សេនហ្វ្រេនស៊ីស្កូ៖ ក្រុមហ៊ុនបច្ចេកវិទ្យាមួយក្រុម កំពុងធ្វើការលើទំហំ នៃបំណះតូចៗ ដែលអាចពាក់បាន ដើម្បីតាមដាន សីតុណ្ហភាពរាងកាយកើនឡើង ដោយពេលខ្លះអាចជាសញ្ញា នៃការចាប់ផ្តើមនៃមេរោគOVID-19 យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ បំណះនេះ នឹងត្រូវបានបំពាក់ដោយមីក្រូឈីប ត្រូវបានរចនាឡើងយ៉ាងពិសេស ដែលនឹងត្រូវផលិត នៅក្នុងរដ្ឋMinnesota នៅរោងចក្រផលិតបន្ទះឈីប ដំណើរការដោយក្រុមហ៊ុន SkyWater Technology ដោយសហការ ជាមួយក្រុមហ៊ុនឌីហ្សាញ...
ប៉ារីស៖ នៅពេលក្រុមហ៊ុន Renault SA ក្រុមហ៊ុន Nissan Motor Co និងក្រុមហ៊ុន Mitsubishi Motors Corp បានប្រកាសផែនការ យុទ្ធសាស្ត្រចុងក្រោយ សម្រាប់សម្ព័ន្ធភាពរបស់ពួកគេ ាំនៅក្នុងខែកញ្ញា ឆ្នាំ ២០១៧ គោលបំណង ដើម្បីក្លាយជាក្រុមហ៊ុន ផលិតរថយន្តធំជាងគេបំផុត នៅលើពិភពលោកនៅឆ្នាំ...
បរទេស ៖ នៅសប្តាហ៍នេះវិទ្យាស្ថានជំងឺឆ្លង របស់ប្រទេសចិន នៅទីក្រុងវូហាន ដែលជាទីកន្លែង ស្ថិតនៅចំកណ្តាល នៃការចោទប្រកាន់ របស់សហរដ្ឋអាមេរិកថា វាអាចជាប្រភព នៃការរាតត្បាតជំងឺ COVID-19 បាននិយាយថា ខ្លួនមាននៅសល់សត្វប្រជៀវ ដែលមានផ្ទុកវិរុសកូរ៉ូណា ចំនួន៣ក្បាល នៅនឹងមន្ទីរពិសោធន៍ របស់ខ្លួនៅឡើយ។ ប៉ុន្តែវិទ្យាស្ថាននេះក៏បានអះអាងដែរថា វិរុសដែលនៅក្នុងសត្វប្រជៀវ ទាំង៣នោះគឺមិនមានមួយណា ដែលជាប្រភេទវិរុស...
បរទេស ៖ រដ្ឋមន្រ្តីក្រសួងការបរទេសចិន នៅសប្តាហ៍នេះ បានធ្វើការប្រកាស និងលើកឡើងថា សហរដ្ឋអាមេរិក បាននឹងកំពុងព្យាយាមជំរុញ ឲ្យប្រទេសចិន ធ្លាក់ចូលទៅក្នុង ដំណាក់កាលថ្មី នៃសង្គ្រាមត្រជាក់ ។ លោករដ្ឋមន្ត្រី ក៏បានទទួលស្គាល់ដែរថា បើទោះបីជាកំពុង ស្ថិតនៅក្នុងស្ថានភាព ប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតកូវីដ១៩ ដូចគ្នាក្តី ប៉ុន្តែមហាអំណាចទាំងពីរ នៅតែបន្តប្រឈមមុខដាក់គ្នា...
បរទេស៖រដ្ឋាភិបាលអាហ្វហ្គានីស្ថាន តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារម្សិលមិញនេះថា ខ្លួននឹងដោះលែងអ្នកទោសតាលីបង់ជាង៩០០នាក់ ហើយនោះជាផ្នែកនៃកិច្ចព្រមព្រៀងបទឈប់បាញ់គ្នាមួយ ជាមួយក្រុមពួកសកម្មប្រយុទ្ធ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នា់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា រដ្ឋាភិបាលនៃប្រទេសអាហ្វហ្គានីស្ថាន រហូតមកទល់ពេលនេះ បានដោះលែងអ្នកទោសចំនួន១.១០០នាក់ក្នុងក្រុមតូចៗ ប៉ុន្តែផែនការដោះលែងអ្នកទោស៩០០នាក់នេះ គឺត្រូវធ្វើឡើងក្នុងពេលតែម្តង។ ចំណែកពួកតាលីបង់ បានសម្តែងការស្វាគមន៍ចំពោះការដោះលែងអ្នកទោសបន្ថែមនេះ និងបានសន្យាថា នឹងធ្វើដូចគ្នាចំពោះទ័ពរដ្ឋាភិបាល...
តូក្យូ៖ នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូអាបេ បាននិយាយ នៅថ្ងៃចន្ទថា ប្រទេសជប៉ុន បានពង្រីកការហាមឃាត់ ការចូលប្រទេសរបស់ខ្លួន សម្រាប់ប្រទេសឥណ្ឌា និងប្រទេសចំនួន ១០ ផ្សេងទៀត ដែលជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការឆ្លងវីរុសថ្មី។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ការពង្រីកបម្រាមនេះចូលជាធរមាននៅថ្ងៃពុធ...
បរទេស៖ កាលពីថ្ងៃអាទិត្យ រដ្ឋបាល លោក ដូណាល់ ត្រាំ បានផ្អាកការចូលសហរដ្ឋអាមេរិក សម្រាប់ជនបរទេសដែលបានទៅប្រេស៊ីលក្នុងរយៈពេល ១៤ ថ្ងៃចុងក្រោយនេះ ដោយសារតែចំនួនករណី ឆ្លងវីរុសកូវីដកើនឡើង នៅក្នុងប្រជាជាតិអាមេរិកខាងត្បូង។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា សារព័ត៌មាន The Guardian...
បរទេស៖ នៅថ្ងៃអង្គារទី២៦ខែឧសភានេះ យោធាសហរដ្ឋអាមេរិក បាននិយាយ ថាប្រទេសរុស្ស៊ីបានដាក់ពង្រាយយន្តហោះចម្បាំង ជាច្រើនគ្រឿង របស់ខ្លួនទៅកាន់ ប្រទេសលីប៊ីដើម្បីគាំទ្រដល់ទាហានស៊ីឈ្នួលរបស់ រុស្ស៊ី ដែលកំពុង ប្រយុទ្ធសម្រាប់ កងកំលាំង ភាគខាងកើតហើយវាកំពុងធ្វើឲ្យមានការកើនឡើង នូវការព្រួយបារម្ភ អំពីកំដៅនៃជម្លោះនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានបង្ហោះ នៅលើគេហទំព័ររបស់ខ្លួននិង នៅលើបណ្តាញសង្គម Twitter បញ្ជាការសហរដ្ឋអាមេរិក បានបញ្ជាក់ថាយន្តហោះ ចម្បាំងរបស់ប្រទេសរុស្សីបានផ្តល់...
ស៊ុយអែត៖ការសិក្សាបង្ហាញថា បក្សីទឹកកកដែលរស់នៅតំបន់ទឹកកកអាក់ទិកអាចមានវិធានការខ្លាំងដើម្បីសន្សំសំចៃថាមពលរបស់ពួកគេនៅពេលចុះខ្សោយ ប្រព័ន្ធភាពស៊ាំរបស់ពួកគេក្នុងកំឡុងខែត្រជាក់បំផុត ដើម្បីរក្សាភាពកក់ក្តៅក្នុងខ្លួននេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ នេះបើយោងតាមក្រុមមកពីសាកលវិទ្យាល័យ Lund បាននិយាយថា សកម្មភាពបែបនេះនឹងធ្វើឲ្យពួកគេ ប្រឈមនឹងគ្រោះថ្នាក់ដល់សុខភាព ប៉ុន្តែធ្វើឲ្យពួកគេកាន់តែ មានថាមពលដែលអាចជួយបានផងដែរនៅពេល ប្រមាញ់ចំណី។ អ្នកស្រាវជ្រាវស៊ុយអែតបានពិនិត្យភាពខ្លាំង នៃប្រព័ន្ធភាពស៊ាំនៃសត្វឥន្ទ្រី Svalbard Rock រស់នៅឆ្ងាយបំផុត នៅតំបន់អាក់ទិកនៃបក្សីដីណាមួយ សម្រាប់ការសិក្សា។ សមត្ថភាពនេះមើលទៅដូចជា មានសារសំខាន់ជាពិសេសក្នុងរយៈពេល៥ខែត្រជាក់បំផុតនៃឆ្នាំ...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីតួកគី លោក Tayyip Erdogan នៅថ្ងៃសៅរ៍សប្ដាហ៍នេះ បានពិភាក្សាគ្នាអំពីភាពចលាចល នៅក្នុងប្រទេសលីប៊ី និងប្រទេសស៊ីរី ក៏ដូចជាការបើកឡើងវិញនូវសេដ្ឋកិច្ច នៅជុំវិញពិភពលោក ស្របពេលមានការផ្ទុះឆ្លង នៃមេរោគកូរ៉ូណា។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Judd Deere ជាមន្ត្រីនាំពាក្យសេតវិមាន...