ភ្នំពេញ៖ ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា (KNN Cambodia) នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ បានរៀបចំសន្និសីទសារព័ត៌មាន ស្តីពីការនាំចូល និងដាក់បង្ហាញផលិតផល YOKODA ដែលផលិតផលជប៉ុន មកកាន់ទីផ្សារប្រទេសកម្ពុជា ដែលបានប្រព្រឹត្តទៅ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឈធុរកិច្ច ដោយមានការចូលរួមពីតំណាងស្ថាប័នពាក់ព័ន្ធ អតិថិជនដៃគូអាជីវកម្ម អ្នកសារព័ត៌មានជាតិ...
ចាប់ពីថ្ងៃដំបូងនៃឆ្នាំថ្មីបានចាប់ផ្តើម នៅពេលដែលនាឡិកាបានវាយដល់ពាក់កណ្តាលអធ្រាត្រថ្ងៃទី 01 ខែមករា ឆ្នាំ 2026 ហើយក៏ជាពេលវេលាដែលសេវា 5G របស់ Metfone ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ សម្រាប់ការប្រើប្រាស់ពាណិជ្ជកម្ម អារម្មណ៍រំភើបយ៉ាងខ្លាំងគឺជាក់ស្តែង នៅទូទាំងប្រព័ន្ធផ្សព្វផ្សាយសង្គម និងសហគមន៍អ្នកប្រើប្រាស់។ អ្នកប្រើប្រាស់ជាច្រើនបានរង់ចាំរហូតដល់ម៉ោង 00:01 ដើម្បីបើកទូរស័ព្ទរបស់ពួកគេ ពិនិត្យមើលការគ្របដណ្តប់បណ្តាញសេវា និងទទួលបានបទពិសោធន៍ 5G នៅនាទីដំបូងនៃឆ្នាំថ្មី។...
ជាតំបន់ដែលកំពុងមានការរីកចម្រើនលឿន ជាមួយនឹងកំណើនប្រជាពលរដ្ឋ និងលំហូរពាណិជ្ជកម្មយ៉ាងរស់រវើក អ្នកអភិវឌ្ឍន៍ដែលជាកូនខ្មែរ បាននឹងកំពុងរៀបចំសាងសង់គម្រោងបុរីថ្មីមួយដែលមានឈ្មោះថា អឹមអិល គ្លូរី ជ្រៃធំ (ML GLORY CHREY THOM) ដែលផ្តោតទៅលើការអភិវឌ្ឍន៍លំនៅដ្ឋានចម្រុះ និងតម្លៃសមរម្យ ស្របតាមស្ថានភាពជីវភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងសេដ្ឋកិច្ចក្នុងតំបន់។ ជាមួយនឹងទស្សនវិស័យច្បាស់លាស់ មានទុនរឹងមាំ គម្រោង អឹមអិល គ្លូរី ជ្រៃធំ...
(ភ្នំពេញ)៖ ជាផ្សារទំនើបបង្កើតឡើងដោយកូនខ្មែរ ដើម្បីខ្មែរ និងការរីកចម្រើនរួមគ្នារបស់សង្គមកម្ពុជា ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត បន្តពង្រីកខ្លួន ដើម្បីជំរុញផ្សារក្នុងស្រុក ឱ្យកាន់តែរីកចម្រើន និងឈានទៅមុខឥតឈប់ឈរ។ កាលពីថ្ងៃទី ០៧ ខែមករានេះ ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត បានប្រកាសជាផ្លូវការនូវការបើកការដ្ឋានសាងសង់ ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត...
អ្នកឧកញ៉ា លាង ពៅ អគ្គនាយក ក្រុមហ៊ុនស៊ីម៉ងត៍អូដ្ឋ ជីប ម៉ុង បានឆ្លើយតបទៅតាមសន្យាចំពោះគ្រួសារ វីរកងទ័ព ប៊ុង តុងធៀន ក៏ដូចបំពេញក្តីបំណងចុងក្រោយ ដែលបានផ្តាំផ្ញើមុនពេលវីរកងទ័ព តុង ធៀន ពលីក្នុងបុព្វហេតុជាតិ ដោយផ្តាំទៅម្តាយអោយយកប្រាក់ខែទាហ៊ានរបស់ខ្លួនទាំងអស់ បង់រំលោះផ្ទះក្នុងក្តីស្រមៃបន្តដោយចង់ឲ្យគ្រួសាររស់នៅដោយផាសុខភាព និងសុវត្ថិភាព។ ទាំងនេះហើយដែលធ្វើអោយ អ្នកឧកញ៉ា សែនស្រណោះ...
ដោយសារតម្រូវការធនធានផ្នែកបច្ចេកវិទ្យានៅលើសកលលោកចេះតែកើនឡើង អង្គការយូនីសេហ្វ (UNICEF) បានចាប់ដៃគូជាមួយក្រុមហ៊ុន Bitget និងដៃគូឧស្សាហកម្មបច្ចេកវិទ្យាសកល ដើម្បីពង្រីកលទ្ធភាព ទទួលបានជំនាញក្នុងសតវត្សទី២១ ដល់យុវជនចំនួន ៨ប្រទេស។ ភ្នំពេញ ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ – ក្មេងស្រីវ័យជំទង់នៅកម្ពុជា ត្រៀមខ្លួនដុះដាលក្នុងវិស័យ សេដ្ឋកិច្ចឌីជីថល តាមរយៈកម្មវិធីចាប់ផ្តើមដែលមិននឹកស្មានដល់គឺ កម្មវិធីអភិវឌ្ឍវីដេអូហ្គេម។ វីដេអូហ្គេម Game...
រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី បានធ្វើសន្និសីទសារព័ត៌មាន អះអាងជូនសាធារណៈជនថា ក្រុមហ៊ុនគ្មានភាគហ៊ុនជាជនជាតិថៃឡើយ ដែលនេះជាការឆ្លើយតបទៅកាន់ព័ត៌មានមួយចំនួន ដែលកំពុងរីករាលដាលនៅលើបណ្តាញសង្គម។ ដោយឡែក ចំពោះបញ្ហាទាក់ទិនទៅនឹងរឿងលក់បណ្ណភាគហ៊ុន ក្រុមហ៊ុនអង្គរមីល សូមបញ្ជាក់ថាក្រុមហ៊ុនអង្គរមីល មិនមែនជាក្រុមសាធារណៈលក់ភាគហ៊ុននោះទេ។ ឆ្លៀតឱកាសនេះ សូមជម្រាបជូនអតិជនទាំងអស់ឱ្យបានជ្រាបថា ក្រោយពីទទួលបានអាជ្ញាបណ្ណពីក្រុមប្រឹក្សាវិនិយោគកម្ពុជា...
ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ ដែលបានរៀបចំកាលនាព្រឹកថ្ងៃសុក្រ ៧កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥។ កិច្ចសហប្រតិបត្តិការនេះគឺជាជំហានថ្មីមួយ ឆ្ពោះទៅកាន់ទីផ្សារអន្តរជាតិ ដោយមោទនភាព...
(ភ្នំពេញ)៖ ស្មារតីរួបរួមគ្នា កម្ពុជាដើម្បីកម្ពុជា! ក្រោយប្រកាសឧបត្ថម្ភ និងនាំយកអង្កររាប់រយតោន ទឹកពិសា និងភេសជ្ជៈរាប់ម៉ឺនកេសជូនជនភៀសសឹកជាច្រើនទីតាំងដោយផ្ទាល់ ពេលនេះ CAMBODIA BEER របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ប្រកាសឧបត្ថម្ភ ៥០០០ តង់ ដើម្បីចែកជូនបងប្អូនជនភៀសសឹក ដែលកំពុងខ្វះខាតជម្រករស់នៅបណ្តោះអាសន្នជាច្រើន។ ចាប់តាំងពីមានការផ្ទុះសង្រ្គាមឡើងមក CAMBODIA BEER របស់ក្រុមហ៊ុន...
អ្នកឧកញ៉ា លាង ពៅ (ភីធើរ)មានអារម្មណ៍ក្តុកក្តួល និងស្រណោះយ៉ាងក្រៃលែង ចំពោះការពលីរបស់វីរយុទ្ធជន ប៊ុង តុងធៀន និងបានជួយសម្រេចក្តីបំណងនៃការផ្តាំផ្ញើរចុងក្រោយរបស់វីរយុទ្ធជន តុង ធៀន ដោយឧបត្ថម្ភទឹកប្រាក់ផ្តាច់កម្ចីផ្ទះកំពុងបង់រំលោះទាំងអស់ជូនគ្រួសាររបស់គាត់ ពាក្យផ្តាំផ្ញើចុងក្រោយដ៏សាមញ្ញ ប៉ុន្តែពោរពេញដោយសេចក្តីស្រឡាញ់ និងទំនួលខុសត្រូវរបស់ប្អូន បានធ្វើឱ្យអ្នកឧកញ៉ា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ប្អូនបានប្រាប់ម្ដាយថា ”ប្រសិនបើមានអ្វីកើតឡើង សូមឱ្យម្តាយយកប្រាក់ខែជាពលទាហានទៅបង់រំលោះផ្ទះបន្ត”។ ពាក្យពេចន៍ទាំងនេះ បង្ហាញពីបេះដូងដ៏ធំ...