បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសានេះ បានឲ្យដឹងថា ក្រុមហ៊ុនប៊ូអ៊ីងនៅថ្ងៃនេះ បានប្រកាសថា ខ្លួនបានខាតបង់ប្រាក់ រហូតទៅដល់៦៤១លានដុល្លារ នៅក្នុងត្រីមាសទី១នេះ ហើយកំពុងត្រៀមផែនការ កាត់បន្ថយកម្លាំងពលកម្ម និងផលិតកម្មផលិតយន្តហោះ របស់ខ្លួនផងដែរ។ ក្នុងនោះផងដែរ ក្រុមហ៊ុនក៏បានប្រកាស នឹងបញ្ចប់ដំណើរការផលិតយន្តហោះ737 Maxផងដែរ។ ក្រុមហ៊ុនក៏បានប្រកាសផងដែរ ពីលទ្ធផលហិរញ្ញវត្ថុរបស់ខ្លួន សម្រាប់ត្រីមាសទី...
បរទេស៖ នាវាចម្បាំងសមត្ថភាពមីស៊ីល សហរដ្ឋអាមេរិក USS Bunker តាមសេចក្តីរាយការណ៍ បានធ្វើដំណើរកាត់តាមប្រជុំកោះ នៅដែនទឹកសមុទ្រចិនខាងត្បូង កាលពីថ្ងៃពុធម្សិលមិញនេះ ហើយនេះគឺជាការធ្វើដំណើរ ឆ្លងកាត់ជាលើកទីពីរ នៅក្នុងសប្ដាហ៍នេះ ក្រោយនាវាពិឃាតអាមេរិក USS Barry ត្រូវយោធាចិនបង្ខំ ឲ្យចាកចេញពីក្រុមកោះប៉ារ៉ាសែល។ យោងតាមកងកម្លាំងទ័ពជើងទឹក សហរដ្ឋអាមេរិក បានឲ្យដឹងថា នាវាចម្បាំងអាមេរិកនេះ បានធ្វើដំណើរឆ្លងកាត់តាមតំបន់នោះ...
បរទេស៖មន្ត្រីនាំពាក្យឲ្យយោធាអ៊ីរ៉ង់មួយរូប តាមសេចក្តីរាយការណ៍ នៅពេលថ្មីៗនេះ បាននិយាយប្រាប់ថា ទង្វើប្រកបដោយភាពគឃ្លើនណាមួយធ្វើឡើងដោយសហរដ្ឋអាមេរិក នៅក្នុងតំបន់ឈូងសមុទ្រពែរ្ស នឹងត្រូវជួបគ្នាជាមួយការវាយបកដ៏ខ្លាំងក្លាវិញ។ នាយឧត្តមសេនីយ៍ លោក Abolfazi Shekarchi បានមានប្រសាសន៍ថា ភាពគឃ្លើនបែបនោះដែលអាមេរិកធ្វើឡើង នៅក្នុងដែនទឹករបស់ប្រទេសអ៊ីរ៉ង់ នឹងបង្កឲ្យមានការឆ្លើយតបវិញភ្លាមៗ។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីសប្ដាហ៍មុនថា លោកទើបបានណែនាំឲ្យកងកម្លាំងជើងទឹកអាមេរិកបាញ់កម្ទេចទូកចម្បាំងអ៊ីរ៉ង់ ប្រសិនបើពួកគេយារយីនាវាអាមេរិក។ ...
បរទេស៖មន្ត្រីរដ្ឋាភិបាលនៃប្រទេសកាណាដា តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ឧទ្ធម្ភាគចក្រយោធាកាណាដាមួយគ្រឿង ដែលចូលរួមធ្វើសមយុទ្ធយោធាណាតូ នាពេលថ្មីៗនេះ បានជួបគ្រោះថ្នាក់ធ្លាក់នៅក្បែរតំបន់ឆ្នេររបស់ប្រទេសក្រិក។ នៅពេលជួបគ្រោះថ្នាក់ធ្លាក់នោះ ឧទ្ធម្ភាគចក្រ Sikorsky CH-148 Cyclone បានចូលរួមក្នុងប្រតិបត្តិការនៅអឺរ៉ុបតំបន់កណ្ដាលនិងភាគខាងកើត ដើម្បីពង្រឹងកិច្ចការពាររួមគ្នារបស់អង្គការណាតូ ហើយវាត្រូវបានប្រើឲ្យហោះហើរនៅលើតំបន់ HMCS Fredericton និងបានបាត់បង់ទំនាក់ទំនង ក្នុងអំឡុងសមយុទ្ធសម្ពន្ធមិត្ត នៅក្បែរតំបន់ឆ្នេរក្រិក។ អគ្គសេនាធិការជាតិក្រិក បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា...
ភ្នំពេញ៖ អតិថិជនរបស់សែលកាត ដ៏មានសំណាង៤រូប មកពីបណ្តាលខេត្តក្រុងផ្សេងៗគ្នា ឈ្នះប្រាក់ពិតៗ រហូតដល់ ៦០ ០០០ដុល្លារអាមេរិក ពីក្រុមហ៊ុន ទូរសព្ទចល័ត សែលកាត ដោយគ្រាន់តែចូលរួម ផ្ញើសារងាយៗ10k ផ្ញើទៅកាន់លេខ 8888 ដើម្បីឈ្នះរង្វាន់ ជារៀងរាល់ថ្ងៃ ។ កំពូលអ្នកមានសំណាង នាឱកាសនេះ មានរហូត ដល់៤នាក់...
ប៉េកាំង៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃពុធ ទី២៩ ខែមេសានេះ បានឲ្យដឹថា បណ្តានៃក្រុមប្រទេស BRICS នៅថ្ងៃនេះ បានឈានទៅដល់កិច្ចព្រមព្រៀងគ្នា ក្នុងការចូលរួមសហការ ក្នុងការប្រយុទ្ធប្រឆាំង ទៅនឹងជំងឺរាតត្បាតកូវីដ១៩។ ប្រភពដដែលបានសរសេរទៀតថា ការឯកភាពនិងព្រមព្រៀងគ្នា បានធ្វើឡើង នៅក្នុងសន្និសីទវិសាមញ្ញ របស់រដ្ឋមន្រ្តីការបរទេស BRICS ស្តីពីបញ្ហាកូវីដ១៩។ កិច្ចប្រជុំតាមវិដេអូ ដែលដឹកនាំ...
ប៉េកាំង៖ លោក Yuan Zhiming ជាប្រធាននៃមន្ទីរពិសោធន៍ របស់ទីក្រុងវូហាន នៅថ្ងៃពុធនេះ បានចេញមកធ្វើការអះអាងថា រាល់ការចោទប្រកាន់ ដែលលើកឡើងថា វីរុសកូរ៉ូណា មានប្រភពចេញពី មន្ទីរពិសោធន៍ ជីវឧស្ម័នជាតិ របស់ប្រទេសចិន នៅឯវិទ្យាស្ថានវូហានឬ WIV គឺជាការចោទប្រកាន់ ដែលគ្មានមូលដ្ឋានច្បាស់លាស់ និងមិនមានភស្តុតាងគ្រប់គ្រាន់ ។ ទីភ្នាក់ងារចិនស៊ិនហួ...
តូក្យូ ៖ ការសិក្សាថ្មីមួយ ពីសាកលវិទ្យាល័យតូក្យូ បានបង្ហាញថា ពេលវេលាពិតជាឆ្លងកាត់ល្បឿនខុសគ្នា នៅកំពូលអាគារខ្ពស់ៗ និងអាគារខ្ពស់ដទៃទៀត លើពិភពលោក បន្ទាប់ពីលោកសាស្រ្តាចារ្យអេឡិចត្រូនិច Hidetoshi Katoriបានធ្វើការស្រាវជ្រាវកន្លងមក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ក្រុមមួយដឹកនាំ ដោយសាស្រ្តាចារ្យអេឡិចត្រូនិច Hidetoshi Katori បានឡើងដល់កំពូល នៃទីក្រុងតូក្យូSkytree ដែលជាអគារខ្ពស់ជាងគេបំផុត...
អង់គ្លេស ៖ការសិក្សា អំពីបំណែកគ្រឿងស្មូន ត្រូវបានបង្ហាញ កាលពីជាង ៧០០០ ឆ្នាំ មុនជនជាតិអង់គ្លេស សម័យបុរាណ ស្ថិតក្នុងចំណោមអ្នកដំបូង ដែលចិញ្ចឹមគោយកទឹកដោះគោ សម្រាប់ចិញ្ចឹមជីវិត នាសម័យកាលនោះ នេះបើយោង តាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល ។ អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ York បានតាមដានការផ្លាស់ប្តូរពីរបៀបរស់នៅ បែបហិនទ័រដែល ប្រមូលផ្ដុំទៅការធ្វើស្រែដំបូង នៅអឺរ៉ុបសម័យបុរេប្រវត្តិប្រមាណ...
ស៊ុយអែត ៖ ក្រុមអ្នកស្រាវជ្រាវនៅអង់តាក់ទិក បានរកឃើញអដ្ឋិធាតុរបស់សត្វកង្កែប ដែលមានអាយុកាល ៤០ លានឆ្នាំ ដែលបង្ហាញថា ទ្វីបនេះធ្លាប់មានអាកាស ធាតុក្តៅខ្លាំង និងទទួលបានការគាំទ្រ យ៉ាងខ្លាំងពីពពួកសត្វព្រៃជាច្រើនប្រភេទ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ អដ្ឋិធាតុត្រូវបានរកឃើញ នៅលើកោះ Seymour នៅចុងបញ្ចប់ នៃឧបទ្វីបអង់តាក់ទិកក្នុងតំបន់មួយ ដែលនៅជិតចុងខាងត្បូង នៃអាមេរិកខាងត្បូង ។...