ភ្នំពេញ៖ លោក ម៉ៃឃើល សុវណ្ណ អ្នកតំណាងទឺកបរិសុទ្ធកម្ពុជា បានផ្តល់នូវអំណោយ ទឹកពិសាបរិសុទ្ធចំនួន ៣០០កេស ដល់ ដារ៉ាវីដ តំណាងយុវជនសំរាម កាលពីព្រឹកថ្ងៃទី៧ វិច្ឆិកានេះ សម្រាប់ប្រើប្រាស់ អំឡុងពេលបំពេញបេសកកម្ម ប្រមូលសម្រាម និងថែរក្សាបរិស្ថានក្នុងអំឡុងពេល ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក។ លោកបានឱ្យដឹងថា៖ « ការឧបត្ថមនេះ គឺដើម្បីជាការចូលរួមចំណែក ក្នុងការថែរក្សារ និង លើកកម្ពស់ស្មារតី បរិស្ថានស្អាត ហើយក៏ដើម្បីលើកទឹកចិត្ត ដល់យុវជន យុវតីដែលបានចូលរួមចំណែក ដោយស្ម័គ្រចិត្តបំពេញ បេសកកម្មមួយ ដ៏មានប្រយោជន៍ ដល់សង្គមធ្វើយ៉ាងណាជួយអោយបរិស្ថាន ជុំវិញបរិវេណអ៊ុំទូក ពោរពេញដោយភាពស្អាត និង អនាម័យ»។ លោក ដារ៉ាវីដ តំណាងយុវជនសំរាម ក៏បានបង្ហាញនូវភាពរីករាយ ដោយនឹកស្មានមិនដល់ថា នឹងបានទទួលបានការឧបត្ថម ទឹកពិសាទាំងអស់នេះ ដោយហេតុ ខ្លួនមិនបានដាក់សំណើរសុំអ្វីទៅកាន់ ក្រុមហ៊ុនសោះឡើយ ដូច្នេះលោកក៏បានថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅ ទៅដល់ថ្នាក់ដឹកនាំក្រុមហ៊ុនទាំងអស់ នូវសណ្តានចិត្តចូលរួមចំណែកដល់រិស្ថានស្អតនេះ។ ជាទីបញ្ចប់លោក ក៏បានស្នើ ឱ្យប្រជាពលរដ្ឋកម្ពុជា ដែលមកទស្សនាព្រិត្តការណ៍ ប្រណាំងទូក នៅរាជធានីភ្នំពេញ និង បងៗកីឡាករ ទូកងទាំងអស់ សូមចូលរួមជួយថែរក្សាបរិស្ថានដោយចោលសំរាម ក្នុងធុងសំរាម ដែលនៅជិត ឬ រក្សារទុកសំរាម ឱ្យរបៀបរៀបរយ ដើម្បីជាអនាម័យ និង ធ្វើឱ្យទីក្រុងរបស់យើង មានសណ្តាប់ធ្នាប់ល្អ។ លោកក៏បានជូនពរ ប្រជាជនទាំងអស់ ឱ្យទទួលបានតែសេចក្តីសុខ សប្បាយរីករាយ នៅថ្ងៃបុណ្យអុំទូកទាំងបីថ្ងៃ៕
ភ្នំពេញ៖ លោកស្រី គង់ កុសល នាយិកាផ្នែកទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ប្រកាសចែកទឹកពិសាបរិសុទ្ធកម្ពុជា ចំនួន ៣ ម៉ឺនកេសនិង អាវយឺតចំនួន ១ម៉ឺនអាវ ទៅដល់កីឡាករទូកងទាំងអស់ ដោយឥតគិតថ្លៃ រហូតអស់ពីស្តុក ដោយក្នុងមួយទូកង ទទួលបាន១០០កេស និង ទូកខ្នាតអន្តរជាតិ ទទួលបាន ៥០កេស។ ការចែកទឹកដោយឥតគិតថ្លៃនេះ នឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៨ ខែ វិច្ឆកា ឆ្នាំ ២០១៩ នៅលើទីតាំង វិមានអាហារជ្រោយចង្វារត្រើយខាងកើតជ្រោយចង្វារ ក្នុងបរិវេណក្រុមហ៊ុនអូស៊ីអាយស៊ី ប្រមាណ ៥០០ ម៉ែត្រពីរង្វង់មូលតាព្រហ្ម ដោយចាប់ផ្តើម ទទួលការចុះឈ្មោះ ចាប់ពីម៉ោង ៧ ព្រឹកតទៅ។ សូមកីឡាករទូកងទាំងអស់ ភា្ជប់មកជាមួយនូវឯកសារ និង មធ្យោបាយខាងក្រោម ដើម្បីទទួលបានទឹក៖ – លិខិតស្នើរសុំប្រណាំងទូក ច្បាប់ចម្លងមានត្រា ពីអជ្ញាធរ ១ សន្លឹក – អត្តសញ្ញាណបណ្ណប្រធានក្រុម ដឹកនាំទូក ឬ តំណាងទូកច្បាប់ដើមនិងចម្លង១សន្លឹក – នាំយកមធ្យោបាយដឹកជញ្ជូន ដូចជារ៉ឺម៉ក ឬ ឡានមកជាមួយ – ទូកនីមួយៗត្រូវនាំគ្នា មកជួយលើកទឹកអោយបាន លើសពី ១០ នាក់ឡើងទៅ។ លោកស្រីក៏បានលើកទឹកចិត្ត ដល់អ្នកតំណាងទូកនីមួយៗធ្វើការទាក់ទង មកភ្នាក់ងារបែងចែកទឹកនេះ អោយបានមុនផងដែរតាមរយៈ លេខទូរស័ព្ទ០៩៨ ៥៥៥ ១៤៩ ឬ ០៦៧ ៤៤៧ ៧០០ ដើម្បីងាយស្រួល ក្នុងរៀបចំផែនការក្នុងការចែកជូនទឹកទាំងអស់អោយបានរលូន និង រហ័សសម្រាប់កីឡាករទូកទាំងអស់គ្នា៕
ភ្នំពេញ៖ លោកអ្នកនឹងទទួលយក នូវអនុស្សាវរីយ៍មិនអាចបំភ្លេចបាន និងរីករាយជាមួយការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនៅណាហ្គាវើលដ៍ដែលជាពិធីបុណ្យប្រចាំឆ្នាំដ៏ធំមួយ ខណៈណាហ្គាវើលដ៍មានមុខម្ហូបឆ្ងាញ់ៗ និងសម្បូរបែបព្រមទាំង កម្មវិធីកម្សាន្តពេញមួយខែវិច្ឆិកានេះ។ ដើម្បីអបអរក្នុងឱកាសដ៏ពិសេសនេះ ណាហ្គាវើលដ៍នឹងមានបម្រើជូននូវម្ហូបខ្មែរដែលមាន ការពេញនិយមបំផុតតម្លៃចាប់ពី៥ដុល្លារប៉ុណ្ណោះ រៀងរាល់ថ្ងៃរហូតដល់ថ្ងៃទី១២ ខែវិច្ឆិកា នៅភោជនីយដ្ឋាន Indochine និងភោជនីយដ្ឋានក្រោមដី Food Pavilion ។ជម្រើសមួយទៀត ពុកម៉ែបងប្អូនអាចទៅពិសាអាហារប៊ុហ្វេពេលល្ងាចបែបខ្មែរនៅភោជនីយដ្ឋាន The Pangea ដែលមានបន្ថែមម្ហូបខ្មែរពិសេសជាច្រើនមុខរួម នឹងម្ហូបអន្តរជាតិអមដោយការសម្តែងរបាំអប្សរា និងការប្រគំភ្លេងបុរាណខ្មែរ ដ៏ពីរោះរណ្តំចាប់ពីម៉ោង៥:៣០ ល្ងាចរៀងរាល់ថ្ងៃ។ ថ្ងៃឈប់សម្រាកបន្តបន្ទាប់ ក៏ជាពេលវេលាដ៏ស័ក្តិសមឥតខ្ចោះសម្រាប់ការពិសាម្ហូបចិន ថ្ងៃត្រង់ពិសេសផងដែរ។ ភោជនីយដ្ឋានចិនឈ្នះពានរង្វាន់ Hall of Golden Chimes និង Fortune Palace មានបម្រើជូននូវឌីមសាំពិសេសពេលថ្ងៃត្រង់ ពីម៉ោង ១១ ព្រឹកដល់ ២:៣០ រសៀលរៀងរាល់ចុងសប្តាហ៍ និងថ្ងៃបុណ្យជាតិ ម្នាក់ចាប់ពី ១៨,៨០ដុល្លារ ប៉ុណ្ណោះ។ ថ្មីៗនេះភោជនីយដ្ឋាន Fortune Palace បានពង្រីកសេវាកម្មរបស់ខ្លួន ដោយមានបម្រើជូននូវឌីមសាំពិសេសរៀងរាល់ថ្ងៃ! មួយវិញទៀតកុំខកខាន ទស្សនាការសម្តែងសិល្បៈនៃព្រះរាជាណាចក្រអច្ឆរិយៈនៅម៉ោង ៥ ល្ងាចរៀងរាល់ថ្ងៃនៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី១ និងការសម្តែងសិល្បៈពិសេសមួយទៀតនៅម៉ោង ៦ ល្ងាច។ អ្វីដែលអស្ចារ្យផងដែរនោះ គឺការសម្តែងសិល្បៈដ៏រស់រវើកដែលមានការសម្តែងរបាំបែបឡាទីន បែបខេប៉ុប និងការសម្តែងដែលធ្វើត្រាប់ តាមតារាល្បីៗនៅម៉ោង ១០ យប់រៀងរាល់ថ្ងៃ។ រីករាយទស្សនាការសម្តែងសិល្បៈដ៏ជក់ចិត្តនេះដោយសេរី និងថតរូបជាមួយអ្នកសិល្បៈជាតិ និងអន្តរជាតិបន្ទាប់ពីការសម្តែង។ សម្រាប់អ្នកដែលចង់ស្នាក់នៅ ក្នុងថ្ងៃឈប់សម្រាកដ៏វែង សូមកុំមើលរំលងណាហ្គាវើលដ៍ឲ្យសោះ។ បន្ទប់ដឺលុច្សថ្មីនៅណាហ្គាវើលដ៍ទី១ គឺជាបន្ទប់ដ៏មានផាសុកភាពបំផុតដែលត្រូវបានរៀបចំរួចជាស្រេចដើម្បីស្វាគមន៍ភ្ញៀវនៅក្នុងព្រះរាជពិធីបុណ្យអុំទូកនិងនាចុងឆ្នាំនេះ។ បន្ទប់ទាំងនេះ ត្រូវបានរចនា និងតុបតែងយ៉ាងស្អាតលាយឡំជាមួយក្បាច់ចម្លាក់បែបខ្មែរដ៏រស់រវើក សម្រាប់ការស្នាក់នៅដ៏មានសេចក្តីសុខបំផុតដែលមានទំហំ ធំទូលាយជាមួយគ្រែទំហំ King ឬ Twin ដែលភ្ញៀវអាចមើលឃើញទេសភាពដ៏សែនមនោរម្យនៃរាជធានីភ្នំពេញ ឬមាត់ទន្លេ។ សូមកក់សម្រាប់ការស្នាក់នៅ របស់អ្នកក្នុងតម្លៃសមរម្យបំផុតតាមរយៈwww.nagaworld.com ។ ជ្រើសរើសណាហ្គាវើលដ៍ជាជម្រើសទី១ នៅក្នុងខែវិច្ឆិកានេះ និងជូនពរឲ្យពុកម៉ែទាំងអស់ ឲ្យជួបតែសំណាងល្អក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ! ៕
ភ្នំពេញ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ បើនិយាយពីគ្រឿងអេឡិចត្រូនិចប្រើប្រាស់ ក្នុងគេហដ្ឋានរបស់ក្រុមហ៊ុន សាមសុង គឺគ្មានអ្វីក្រៅពីពាក្យ “Wow…ឡូយម្លេះ!… អស្ចារ្យខ្លាំងណាស់!… កោតតែសាមសុង អាចធ្វើបានហ្ន៎!” បាទ! សាមសុង ប្រាកជាអាចធ្វើបាន…ហើយធ្វើបានយ៉ាងល្អបំផុតក្នុងពិភពលោកទៀតផង! សូមបញ្ជាក់ថា ក្រៅអំពីចំណុចអស្ចារ្យរបស់ម៉ាស៊ីន បោកសម្លៀកបំពាក់ Samsung AddWashTM ដូចខាងក្រោម៖ បន្ថែមសម្លៀកបំពាក់បន្ថែមដែលចង់បោក...
ភ្នំពេញ៖ ក្នុងជំនួបរវាងគណៈគ្រប់គ្រងសាលា នៃសាលាអន្តរជាតិ ខេស៊ីអ៊ី កម្ពុជា និងអ្នកអាណាព្យាបាលសិស្ស ដើម្បីស្តាប់នូវវឌ្ឍនភាព របស់សិស្សានុសិស្ស និងស្តាប់យោបល់របស់អ្នកអាណាព្យាបាលសិស្ស កាលពីពេលថ្មីៗនេះ អាណាព្យាបាលជាច្រើននាក់ បានលើកឡើងនូវមតិស្រដៀងគ្នាថា ក្រោយបញ្ចូលកូនៗរបស់ពួកគេ មកទទួលការអប់រំ នៅសាលាអន្តរជាតិ ខេស៊ីអ៊ី កម្ពុជា អស់មួយរយៈមកនេះ កូនៗរបស់ពួកគាត់ទទួលបានភាពរីកចម្រើនច្រើនទាំងការសិក្សា វិន័យ ការសប្បាយរីករាយ និងភាពក្លាហាន...
ភ្នំពេញ៖ ទីបំផុត បេក្ខជនមកពីខេត្តកំពង់ចាម ចាន់ សុបញ្ញា បានដណ្តើម ពានក្លាយជាជ័យលាភី តែមួយគត់ សម្រាប់កម្មវិធី ប្រលងចម្រៀង លំដាប់ថ្នាក់ពិភពលោក X Factor Cambodia រដូវកាលទីមួយ នាំមកជូនផ្តាច់មុខ ដោយភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ដែលប្រព្រឹត្តទៅ កាលពីរាត្រីថ្ងៃអាទិត្យទី៣ ខែវិច្ឆិកានេះ។ តំណាងភេសជ្ជៈប៉ូវកម្លាំងវើក...
ភ្នំពេញ ៖ ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ដែលបានប្រកាសឲ្យប្រជាពលរដ្ឋខ្មែរ នៅក្នុងប្រទេស ក៏ដូចជាក្រៅប្រទេស ទទួលទានអំបុក ក្រុមហ៊ុន អ័រគីដេវីឡា បានប្រកាសចែកចាយអំបុក ឲ្យអតិថិជនខ្លួនមិនគិតថវិកា ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃ៩វិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។ ឆ្នាំ២០១៩នេះ ជាឆ្នាំដំបូងសម្រាប់ពលរដ្ឋខ្មែរ ដែលរាជរដ្ឋាភិបាលបានប្រកាស ឲ្យចូលរួមយុទ្ធនាការហូបអំបុកទាំងអស់គ្នា ដើម្បីអបអរសាទរ បុណ្យឯករាជ្យជាតិ៩វិច្ឆិកា...
ភ្នំពេញ៖ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ឆ្នាំនេះគឺជាពេលវេលាដ៏អស្ចារ្យបំផុត ដែលក្រុមហ៊ុន សាមសុង ធ្វើការ ផ្តល់ជូននូវបទពិសោធន៍ ដ៏ជាទីមោទនៈនៃកំពូលអានុភាពលេខ ១០ សម្រាប់បច្ចេកវិទ្យារបស់ខ្លួន ក៏ដូចជាកម្មវិធីប្រូម៉ូសិនដ៏ពិសេសគួរឱ្យភ្ញាក់ផ្អើល មិនធ្លាប់មានក្នុងព្រះរាជាណាចក្រកម្ពុជា នាពេលនេះ។ លេខ ១០ របស់ សាមសុង នៅពេលនេះគឺតំណាងឱ្យទាំង ភាពរីករាយ និងភាពភ្ញាក់ផ្អើលដ៏អស្ចារ្យផងដែរ។...