បរទេស៖ អ្នកនាំពាក្យ ក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានប្រកាសនៅថ្ងៃអង្គារថា ការដាក់ពង្រាយឡើងវិញ នូវអាវុធនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិក ពីប្រទេសអាល្លឺម៉ង់ ដល់ប្រទេសប៉ូឡូញ នឹងធ្វើឱ្យខូចខាត ដល់ទំនាក់ទំនងរវាង រុស្ស៊ី និង អង្គការ ណាតូ ដែលបានបង្កើនភាពតានតឹង។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩...
បរទេស៖ រថយន្តធុនតូច រថយន្តដឹកទំនិញ និងម៉ូតូ បានសម្រុកមកកាន់ដងផ្លូវច្រើននៅថ្ងៃច័ន្ទនេះ ដោយបានវិលត្រឡប់នៃការរាំងស្ទះរបស់រាជធានីថៃ នៅពេលដែលអ្នកដំណើរធ្វើដំណើរត្រឡប់ទៅធ្វើការនៅដំណាក់កាលទី ២ នៃការបន្ធូរបន្ថយ លើការរឹតបន្តឹងវីរុស ដើម្បីធ្វើឱ្យ សេដ្ឋកិច្ចមានដំណើរការឡើងវិញ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ខណៈដែលការកកស្ទះបានកើនឡើងនៅតាមដងផ្លូវ ក្នុងទីក្រុងបាងកក អ្នកដំណើរបានធ្វើដំណើរទៅកាន់ចំណតឡានក្រុងភាគខាងជើងរបស់ខ្លួន...
បរទេស៖ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅពេលថ្មីៗនេះ បានគម្រាមដកឈប់ផ្តល់ជំនួយជាអចិន្ត្រៃយ៍ ដល់អង្គការសុខភាពពិភពលោក ប្រសិនបើអង្គការនេះមិនប្តេជ្ញាធ្វើឲ្យមានភាពប្រសើរឡើងដ៏គួរឲ្យកត់សម្គាល់ ក្នុងពេល៣០ថ្ងៃទៀតនោះទេ។ ការគម្រាមនេះ តាមសេចក្តីរាយការណ៍ គឺជាការបង្កើនកម្តៅបន្ថែម ចំពោះការផ្អាកផ្តល់ជំនួយរបស់លោក ត្រាំ ដល់ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិ កាលពីខែមុន ដើម្បីធ្វើការពិនិត្យឡើងវិញនូវការឆ្លើយតបចំពោះការផ្ទុះឆ្លងនៃវីរុសកូរ៉ូណា។ យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៩ ខែឧសភា...
បរទេស៖ក្រសួងការពារជាតិ របស់ប្រទេសរុស្ស៊ី បានប្រកាសនៅពេលថ្មីៗនេះ ថា ខ្លួននឹងបញ្ជូនក្រុមការងារឲ្យទៅប្រយុទ្ធប្រឆាំងការផ្ទុះឆ្លងរាតត្បាត នៃមេរោគកូរ៉ូណា នៅក្នុងតំបន់ Krasnoyarsk លើទឹកដីស៊ីបេរី នេះបើតាមការផ្សាយ របស់កាសែត UPI។ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS បានរាយការណ៍ថា បទបញ្ជាឲ្យយោធារុស្ស៊ីចូលរួមជាមួយនេះ គឺចេញពីប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅក្នុងអំឡុងប្រជុំតាមវីដេអូខលមួយ ជាមួយថ្នាក់ដឹកនាំតំបន់៨៥នាក់...
បរទេស ៖ យោងទៅតាមសេចក្តី រាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មានជប៉ុន បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង ប្រហែលជាកំពុង តែបញ្ជាឲ្យមនុស្ស ដែលមានអាការៈ នៃជម្ងឺហឺត និង គ្រុនផ្ដាសាយធម្មតា ឲ្យនៅដាច់ដោយឡែកពីគេ។ កាសែតជប៉ុន Sankei Shimbun បានរាយការណ៍នៅថ្ងៃអង្គារនេះថា ការសម្រេចចិត្ត របស់ប្រទេសកូរ៉េខាងជើង ដាក់អ្នកជម្ងឺហឺតនិងផ្ដាសាយធម្មតា ឲ្យនៅដាច់ដោយឡែក...
បរទេស៖ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បានធ្វើការប្រឆាំងតវ៉ាចំពោះការអះអាងកម្មសិទ្ធិរបស់ជប៉ុន ចំពោះកោះដុកដូដែលមានជម្លោះ នៅថ្ងៃអង្គារនេះ ក្រោយបានកោះអញ្ជើញមន្ត្រីការទូតជាន់ខ្ពស់ជប៉ុនមួយរូប ឲ្យទៅក្រសួងការបរទេស។ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Newsis បានរាយការណ៍ថា លោក គីម ជុនហាន ជាប្រធានទទួលបន្ទុកកិច្ចការអាស៊ីនិងប៉ាស៊ីហ្វិក នៅក្រសួងការបរទេសកូរ៉េខាងត្បូង បានបង្ហាញនូវក្តីសោកស្តាយជាខ្លាំង នៅក្នុងអំឡុងជំនួបមួយ ជាមួយលោក Hirohisa Soma ជាមន្ត្រីការទូតជប៉ុនប្រចាំនៅទីក្រុងសេអ៊ូល។ ចំណែកមន្ត្រីនាំពាក្យក្រសួងការបរទេស...
បរទេស៖ ប្រធានាធិបតីចិន លោកស៊ីជីនពីង បាននិយាយនៅថ្ងៃចន្ទថា ប្រទេសចិនមានតម្លាភាព ការទទួលខុសត្រូវ និងឆ្លើយតបទាន់ពេល វេលាចំពោះមេរោគឆ្លង និងការចែករំលែកព័ត៌មានជាមួយប្រទេសដទៃទៀត។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក ស៊ី ជិនពីង នៅឯសន្និបាទសុខភាពពិភពលោកថា «នៅក្នុងប្រទេសចិន បន្ទាប់ពីបានខិតខំ ប្រឹងប្រែងយ៉ាងស្វាហាប់និងលះបង់ យ៉ាងសម្បើម...
បរទេស៖ ជាងរឿងគួរឲ្យភ្ញាក់ផ្អើលបំផុត នៅពេលដែលបុរស ជាប្តីប្រពន្ធជនជាតិចិនមួយគូ ដែលបាត់កូនតាំងតែពីឆ្នាំ១៩៨៨ ទើបតែអាចជួបជុំគ្នាវិញ នៅក្នុងរយៈពេល៣២ឆ្នាំក្រោយ។ លោក Mao Yin ត្រូវបានគេចាប់ពង្រត់ តាំងតែពេលដែលលោកមានអាយុ២ឆ្នាំ ក្នុងពេលដែលឪពុក បានដាក់ឲ្យឈររង់ចាំ នៅក្នុងទីធ្លាសណ្ឋាគារមួយកន្លែង ដើម្បីទៅរកទឹកមកឲ្យកូនផឹក។ ក្រោយបាត់ខ្លួនគ្រានោះ ឪពុកម្តាយមួយគូនេះ បានឈប់ពីការងារ ហើយដើរស្វែងរកកូនប្រុសរបស់គាត់ រហូតទៅដល់១០ខេត្ត និងបានបោះពុម្ពក្រដាស...
ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ កាលពីរសៀលថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២០ថា រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម របស់ប្រទេសចិន បានលើកឡើង កាលពីថ្ងៃច័ន្ទថា ប្រទេសចិន នឹងបន្តពង្រីកការចូលទៅកាន់ទីផ្សារ និងបើកផ្នែកសេវាកម្មរបស់ខ្លួន ដែលជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង ដើម្បីរក្សាបានស្ថិរភាព លើការវិនិយោគបរទេស ក្នុងគ្រាមានការរីករាលដាល នៃជំងឺកូវីដ១៩ ។ ដោយបានកត់សម្គាល់ថា...
បរទេស៖ កងទ័ពការពារជាតិជើងគោកជប៉ុន នឹងទទួលបានកាំភ្លើងថ្មី សម្រាប់ជាលើកដំបូង គិតចាប់តាំងពីឆ្នាំ១៩៨៩មក ដើម្បីការពារក្រុមកោះនានា នៅភាគនិរតីនៃប្រទេស នេះបើយោងតាម សេចក្តីរាយការណ៍មួយ ពីប្រព័ន្ធផ្សព្វផ្សាយ របស់ជប៉ុន នៅក្នុងសប្ដាហ៍នេះ។ តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា កាំភ្លើងថ្មីនេះ ត្រូវបានគេឲ្យឈ្មោះថា...