ភ្នំពេញ ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៣ – នាពេលថ្មីៗនេះ ប្រជាពលរដ្ឋនៅសហគមន៍ខេត្តក្រចេះបានជួបសំណេះសំណាលជាមួយមន្ត្រីមូលដ្ឋាន មន្រ្តីក្រសួងបរិស្ថានរបស់រាជរដ្ឋាភិបាលកម្ពុជា បុគ្គលិកក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា និងអ្នកជំនាញអភិរក្សបរិស្ថានមកពីអង្គការមូលនិធិសត្វព្រៃពិភពលោក ប្រចាំប្រទសកម្ពុជា ។ សកម្មភាពនៃដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនេះ រួមមានការដាំដើមឈើនៅក្នុងដែនជម្រកសត្វព្រៃសំបូរ ការចម្អិននិងហូបអាហាររួមគ្នា និងការផ្លាស់ប្តូរការសិក្សាអំពីសារៈសំខាន់នៃការអភិរក្សធនធានធម្មជាតិ ។ ការដាំដើមឈើរួមគ្នានៅទីនោះ គឺជាចំណុចសំខាន់នៃដំណើរទស្សនកិច្ចនេះនៅដែនជម្រកសត្វព្រៃសំបូរ...
ដូចដែលយើងដឹងហើយថា Honda Dream ទទួលបាននូវការជឿជាក់បំផុត និងជាម៉ូតូដែលប្រកបដោយមោទកភាពសម្រាប់ប្រជាជនកម្ពុជា។ អស់រយៈពេលជាយូរមកហើយដែល Honda Dream នៅតែស្ថិតនៅក្នុងបេះដូងនៃប្រជាជនកម្ពុជាគ្រប់ជំនាន់ ហើយនៅតែឈរកំពូលតារាងលេខ១ ក្នុងការលក់ ជាច្រើនឆ្នាំជាប់ៗគ្នានៅលើទីផ្សារ។ ដោយមានការគាំទ្រពីសំណាក់អតិថិជនជាច្រើននៅទូទាំងប្រទេស និងដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៣ ក្រុមហ៊ុនបានរៀបចំមហាព្រិត្តិការណ៌សម្ពោធ ជាផ្លូវការនូវម៉ូតូ ហុងដា...
ដើម្បីអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខាងមុខនេះក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ និង ប្រេន LG បានរៀបចំនូវកម្មវិធីលក់បញ្ចុះតម្លៃយ៉ាងច្រើនភ្លាមៗរហូតដល់ 50% ទៅលើ ម៉ូឌែលដែលក្រុមហ៊ុនបានកំណត់ទុក រាល់ការទិញគ្រឿងអេឡិចត្រូនិច LG ម៉ូឌែលណាមួយដែលលោកអ្នកពេញចិត្ត អតិថិជននឹងទទួលបានការចំណេញយ៉ាងច្រើនភ្លាមៗ ប្រញាប់ឡើងកុំអោយឱកាសប្រូម៉ូសិនដ៏ពិសេសនេះកន្លងផុតទៅអោយសោះ **កម្មវិធីប្រូម៉ូសិននេះចាប់ផ្ដើមពីថ្ងៃទី ០១ ដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៣ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត! រាល់ផលិតផលរបស់ម៉ាក...
[រាជធានីភ្នំពេញ ថ្ងៃទី27 ខែកញ្ញា ឆ្នាំ2023] ធនាគារ ព្រីនស៍ ជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ត្រូវបានទទួលស្គាល់ដោយពានរង្វាន់អន្តរជាតិដ៏មានកិត្យានុភាពចំនួនបីសម្រាប់អភិបាលកិច្ចសាជីវកម្មដ៏តឹងរឹងរបស់ខ្លួន ដែលត្រូវបានប្រសិទ្ធនាមជា ធនាគារអភិបាលកិច្ចសាជីវកម្មល្អបំផុតនៅកម្ពុជាប្រចាំឆ្នាំ2023 ដោយទស្សនាវដ្តីGlobal Finance & Banking ទស្សនាវដ្តីInternational Finance និងទស្សនាវដ្តីWorld Economic។ ពានរង្វាន់ទាំងបីនេះ គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់ធនាគារ ព្រីនស៍ ក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះនៃអភិបាលកិច្ចសាជីវកម្មក្នុងគណនេយ្យភាព...
សហគ្រាសផលិតអាហារនៅក្នុងស្រុករបស់កូនខ្មែរមួយកន្លែងមានឈ្មោះថា អុីអ៊ែនអឹម យុាំមី បានផលិតនិងកែច្នៃម្ហូបអាហារដែលមានរសជាតិដើមរបស់ខ្មែរយើងជាច្រើនមុខ កំពុងតែបង្ហាញភាពទាក់ទាញយ៉ាងខ្លាំងនៅក្នុងស្រុក ខណៈដែលសហគ្រាសមួយនេះមានការគាំទ្រពីប្រជាជនមិនដាច់ពីមាត់ជាពិសេសនោះទទួលបានវិញ្ញាបនបត្របញ្ជាក់ប្រព័ន្ធស្តង់ដារអនាម័យពីក្រសួងថែមទៀត។ សហគ្រាស អុីអ៊ែនអឹម យុាំមី បានច្នៃម្ហូបរបស់ខ្មែរអោយកាន់តែមានភាពទាក់ទាញជាងមុន ពោលគឺម្ហូបអាហាររបស់ខ្មែរយើងដែលល្បីៗ និងពេញនិយមមួយចំនួន ត្រូវបានចម្អិនប្រកបដោយអនាម័យខ្ពស់ ទាំងរសជាតិ និងការវេចខ្ចប់ទៅតាមស្តង់ដារចំណីអាហារ ដោយក្នុងនោះសហគ្រាសកូនខ្មែរមួយនេះទទួលបានវិញ្ញាបនបត្រ HACCP ពីក្រសួង ដែលអនុញ្ញាតនិងវាយតម្លៃពីសុវត្ថិភាពចំណីអាហារ ក៏ដូចជាស្តង់ដារអនាម័យនៅក្នុងការផលិត ។ លើសពីនេះទៅទៀតសហគ្រាសក៏បានទទួលវិញ្ញាបនបត្រ...
ភ្នំពេញ៖ ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក បានបើកសម្ពោធជាផ្លូវការ សាខាថ្មីទី១៥ ដ៏ប្រណីតរបស់ខ្លួន កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកស្រីបណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា។ ការពង្រីកខ្លួនរបស់ធនាគារ ជីប ម៉ុង...
GenMusix បានសម្ពោធជាផ្លូវការ នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៣ ដែលជាផលិតកម្មថ្មីសន្លាង ដ៏ធំមួយក្នុងប្រទេសកម្ពុជា។ ក្នុងថ្ងៃសម្ពោធនោះគេសង្កេតឃើញមានវត្តមានតារាចម្រៀងប្រុស-ស្រី ២រូប STEP និង SK ដែលជាសិល្បករ សិល្បការិនី ពោរពេញដោយទេពកោសល្យ និងសមត្ថភាពដ៏ពូកែ ពួកគេនឹងក្លាយជាសមាជិកផ្លូវការរបស់ GenMusix ហើយនឹងនៅមានធនធានសិល្បៈពូកែៗជាច្រើនរូបទៀត ដែលនឹងបង្ហាញខ្លួនជាបន្តបន្ទាប់។...
ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មិត្តហ្វូន បានរៀបចំពិធីប្រគល់រង្វាន់ ដើម្បីផ្តល់កិត្តិយសដល់ ម្ចាស់ជ័យលាភីនៃការប្រកួត Hole-In-One ដ៏រំភើបរបស់ខ្លួន នៅទីលានវាយកូនហ្គោល Grand Phnom Penh ដ៏មានកិត្យានុភាព។ ការប្រកួតប្រជែងនេះបានធ្វើឱ្យ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងចំណោមអ្នកចូលចិត្តកីឡាវាយកូនហ្គោល និងបានផ្តល់ឱកាសដ៏អស្ចារ្យ ដល់មិត្តហ្វូនដើម្បីបង្ហាញពីការ ដឹងគុណរបស់ខ្លួនចំពោះអតិថិជន ដែលមានតម្លៃដោយការផ្តល់ជូន នូវរង្វាន់ដ៏គួរឱ្យរំភើប។ ជាមួយនឹងភាពច្នៃប្រឌិត...
ក្រុមហ៊ុន CamboJob បានរៀបចំពិព័រណ៍ការងារចំនួន 2ថ្ងៃ 09-10 កញ្ញានេះ ដែលមានអ្នកចូលរួមប្រមាណ 10000 នាក់ បានផ្តល់ឱកាសដល់សិស្សានុសិស្ស និងអ្នកស្វែងរកការងារទទួលបានចំណេះដឹង និងឱកាសការងារពីក្រុមហ៊ុនល្បីៗជាច្រើនកន្លែង។ ការប្រឹក្សាការងារពីអ្នកជំនាញមានបទពិសោធន៍ជាច្រើនឆ្នាំ អ្នកចូលរួមនៅថ្ងៃពិព័រណ៍ការងារពិតជាទទួលបានអារម្មណ៍រីករាយដោយបានចូលស្តង់ Career Consultant ដើម្បីប្រឹក្សាអំពីជំនាញដែលគួរពង្រឹង និងអភិវឌ្ឍបន្ថែមពីអ្នកឯកទេសដែលមានបទពិសោធន៍ជាច្រើនឆ្នាំ។ បន្ថែមពីនេះ អ្នកចូលរួមក៏ទទួលបានការប្រឹក្សាលើ CV ដើម្បីកែលម្អឲ្យកាន់តែប្រសើរជាងមុន...