភាព និងធម្មជាតិកាន់តែច្រើន។...
ភ្នំពេញ៖ ណាហ្គាវើលដ៍ សូមគោរពអញ្ជើញអតិថិជន និងសមាជិកទាំងអស់អបអរពិធីបុណ្យសែនព្រះខែ ដែលជាពេលវេលាជួបជុំដ៏មានសុភមង្គល និងភាពសប្បាយរីករាយចាប់ពីថ្ងៃទី៦ ខែកញ្ញា ដោយមានតុបតែងលម្អដ៏ប្រណីតជាមួយចង្កៀងគោម រូបតុក្កតាទន្សាយ និងរូបផ្កាឈូកយ៉ាងស្រស់ស្អាត។ លើសពីនេះ ពួកគេក៏អាចរីករាយជាមួយការផ្តល់ជូនជាច្រើនផងដែរដូចជា នំសែនព្រះខែរសជាតិបែបខ្មែរ អាហារឈុតសុភមង្គល កញ្ចប់សេវាកម្មស្ប៉ាសម្រាប់សុខភាព ការសម្តែងសិល្បៈ និងកម្មវិធីកម្សាន្តដ៏សម្បូរបែប។ សម្រាប់អ្នកដែលចង់ស្វែងរកនំសែនព្រះខែ ណាហ្គាវើលដ៍មានផ្តល់ជូនរសជាតិបែបខ្មែរ ២ យ៉ាង គឺស្នូលស្លឹកតើយដ៏ក្រអូបឈ្ងុយលាយជាមួយដូងដែលនាំចូលពីខេត្តកំពត...
ព្រឹត្តិការណ៍ “Glow Run Wonderland 2025” ថ្មីៗនេះបានប្រព្រឹត្តទៅដោយជោគជ័យ នៅបរិវេណប្រាសាទអង្គរវត្ត ដោយមានការរត់ប្រណាំងដ៏សប្បាយរីករាយនាពេលរាត្រី។ ព្រឹត្តិការណ៍នេះបានបង្កើតឱកាសមួយ សម្រាប់សហគមន៍ដើម្បីរួមគ្នាគាំទ្រ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ខណៈជួយថែរក្សាបេតិកភណ្ឌវប្បធម៌ និងធម្មជាតិដ៏មានតម្លៃរបស់កម្ពុជា។ នៅថ្ងៃទី 13 ខែកញ្ញា ព្រឹត្តិការណ៍នេះបានចាប់ផ្ដើមជាមួយនឹងការរត់កម្សាន្តពេលរាត្រី ដោយនាំអ្នកចូលរួមទាំងអស់ធ្វើដំណើរដ៏ប្លែកមួយតាមរយៈផ្លូវដែលមានពន្លឺភ្លើងពណ៌ជុំវិញរមណីយដ្ឋានអង្គរ។ ក្នុងនាមជាព្រឹត្តិការណ៍កីឡាបើកចំហ កម្មវិធីនេះបានស្វាគមន៍អ្នកចូលរួមគ្រប់វ័យ — ពីអ្នកចូលចិត្តកាយសម្បទាវ័យក្មេងរហូតដល់គ្រួសារ...
📢 ប្រធានបទ៖ ការពារជំងឺមហារីកថ្ងៃនេះ ដើម្បីថ្ងៃស្អែកគ្មានជំងឺមហារីកមាត់ស្បូន ព័ត៌មានលំអិតអំពីកម្មវិធី៖ 📆កាលបរិច្ឆេទ: ថ្ងៃសៅរ៍ទី 13 ខែ កញ្ញា ឆ្នាំ 2025🕐ម៉ោង: 8:00 ព្រឹក – 11:00 ព្រឹក📍ទីតាំង: សាលារៀនវ៉េស្ទឡាញន៍ (Google maps: https://maps.app.goo.gl/t5jf5KcceJvomn85A?g_st=ipc) 🥰ត្រូវចាំថាការពារប្រសើរជាងព្យាបាល🥰...
ភ្នំពេញ៖ ហាងនំបុ័ងបាយ័នជាប្រ៊េនរបស់កូនខ្មែរ បានបង្ហាញវត្តមានក្នុងកម្មវិធី “តំាងពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៥” ក្រោមប្រធានបទ “ពង្រឹង និងពង្រីក សមត្ថភាពផលិតក្នុងស្រុក” នៅមជ្ឈមណ្ឌលសាលសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយពិព័រណ៍នេះមានរយៈពេល ៣ថ្ងៃ ពីថ្ងៃទី១១ ដល់ទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានសហគ្រាស/ក្រុមហ៊ុនប្រមាណជាង ៣០០ចូលរួម។ ហាងនំបុ័ងបាយ័នដែលជាហាងនំបុ័ង ដែលទទួលបានការពេញនិយមខ្លាំងបំផុតពីសំណាក់ប្រជាជនខ្មែរ និងជនបរទេសនៅទូទាំងប្រទេសកម្ពុជា...
ក្នុងពេលដែលស្មារតីជាតិនិយមខ្មែរនៅគ្រប់ស្រទាប់ប្រជាពលរដ្ឋ កំពុងកើនឡើងយ៉ាងខ្លាំងជាមួយនឹងមោទនភាពនៃការប្រើប្រាស់ផលិតផលជាតិ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានចូលរួមលើកកំពស់ស្មារតីជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុកដោយបានក្លាយជាអ្នកឧបត្ថម្ភធំក្នុងពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៥ និងស្របពេលគ្នានេះក៏បាននាំយកកេរ្តិ៍ឈ្មោះខ្មែរទៅកាន់ឆាកអន្តរជាតិផងដែរ។ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស នឹងមានវត្តមាននៅពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៥ ក្រោមប្រធានបទ “ពង្រឹង និងពង្រីក សមត្ថភាពផលិតក្នុងស្រុក” ចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា ឆ្នាំ២០២៥...