ព្រឹត្តិការណ៍

ក្រុមហ៊ុនបច្ចេកវិទ្យា កំណត់គោលដៅ នៃការត្រួតពិនិត្យ សីតុណ្ហភាពមេរោគ COVID-19

សេនហ្វ្រេនស៊ីស្កូ៖ ក្រុមហ៊ុនបច្ចេកវិទ្យាមួយក្រុម កំពុងធ្វើការលើទំហំ នៃបំណះតូចៗ ដែលអាចពាក់បាន ដើម្បីតាមដាន សីតុណ្ហភាពរាងកាយកើនឡើង ដោយពេលខ្លះអាចជាសញ្ញា នៃការចាប់ផ្តើមនៃមេរោគOVID-19 យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

បំណះនេះ នឹងត្រូវបានបំពាក់ដោយមីក្រូឈីប ត្រូវបានរចនាឡើងយ៉ាងពិសេស ដែលនឹងត្រូវផលិត នៅក្នុងរដ្ឋMinnesota នៅរោងចក្រផលិតបន្ទះឈីប ដំណើរការដោយក្រុមហ៊ុន SkyWater Technology ដោយសហការ ជាមួយក្រុមហ៊ុនឌីហ្សាញ បន្ទះឈីប មានមូលដ្ឋាននៅរដ្ឋOhio និងក្រុមហ៊ុនវិនិយោគញូយ៉ក ឈ្មោះ Asymmetric Return Capital ។

ក្រុមហ៊ុនបាននិយាយថា បំណះនេះ មានបំណងពាក់នៅលើស្បែក និងភ្ជាប់ឥតខ្សែទៅនឹងទូរស័ព្ទឆ្លាត ដើម្បីតាមដានសីតុណ្ហភាព រាងកាយរបស់មនុស្ស។ ក្រុមនេះមានគោលបំណង ផលិតឧបករណ៍ ដើម្បីត្រួតពិនិត្យសីតុណ្ហភាពពីចម្ងាយ ដែលអាចផលិត បានក្នុងបរិមាណខ្ពស់។

ដៃគូរស្ថាបនិកនៅក្រុមហ៊ុន Asymmetric Return Capital បាននិយាយថា វានឹងមានសារសំខាន់ ជាពិសេសនៅពេល ដែលយើងឈានចូលមក ដល់រដូវផ្តាសាយនៅចុងឆ្នាំនេះ ។
ការងារនេះ គឺជាផ្នែកមួយ នៃភាពជាដៃគូទូលំទូលាយ ជាមួយក្រុមហ៊ុនចំនួនពីរផ្សេងទៀត គឺក្រុមហ៊ុនផលិតសូហ្វវែរ SensiML គឺជាបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន QuickLogic Corp និងក្រុមហ៊ុន Upward Health ជាអ្នកផ្តល់សេវាថែទាំសុខភាពក្នុងផ្ទះ៕ ដោយ៖លី ភីលីព

Most Popular

To Top