Event

ហាងនំប៉័ងបាយ័ន បង្ហាញខ្លួនក្នុងពិព័រណ៍បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ ដើម្បីឲ្យអ្នកចូលរួមបានស្គាល់ និងភ្លក្សរសជាតិនំថ្មីៗ

ភ្នំពេញ៖ ហាងនំប៉័ងបាយ័ន បានបង្ហាញខ្លួនក្នុងពិព័រណ៍បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ ដើម្បីឲ្យអ្នកចូលរួមបានស្គាល់ និងភ្លក្សរសជាតិនំថ្មីៗ ។

«ជួបគ្នានៅស្តង់បាយ័ន ចាប់ពីថ្ងៃទី២៤-២៦ ខែមីនា ឆ្នាំ២០២៤ ដើម្បីបានស្គាល់ និងភ្លក្សរសជាតិនំថ្មីៗ និងស្វែងយល់អំពីសេវាកម្ម ដ៏សំបូរបែបពីហាងនំប៉័ងបាយ័នយើងខ្ញុំ» ។

ការបង្ហាញខ្លួនតាមរយៈស្តង់បាយ័ន ក្នុងពិព័រណ៍នេះ គឺដើម្បីចូលរួមអបអរទិវាជាតិ លើកទី២ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ២០២៤ ក្រោមប្រធានបទ សហគ្រាសធុនតូន និងមធ្យមឆ្ពោះទៅ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។

ជាមួយនឹងការចូលរួមនេះដែរ ហាងនំប៉័ងបាយ័ន បានដាក់តាំងនំជាច្រើនប្រភេទ ជាមួយនឹងរសជាតិឈ្ងុយឆ្ងាញ់ ដើម្បីបង្ហាញជូនអ្នកចូលរួមបានស្គាល់ និងភ្លក្សផងដែរ ៕

Most Popular

To Top