Event

អ៊ែមមឺរឹត លើកស្ទួយ យុវជនកម្ពុជា រួមគ្នា តាមរយៈវិស្សយ័ កីឡា

ភ្នំពេញ៖កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ ជាថ្ងៃសប្បាយរីករាយ និងភាតរភាពដែល អ៊ែមមឺរឹត បានសហការជាមួយអង្គការ បាល់ទាត់ រីករាយកម្ពុជា អូស្រ្តាលី (HFCA) បានរៀបចំ ការប្រកួតមិត្តភាព ក្នុងចំណោមកុមារក្រីក្រ ដែលមានចំណង់ចំណូលចិត្ត ក្នុងវិស័យបាល់ទាត់។ បន្ថែមលើការលើកកម្ពស់ ស្មារតីសហគមន៍ អ៊ែមមឺរឹត បានផ្តល់ឱកាស ជូនអ្នកលេង បាល់ទាត់ម្នាក់ ដែលមានសំណាង នឹងធ្វើដំណើរទៅឌូបៃ ដើម្បីទទួលបានបទពិសោធន៍ ក្នុងការប្រកួតបាល់ទាត់ អាជីពនៅអារ៉ាប់រួម។

ការប្រកូតបានធ្វើឡើងនៅក្នុងថ្ងៃនេះនៅក្លឹប Cool Sports ក្នុងរាជធានីភ្នំពេញ ហើយក៏មានការ ជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយ លោកប្រាក់ មុន្នីឧត្តម ដែលជាកីឡាករ បាល់ទាត់ខ្មែរ ដ៏ល្បីល្បាញផងដែរ លោកឧត្តមដែលជាម្ចាស់ស្បែកជើងមាស នៃពានរង្វាន់សម្តេចហ៊ុនសែន ឆ្នាំ ២០១៥ បានចែករំលែកគន្លឹះផ្ទាល់ខ្លួន លើជំនាញនិងបច្ចេកទេសបាល់ទាត់ ហើយក៏បានចូលរួមការប្រកួត មិត្តភាពក្នុងនាម ជាអាជ្ញាកណ្តាលផងដែរ។

ការប្រកួតនេះត្រូវ បានរៀបចំឡើង ដោយក្រុមហ៊ុនអាកាសចរណ៍ អ៊ែមមឺរឹត (Emirates Airline) ក្នុងគោលបំណងដើរតួ ក្នុងសហគមន៍មូលដ្ឋាន តាមរយៈកីឡដោយបានសហការ ជាមួយហេចហ្វេវស៊ីអេ (HFCA) ដើម្បីធ្វើឱ្យព្រឹត្តិការណ៍ នេះកើតមាន:ឡើង ដែលជាអង្គការមួយដែលផ្តល់មូលនិធិ ដល់យុវជនដែលជួបការលំបាកដោយលេង កីឡាបាល់ទាត់នៅ ក្នុងព្រះរាជាណាចក្រ។

លោកឧត្តមបាននិយាយថា“ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានចែករំលែក បទពិសោធន៍ផ្ទាល់ខ្លួន របស់ខ្ញុំនិងផ្តល់ចំណេះដឹង អំពីបាល់ទាត់ដល់យុវជនកម្ពុជា ជំនាន់ថ្មី។ បាល់ទាត់គឺជាកម្លាំងបង្រួបបង្រួម ដ៏អស្ចារ្យបំផុតមួយនៅ លើពិភពលោកហើយ ខ្ញុំពិតជាមានមោទនភាពចំពោះ អ្វីដែលយុវជនបានធ្វើនៅថ្ងៃនេះ។ ខ្ញុំសូមថ្លែងអំណរគុណ ចំពោះ អ៊ែមមឺរឹត ដែលបានផ្តួចផ្តើមគំនិតនេះ ហើយសង្ឃឹមថា ពួកគាត់នឹងបន្តធ្វើបន្ថែមទៀតដើម្បីជួយយុវជន ទាំងនេះអោយសម្រេចក្តីសុបិន្តរបស់ពួកគេ និងសម្រេចបាននូវមហិច្ឆតា របស់ពួកគេរួមទាំងការតំណាង អោយប្រទេសកម្ពុជា លើទីផ្សារអន្តរជាតិនៅថ្ងៃណាមួយ”។

ក្នុងការផ្តល់ឱកាស ប្រកបដោយអត្ថន័យ ដល់យុវជនដែលចូលរួម និងផ្តល់រង្វាន់ដល់ពួកគាត់ អ៊ែមមឺរឹតបានជ្រើសរើស អ្នកលេងល្អបំផុតពីការប្រកួតហើយ ផ្តល់ឱកាសឲ្យគាត់ហោះហើរ ទៅឌូបៃតាមរយៈ ការធ្វើដំណើរតាមក្រុមហ៊ុន អាកាសចរណ៍អ៊ែមមឺរឹត ក៏ដូចជាឱកាសទៅមើលការប្រកួត ហ្គេមនៅអារ៉ាប់រួម (UAE Arabian Gulf League)។ក្រុមដែលឈ្នះនិងកីឡាករ ដែលចូលរួម ទាំងអស់ត្រូវបានផ្តល់ជូន នូវនិមិត្តរូបនៃការអបអរសាទរ ចំពោះការចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ។

លោក Talal Al Gergawi នាយកគ្រប់គ្រង អ៊ែមមឺរឹត ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា “អ៊ែមមឺរឹតមានកិត្តិយសណាស់ ដែលបានរៀបចំ ការប្រកួតមិត្តភាពនេះហើយ យើងមានគោលបំណងធ្វើអ្វីៗ បន្ថែមទៀតដើម្បីជួយយុវជន ដែលជួបការលំបាក។ បាល់ទាត់គឺជាកីឡាមួយ ប្រភេទដែលមានប្រជាប្រិយខ្លាំងណាស់ ដែលជះឥទ្ធិពល ដល់ជីវិតមនុស្សគ្រប់វ័យ និងមជ្ឈដ្ឋានផ្សេងៗ ដូច្នេះយើងមានមោទនភាពក្នុងការ ជំរុញគំនិតផ្តួចផ្តើមនេះ។ យើងសង្ឃឹមថា សេង សារ៉ាយ ដែលត្រូវបានជ្រើសរើស ជាកីឡាករ ដែលលេងបានល្អជាងគេ នឹងអាចទទួលបាន បទពិសោធន៍នៃការធ្វើ ដំណើរលំដាប់ពិភពលោក ទៅកាន់ទីក្រុងឌូបៃ របស់យើង បន្ថែមលើអត្ថប្រយោជន៍ឱកាសក្នុងការមើល ការប្រកួតហ្គេម នៅអារ៉ាប់រួម (UAE Arabian Gulf League)”។

លោកបន្ថែមថា “នៅអ៊ែមមឺរឹត យើងមានមោទនភាព ក្នុងការនាំពិភពលោកឲ្យកាន់តែ ជិតហើយគំនិតផ្តួចផ្តើមនេះបានបង្ហាញ នូវការប្តេជ្ញាចិត្តរបស់យើង ចំពោះគោលដៅនេះ។ យើងក៏សូមថ្លែងអំណរគុណដល់ អ្នកចូលរួមទាំងអស់នៅក្នុងការប្រកួតនេះហើយសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ HFCA ដែលបានរៀបចំ កម្មវិធីនេះ” ។

អស់រយៈពេលជាច្រើនឆ្នាំ កីឡាបាល់ទាត់គឺជាសមាសធាតុសំខាន់មួយនៃការឧបត្ថម្ភរបស់អ៊ែមមឺរឹត ហើយក្រុមហ៊ុនគឺជាក្រុមហ៊ុនលេចធ្លោជាងគេមួយនៅក្នុងវិស័យកីឡា។ ភាពជាដៃគូបាល់ទាត់របស់ក្រុមហ៊ុនបច្ចុប្បន្នរួមមានក្រុមនាំមុខដូចជា Arsenal, Real Madrid, AC Milan, Benfica, Hamburger SV និង Olympiacos ។ អ៊ែមមឺរឹត ក៏គាំទ្រដល់ការប្រកួតនិងអង្គភាពគ្រប់គ្រងបាល់ទាត់ដូចជា Emirates FA Cup, Arabian Gulf League និងសហព័ន្ធបាល់ទាត់អាស៊ី (Asian Football Confederation)។

អ៊ែមមឺរឹតផ្តល់សេវាហោះហើរ ដោយផ្ទាល់ជារៀងរាល់ថ្ងៃរវាង ទីក្រុងភ្នំពេញនិងទីក្រុងបាងកកតភ្ជាប់ អ្នកដំណើររវាងទីក្រុងទាំងពីរនៃប្រទេសកម្ពុជា និងប្រទេសថៃតាមរយៈការហោះហើរងាយស្រួល ក្នុងរយៈពេលមួយម៉ោងកន្លះ និងការតភ្ជាប់ទេសចរណ៍ កម្ពុជាទៅកាន់ ទីក្រុងឌូបៃ មជ្ឈឹមបូព៌ា អឺរ៉ុប អាហ្វ្រិកនិង អាមេរិក។ជាមួយទីក្រុងដ៏រស់រវើក នែក្រុង ឌូបៃដែលជាមជ្ឈមណ្ឌល របស់ខ្លួន អ៊ែមមឺរឹតបានផ្តល់នូវការធ្វើដំណើរ ដោយមានការតភ្ជាប់ ដោយផ្ទាល់ទៅកាន់ជាង ១៥០ គោលដៅ និង ៨៥ ប្រទេស ក្នុងនោះរួមមាន ៤២ ទិសដៅនៅក្នុងតំបន់អឺរ៉ុប ជាង ២០ ទិសដៅទៅទ្វីប អាហ្វ្រិក ៥០ ទិសដៅទៅ តំបន់អាស៊ីនិងប៉ាស៊ីហ្វិក ១៣ ទិសដៅ មជ្ឈឹមបូព៌ា និង ១៧ ទិសដៅទៅអាមេរិក៕

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងៈ
REDHILL Cambodia ekcambodia@redhill.asia

Most Popular

To Top