ព្រឹត្តិការណ៍

ក្រុមហ៊ុន Virgin Orbit របស់លោក Richard Branson បរាជ័យក្នុងការបាញ់រ៉ុក្កែត ចូលក្នុងអវកាសដំបូងរបស់ខ្លួន បន្ទាប់ពីលោក Elon Musk ជាអ្នកទីមួយទទួលការសរសើរ

អាមេរិក៖ ក្រុមហ៊ុន Virgin Orbit របស់លោក Richard Branson បានបរាជ័យ ក្នុងការប៉ុនប៉ងដំបូងរបស់ខ្លួន ក្នុងការបាញ់រ៉ុក្កែត ទៅអវកាសជាមួយយន្ដហោះ Boeing 747 ត្រូវបានបំលែង ហើយក៏ត្រូវបាន ទទួលការកោតសរសើរភ្លាមៗ ដោយសហគ្រិនជាគូប្រជែង របស់លោក Elon Musk នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ក្រុមហ៊ុនបានបញ្ជាក់ថា ការហោះហើរដំបូងរបស់រ៉ុក្កែត លើមហាសមុទ្រប៉ាស៊ីហ្វិក នៅនាយឆ្នេរភាគខាងត្បូង នៃរដ្ឋកាលីហ្វ័រញ៉ា មិនបានជោគជ័យទេ។ ការបាញ់បង្ហោះនេះ ហាក់ដូចជាដំណើរការល្អ រហូតដល់មួយសន្ទុះ បន្ទាប់ពីគ្រាប់រ៉ុក្កែត ត្រូវបានទម្លាក់ចេញ ពីក្រោមស្លាបខាងឆ្វេង នៃយន្ដហោះjumbo មានឈ្មោះថា Cosmic Girl ។

បន្ទាប់មក បញ្ហាមិនស្គាល់អត្តសញ្ញាណ បានបង្ខំឲ្យក្រុមហ៊ុន jumbo កាត់បន្ថយបេសកកម្មខ្លី។ ចំណែកលោក Musk និងក្រុមហ៊ុន បានបង្ហោះសារ លើបណ្តាញសង្គម Twitter មួយថ្ងៃ មុនពេលលោកព្យាយាម បង្កើតប្រវត្តិសាស្រ្ត ដោយបញ្ជូន អវកាសយានិកដំបូងបង្អស់ របស់សហរដ្ឋអាមេរិកចូលទៅក្នុងអវកាស ក្នុងរយៈពេលជិតមួយទសវត្សរ៍៕ ដោយ៖លី ភីលីព

Most Popular

To Top