ភ្នំពេញ៖ ស្រាបៀរអាន់ឆ័របានរៀបចំកម្មវិធី ប្រគល់រង្វាន់ជូនអ្នកឈ្នះរង្វាន់ ទឹកប្រាក់ 10,000 (មួយម៉ឺន) ដុល្លារចំនួនពីររូប និងអ្នកឈ្នះរង្វាន់ទឹកប្រាក់ 1000 (មួយពាន់) ដុល្លារចំនួន 31 (សាមសិបមួយ) នាក់ពីកម្មវិធី “ឈ្នះរង្វាន់ស្រាបៀរនិងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រ” ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ក្រុមការងារស្រាបៀរអាន់ឆ័រ អ្នកឈ្នះរង្វាន់ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន កាលពីថ្ងៃទី ៣០...
ភ្នំពេញ៖ វត្តមានតារាចម្រៀង ទេព បូព្រឹក្ស កាលពីរាត្រីថ្ងៃទី១០ លើឆាកប្រគំតន្ត្រីស្រាបៀរកម្ពុជា សហការជាមួយស្ថានីយ៍ទូរទស្សន៍បាយ័ន បានបង្កើតបរិយាកាសសប្បាយខ្លាំង និង សម្លេងហ៊ោកញ្ជ្រៀវយ៉ាង សម្បើមតែម្តងពីអ្នកគាំទ្រ។ លោកម៉ៃឃើល សុវណ្ណតំណាងក្រុមហ៊ុន ស្រាបៀរកម្ពុជាបានបញ្ជាក់ឱ្យដឹងថា« ក្រុមហ៊ុនបានអញ្ជើញតារាចម្រៀង កំពូល ប្រចាំប្រទេសកម្ពុជាជាច្រើនរូប សម្រាប់រយៈពេលបុណ្យអុំទូកទាំង៣ថ្ងៃ។ សម្រាប់រាត្រីថ្ងៃទី១១ដែលត្រូវជាថ្ងៃបុណ្យអុំទូកទីពីរនេះ យើងនឹងមានតារាចម្រៀងល្បីៗ ដូចជាលោក ខេមរៈ...
ភ្នំពេញ៖ សែលកាត បានប្រកាសនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ ថាខ្លួននឹងចូលរួម ឧបត្ថម្ភទូកប្រណាំង ចំនួន ១៥ នៅរាជធានីភ្នំពេញនៅអំឡុងពេល ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំនេះ។ សែលកាត ក្រុមហ៊ុនមានមោទនភាពជាខ្មែរ មានកិត្តិយសក្នុងការគាំទ្រក្រុមកីឡាករប្រណាំងទូក ពេលដែលពួកគេត្រៀម ខ្លួនក្នុងការនាំយកមោទ នភាពជូនភូមឃុំរបស់ពួកគាត់...
ថ្មីៗនេះក្រោមការសហការរវាងក្រុមហ៊ុន ស៊ីងម៉ឹង ជាមួយ ក្រុមហ៊ុន Smart Axiata ដើម្បីពង្រីកសេវាកម្មរបស់ខ្លួនឲ្យកាន់តែទូលំទូលាយដល់ដៃអតិថិជនលើកម្មវិធី មើលទូរទស្សន៍តាមទូរស័ព្ទដៃ ។ Splus ជាកម្មវីធីទូរស័ព្ទដ៏ងាយស្រួលមួយសម្រាប់អ្នកចូលចិត្តមើលទូរទស្សន៍លើទូរស័ព្ទដៃ ។ ដោយគ្រាន់តែប្រើប្រព័ន្ធលេខទូរស័ព្ទរបស់ Smart លោកអ្នកក៏អាចចុះឈ្មោះ ដើម្បីមើលទូរទស្សន៏បានដែរ ។ Splus អាចដំណើរការបានលើ ប្រព័ន្ធប្រតិបត្តិការ iOS និង...
ភ្នំពេញ៖ ក្រុមហ៊ុនផលិតភេសជ្ជៈ ប៉ូវកម្លាំង វើក WURKZ និងតំណាងក្រុមបាល់ទាត់ Manchester City នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានប្រកាសរួមគ្នា ជាផ្លូវការនូវកិច្ចសហការ ជាដៃគូរពាណិជ្ជកម្ម ក្នុងគោលបំណងរួមគ្នាតែមួយ នៅក្នុងសន្និសីទសារព័ត៌មាន ដែលធ្វើឡើង នៅផ្សារទំនើប NOROMALL។ លោក លាង ពៅ...
ការជាវ ABC អិចស្ត្រាស្តោត សម្រាប់ពិធីអាពាហ៍ពិពាហ៍ លោកអ្នកនឹងមានឱកាស សម្រចក្ដីស្រមៃរបស់អ្នក ជាមួយនឹងដំណើរកម្សាន្ត ក្រេបចន្ទទឹកឃ្មុំ ដ៏អស្ចារ្យនៅប្រទេសស្វីស។ សម្រាប់រដូវកាលថ្មីចាប់ពីថ្ងៃនេះ រហូតដល់ខែកញ្ញា ឆ្នាំ ២០២០ ABC អិចស្ត្រាស្តោត មានសេចក្តីសោមនស្សរីករាយ សូមជម្រាបជូនគូស្វាមីភរិយាថ្មោងថ្មី ឲ្យបានជ្រាបថា លោកអ្នកអាចមានឱកាស ឈ្នះដំណើរកម្សាន្ត ក្រេបចន្ទទឹកឃ្មុំដ៏អស្ចារ្យ នៅប្រទេសស្វីស។...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ វិច្ឆិការនេះ ក្រុមហ៊ុនផលិតទឹកបរិសុទ្ធកម្ពុជា បានធ្វើការចែកជូនអំណោយ ទឹកបរិសុទ្ធកម្ពុជា ដល់គ្រប់ចំណុះទូកស្ទើរគ្រប់ខេត្តក្រុង ដែលត្រៀមខ្លួនប្រកួតផ្លូវការ នៅរាជធានីភ្នំពេញ។ បើតាមលោកម៉ៃឃើល សុវណ្ណ តំណាងក្រុមហ៊ុនផលិតទឹកបរិសុទ្ធកម្ពុជា បានថ្លែងថា៖ « ដោយសាមើលឃើញពីតម្រូវការ និងកង្វះខាតទឹកពិសារ ក្នុងអំឡុងពេលស្នាក់នៅភ្នំពេញ រយៈពេល៣ថ្ងៃ របស់បងប្អូនកីឡាករ ដូច្នេះក្រុមហ៊ុន បានសម្រេចចិត្ត ដើម្បីដោះស្រាយបញ្ហាមួយផ្នែក...
ក្រុមហ៊ុន Innity Corporation Berhad បានឈ្នះពានរង្វាន់ ASEAN Business Award (ABA) 2019 ក្រោមប្រធានបទ Priority Integration Sectors: ICT (Mid-Tier)។ កម្មវិធីប្រគល់រង្វាន់នេះត្រូវបានធ្វើ ឡើងនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមជ្ឈមណ្ឌលពិពណ៌ IMPACT...
ភ្នំពេញ៖ លោក ម៉ៃឃើល សុវណ្ណ អ្នកតំណាងទឺកបរិសុទ្ធកម្ពុជា បានផ្តល់នូវអំណោយ ទឹកពិសាបរិសុទ្ធចំនួន ៣០០កេស ដល់ ដារ៉ាវីដ តំណាងយុវជនសំរាម កាលពីព្រឹកថ្ងៃទី៧ វិច្ឆិកានេះ សម្រាប់ប្រើប្រាស់ អំឡុងពេលបំពេញបេសកកម្ម ប្រមូលសម្រាម និងថែរក្សាបរិស្ថានក្នុងអំឡុងពេល ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក។ លោកបានឱ្យដឹងថា៖ « ការឧបត្ថមនេះ គឺដើម្បីជាការចូលរួមចំណែក ក្នុងការថែរក្សារ និង លើកកម្ពស់ស្មារតី បរិស្ថានស្អាត ហើយក៏ដើម្បីលើកទឹកចិត្ត ដល់យុវជន យុវតីដែលបានចូលរួមចំណែក ដោយស្ម័គ្រចិត្តបំពេញ បេសកកម្មមួយ ដ៏មានប្រយោជន៍ ដល់សង្គមធ្វើយ៉ាងណាជួយអោយបរិស្ថាន ជុំវិញបរិវេណអ៊ុំទូក ពោរពេញដោយភាពស្អាត និង អនាម័យ»។ លោក ដារ៉ាវីដ តំណាងយុវជនសំរាម ក៏បានបង្ហាញនូវភាពរីករាយ ដោយនឹកស្មានមិនដល់ថា នឹងបានទទួលបានការឧបត្ថម ទឹកពិសាទាំងអស់នេះ ដោយហេតុ ខ្លួនមិនបានដាក់សំណើរសុំអ្វីទៅកាន់ ក្រុមហ៊ុនសោះឡើយ ដូច្នេះលោកក៏បានថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅ ទៅដល់ថ្នាក់ដឹកនាំក្រុមហ៊ុនទាំងអស់ នូវសណ្តានចិត្តចូលរួមចំណែកដល់រិស្ថានស្អតនេះ។ ជាទីបញ្ចប់លោក ក៏បានស្នើ ឱ្យប្រជាពលរដ្ឋកម្ពុជា ដែលមកទស្សនាព្រិត្តការណ៍ ប្រណាំងទូក នៅរាជធានីភ្នំពេញ និង បងៗកីឡាករ ទូកងទាំងអស់ សូមចូលរួមជួយថែរក្សាបរិស្ថានដោយចោលសំរាម ក្នុងធុងសំរាម ដែលនៅជិត ឬ រក្សារទុកសំរាម ឱ្យរបៀបរៀបរយ ដើម្បីជាអនាម័យ និង ធ្វើឱ្យទីក្រុងរបស់យើង មានសណ្តាប់ធ្នាប់ល្អ។ លោកក៏បានជូនពរ ប្រជាជនទាំងអស់ ឱ្យទទួលបានតែសេចក្តីសុខ សប្បាយរីករាយ នៅថ្ងៃបុណ្យអុំទូកទាំងបីថ្ងៃ៕
ភ្នំពេញ៖ លោកស្រី គង់ កុសល នាយិកាផ្នែកទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ប្រកាសចែកទឹកពិសាបរិសុទ្ធកម្ពុជា ចំនួន ៣ ម៉ឺនកេសនិង អាវយឺតចំនួន ១ម៉ឺនអាវ ទៅដល់កីឡាករទូកងទាំងអស់ ដោយឥតគិតថ្លៃ រហូតអស់ពីស្តុក ដោយក្នុងមួយទូកង ទទួលបាន១០០កេស និង ទូកខ្នាតអន្តរជាតិ ទទួលបាន ៥០កេស។ ការចែកទឹកដោយឥតគិតថ្លៃនេះ នឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៨ ខែ វិច្ឆកា ឆ្នាំ ២០១៩ នៅលើទីតាំង វិមានអាហារជ្រោយចង្វារត្រើយខាងកើតជ្រោយចង្វារ ក្នុងបរិវេណក្រុមហ៊ុនអូស៊ីអាយស៊ី ប្រមាណ ៥០០ ម៉ែត្រពីរង្វង់មូលតាព្រហ្ម ដោយចាប់ផ្តើម ទទួលការចុះឈ្មោះ ចាប់ពីម៉ោង ៧ ព្រឹកតទៅ។ សូមកីឡាករទូកងទាំងអស់ ភា្ជប់មកជាមួយនូវឯកសារ និង មធ្យោបាយខាងក្រោម ដើម្បីទទួលបានទឹក៖ – លិខិតស្នើរសុំប្រណាំងទូក ច្បាប់ចម្លងមានត្រា ពីអជ្ញាធរ ១ សន្លឹក – អត្តសញ្ញាណបណ្ណប្រធានក្រុម ដឹកនាំទូក ឬ តំណាងទូកច្បាប់ដើមនិងចម្លង១សន្លឹក – នាំយកមធ្យោបាយដឹកជញ្ជូន ដូចជារ៉ឺម៉ក ឬ ឡានមកជាមួយ – ទូកនីមួយៗត្រូវនាំគ្នា មកជួយលើកទឹកអោយបាន លើសពី ១០ នាក់ឡើងទៅ។ លោកស្រីក៏បានលើកទឹកចិត្ត ដល់អ្នកតំណាងទូកនីមួយៗធ្វើការទាក់ទង មកភ្នាក់ងារបែងចែកទឹកនេះ អោយបានមុនផងដែរតាមរយៈ លេខទូរស័ព្ទ០៩៨ ៥៥៥ ១៤៩ ឬ ០៦៧ ៤៤៧ ៧០០ ដើម្បីងាយស្រួល ក្នុងរៀបចំផែនការក្នុងការចែកជូនទឹកទាំងអស់អោយបានរលូន និង រហ័សសម្រាប់កីឡាករទូកទាំងអស់គ្នា៕