ព្រឹត្តិការណ៍

លោក ត្រាំ គម្រាមផ្តាច់ ជំនួយអង្គការ ពិភពលោក ជាអចិន្ត្រៃយ៍

បរទេស៖ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅពេលថ្មីៗនេះ បានគម្រាមដកឈប់ផ្តល់ជំនួយជាអចិន្ត្រៃយ៍ ដល់អង្គការសុខភាពពិភពលោក ប្រសិនបើអង្គការនេះមិនប្តេជ្ញាធ្វើឲ្យមានភាពប្រសើរឡើងដ៏គួរឲ្យកត់សម្គាល់ ក្នុងពេល៣០ថ្ងៃទៀតនោះទេ។ 

ការគម្រាមនេះ តាមសេចក្តីរាយការណ៍ គឺជាការបង្កើនកម្តៅបន្ថែម ចំពោះការផ្អាកផ្តល់ជំនួយរបស់លោក ត្រាំ ដល់ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិ កាលពីខែមុន ដើម្បីធ្វើការពិនិត្យឡើងវិញនូវការឆ្លើយតបចំពោះការផ្ទុះឆ្លងនៃវីរុសកូរ៉ូណា។ 

យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានចោទអង្គការសុខភាពពិភពលោក ពីបទគ្រប់គ្រងមិនបានល្អ និងលាក់បាំងការរីករាលនៃជម្ងឺនេះ៕ ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top