(ភ្នំពេញ)៖ ផ្សារភ្ជាប់ចំណេះដឹងទៅដល់សិស្ស-និស្សិតគ្រប់តំបន់ ខ្មែរ ប៊ែវើរីជីសបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំ តាមរយៈការផ្តល់អាហារូបករណ៍ ជាពិសេស ឱកាសហាត់ការ និងឱកាសការងារលើជំនាញជាច្រើននៅក្នុងរោងចក្រលំដាប់ពិភពលោក ខ្មែរ ប៊ែវើរីជីស ដល់និស្សិតអាហារូបករណ៍ផ្ទាល់។ ពិធីជួបសំណះសំណាល ពិសាអាហារសាមគ្គី និងការចុះអនុស្សរណៈយោគយល់រវាងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា បានប្រព្រឹត្តិឡើងក្រោមវត្តមានអញ្ញើញចូលរួមដ៏ខ្ពស់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាស្ថាបនិកអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា, លោកអគ្គនាយកបន្តវេន អ៊ឹង វីរៈ នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស, ព្រមទាំងឯកឧត្តម លោកជំទាវ លោកបណ្ឌិត លោក-លោកស្រី សកលវិទ្យាធិការ នាយកវិទ្យាស្ថាន និងសមាជិក-សមាជិកាជាច្រើនរូបទៀត។ ក្នុងនោះផងដែរ ខ្មែរ ប៊ែវើរីជីស ដែលមាន ជីប ម៉ុង ជាក្រុមហ៊ុនមេ តែងតែដើរតួជាថ្នាលបណ្តុះបណ្តាលធនធានជំនាន់ក្រោយ តាមរយៈការសហការផ្តល់អាហារូបករណ៍ ឬការចុះកម្មសិក្សាផ្សេងៗ ជាពិសេស គឺការចូលរួមឧបត្ថម្ភលើកទឹកចិត្តដល់សិស្សនិទ្ទេស A ទូទាំងប្រទេសសរុបជាង ១ ម៉ឺន Tabletចាប់តាំងពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២៥។ ជាក់ស្តែង ក្រុមហ៊ុន ជីប ម៉ុង បានបង្កើតកម្មវិធី Young Talent Program ដែលអនុញ្ញាតឱ្យសិស្ស-និស្សិតជាច្រើនរូបមានឱកាសចូលហាត់ការនៅគ្រប់ពហុពាណិជ្ជកម្មជាង ១៤ របស់ ជីប ម៉ុង ដែលក្លាយជាទីតាំងធំមួយ សម្រាប់និស្សិតចុះមកអនុវត្តពីទ្រឹស្តីផ្ទាល់ រៀនសូត្រពីតិចទិចជាក់ស្តែង ក៏ដូចជាវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហាលំបាកនៅពេលចេញធ្វើការ ក្នុងពេល ៣ ខែនេះ។ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលបង្កើត និងគ្រប់គ្រងដោយសហគ្រិនខ្មែរ នឹងនៅតែបន្តការគាំទ្រក្នុងការលើកកម្ពស់វិស័យអប់រំ ជាពិសេសបណ្តុះបណ្តាលធនធានកូនខ្មែរជំនាន់ក្រោយ ដោយរួមបញ្ចូលទាំងជំនាញទន់ រឹង ផ្តល់ឱកាសដកពិសោធន៍ជាក់ស្តែង ដើម្បីជួយតម្រង់ទិសដៅការងារ ឬចំណេះជំនាញផ្សេងៗ ដែលជាគ្រឹះសំខាន់នៃការអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើន។ ខ្មែរ ប៊ែវើរីជីស រោងចក្រលំដាប់ស្តង់ដាពិភពលោក
ភ្នំពេញ៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ បន្តបណ្តុះធនធានជំនាន់ក្រោយ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងអភិវឌ្ឍធនធានមនុស្ស និងផ្ដល់ឱកាសការងារជូននិសិ្សតអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ។ ការចុះហត្ថលេខាលើអនុស្សរណៈនេះក្នុងគោលបំណងអភិវឌ្ឍន៍ធនធានវ័យក្មេង៖ ក្នុងនោះដែរ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនកូនខ្មែរ ដែលមានសហគ្រិនខ្មែរ ១០០%...
អំពើល្អមិនសាបសូន្យ! ដើម្បីជាការលើកទឹកចិត្តដល់ភាពអង់អាចក្លាហានរបស់វីរបុរសយើង វើក ប្រកាសឧបត្ថម្ត ១០លានរៀល ដល់កីឡាករ កាន់ ម៉េងហុង ដែលជាម្ចាស់ខ្សែក្រវាត់អន្តរជាតិ IPCC ពី WURKZ សេនាគុនខ្មែរយ័ន៨ទិស រដូវកាលទី៣ 🇰🇭💪 #WURKZ #unstoppable#បង្កើនថាមពលឥតឈប់ឈរ
ក្នុងរយៈពេល 17 ឆ្នាំ នៃការស្ថាបនា និងការលូតលាស់ឥតឈប់ឈរ ក្រុមហ៊ុន មិត្តហ្វូន (Metfone) បានពង្រឹងជំហរយ៉ាងរឹងមាំក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាឈានមុខគេប្រកបដោយភាពជឿជាក់ ដែលបានចូលរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃប្រទេសកម្ពុជា។ ឈានចូលដល់សករាជថ្មី ឆ្នាំ 2026 ជាមួយពាក្យស្លោក «17 ឆ្នាំនៃការផ្សារភ្ជាប់ដ៏មានន័យ» មិត្តហ្វូន នៅតែបន្តបេសកកម្មបម្រើអតិថិជនរបស់ខ្លួន តាមរយៈការពង្រីកវិសាលភាពនៃបច្ចេកវិទ្យាទំនើបចុងក្រោយ 5G...
(ភ្នំពេញ)៖ ជាផ្សារខ្មែរ ដែលតែងតែគាំទ្រគ្រប់សកម្មភាពលើកស្ទួយផលិតផលខ្មែរពិតប្រាកដ! ជីប ម៉ុង រីថែល បានក្លាយជាទីតាំងសម្ពោធផ្លូវការនូវ «យុទ្ធនាការផលិតផលជាតិ» ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ជីប ម៉ុង រីថែល ព្រមទាំងសិប្បករ-ផលិតករក្នុងស្រុក តំណាងវិស័យឯកជន សហគ្រាសធុនតូច-មធ្យម និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។ កិច្ចសហប្រតិបត្តិការនេះ...
ភ្នំពេញ៖ ផ្តើមចេញពីការកោតសរសើរ ខ្មែរ ប៊ែវើរីជីស សហការជាមួយសហគ្រាសគ្រប់គ្រងសម្រាម សំណង់រឹងទីប្រជុំជន រាជធានីភ្នំពេញ រៀបចំដំណើរទស្សនកិច្ច និងពិសាអាហារជុំគ្នាជាមួយបងប្អូន ដែលជាបុគ្គលិកផ្នែកអនាម័យបរិស្ថាន ក្នុងថ្ងៃទិវាបុណ្យនៃក្តីស្រលាញ់ ដើម្បីជាការអរគុណដល់បុគ្គលិកផ្នែកអនាម័យបរិស្ថាន ដែលតែងតែនៅពីក្រោយភាពស្រស់ស្អាតនៃទីក្រុងមួយនេះ។ ការគោរពស្រលាញ់នាំឱ្យមានការចែករំលែក ដូចគ្នានឹងភេសជ្ជៈប៉ូវកម្លាំង កម្ពុជា របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលបានរៀបចំ បង្កើតជាបរិយាកាសជួបសំណះសំណាល សួរសុខទុក្ខជាមួយបងប្អូនក្នុងសហគមន៍...
ភ្នំពេញ 14 កុម្ភៈ 2026៖ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ទិវាថ្ងៃបុណ្យនៃក្តីស្រឡាញ់ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន និងសាលា ប៊ែលធី អន្តរជាតិ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការល្អដោយផ្តល់ជូននូវអត្ថប្រយោជន៍ជាច្រើន ជូនដល់អតិថិជនបុរីអ័រគីដេ និងអ្នកអាណាព្យាបាលសិស្សនៃសាលា ប៊ែលធី អន្តរជាតិ។ ពិធីចុះហត្ថលេខាដ៏មានអត្ថន័យនេះ ធ្វើឡើងក្រោមអធិបតីភាព លោក គ្រួច សុភក្ត្រា នាយកចាត់ការទូទៅ នៃក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន និងឯកឧត្តម លី ប៊ុនឆៃ...