តូក្យូ៖ ចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ មានចំនួនដល់ទៅ ៣ លាននាក់នៅទូទាំងពិភពលោក គឺតិចជាង ២ សប្តាហ៍បន្ទាប់ពីវាបានឆ្លងដល់ ២ លាននាក់ នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារក្យូដូជប៉ុន។ តួលេខចុងក្រោយបានឈានដល់ចំនួន ១ លាននាក់នៅថ្ងៃទី ២ ខែមេសា និងលើសពី ២ លាននាក់នៅថ្ងៃទី ១៥ ខែមេសា។ ទិន្នន័យចុងក្រោយបានបង្ហាញថាការរីករាលដាលនៃវីរុសដ៏សាហាវនេះ...
បរទេស៖ អភិបាលរដ្ឋNew Yorkលោក Andrew Cuomo បានប្រកាសនៅថ្ងៃអង្គារនេះ ថាលោកនឹងបន្តបទបញ្ជាឲ្យមានការបិទ សេដ្ឋកិច្ចនៅក្នុងតំបន់ ដែលរងការវាយប្រហារ ខ្លាំងពីសំណាក់ កូវីដ១៩ដដែលទោះបីជាពេលវេលាកំណត់ដោយរដ្ឋាភិបាល នឹងត្រូវអស់សុពលភាព ។ ភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃអង្គារទី២៨ខែមេសានេះបានឲ្យដឹងថាបម្រាមបិទសកម្មភាព សេដ្ឋកិច្ចទាំងអស់របស់អាមេរិកមានដូចជាអាជីវកម្មមិន ចាំបាច់ទីកន្លែងសាធារណៈដូចជាផ្សារទំនើបនិងសាលារៀន ផងហើយការដាក់បម្រាមដំបូងត្រូវបានធ្វើឡើងតាំងតែពីថ្ងៃទី២២ខែមិនាហើយការប្រកាសបន្តបម្រាមធ្វើឡើង បាន២ដងហើយដែលចុងក្រោយនេះនឹងអស់សុពលភាព នាថ្ងៃទី១៥ខែឧសភាខាងមុខ។ លោកCuomoបានបញ្ជាក់ថា ទីក្រុងដែលរងការប៉ះពាល់តិចនៅក្រោយសុពលភាពនឹងត្រូវបើកទ្វារ ឡើងវិញដើម្បីដំណើរការសេដ្ឋកិច្ចរបស់ខ្លួនប៉ុន្តែទីក្រុងណាឬតំបន់ណាដែលរងគ្រោះខ្លាំងនិងមានករណីឆ្លងនិងស្លាប់ច្រើននោះនឹងត្រូវសម្រេចចិត្តបន្តបិទទ្វារដដែល។...
ទីក្រុងញូវយ៉៖ វិស្វកររបស់អង្គការណាសា រចនាបំពង់ខ្យល់ ដែលផលិតបានច្រើន ដែលត្រូវបានផលិតឡើង សម្រាប់អ្នកជំងឺដែលមានជំងឺ COVID-១៩ ក្នុងរយៈពេលតែ ៣៧ ថ្ងៃប៉ុណ្ណោះ ដោយប្រើ១ភាគ ៧ នៃផ្នែកត្រូវការសម្រាប់ម៉ាស៊ីនខ្យល់ធម្មតា នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ឧបករណ៍ បច្ចេកវិទ្យាអន្តរាគមន៍ អាចចូលដំណើរការបានក្នុងតំបន់ (VITAL) បានឆ្លងកាត់ការសាកល្បងដ៏សំខាន់មួយ នៅសាលាវេជ្ជសាស្ត្រ Icahn...
ការសិក្សាថ្មីមួយបានបង្ហាញថា សត្វសេក និងសត្វក្អែកបានវិវឌ្ឍន៍ទំហំខួរក្បាល ជាពិសេសប្លែក ខណៈសត្វព្រាប និងសត្វ emus មានសមាមាត្រខួរក្បាល និងរាងកាយដូចគ្នា នឹងដាយណូស័រកាលពី ៦៦ លានឆ្នាំមុន ហើយសត្វស្លាបគួរតែជាការសរសើរ និងមិនមែន ជាការប្រមាថមាក់ងាយនោះឡើយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ប៉ុន្តែលុះត្រាតែមនុស្សនោះ ជេរប្រមាថគឺសំដៅ ទៅលើសេក ឬសត្វក្អែក ព្រោះទំហំនៃខួរក្បាល...
ឡុងដ៌៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson បានវិលត្រឡប់ ចូលធ្វើការវិញនៅថ្ងៃច័ន្ទនេះ បន្ទាប់ពីបានជាសះស្បើយ ពីជំងឺកូវីដ-១៩ ក្រោយសម្រាកនៅមន្ទីរពេទ្យ ប្រហែលជា ៣ សប្តាហ៍មុន ដោយព្រមានសាធារណជន កុំឲ្យមើលស្រាល នៅចំពេលមានជំងឺរាតត្បាតរាលដាល។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅខាងក្រៅការិយាល័យរបស់លោក នៅព្រឹកថ្ងៃច័ន្ទ លោក បានលើកឡើងថា ពេលនេះគឺជា“...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា លោកមានគំនិតល្អណាស់ អំពីសុខភាព របស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ប៉ុន្តែមិនទាន់អាចនិយាយ អំពីវាបាននៅឡើយទេ។ នៅក្នុងសន្និសីទកាសែត សេតវិមានលោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា ពួកគេប្រហែលជាបានដឹង អំពីស្ថានភាពរបស់លោក គីម ជុងអ៊ុន...
មែលប៊ន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០២០ថា គិតត្រឹមថ្ងៃអង្គារនេះ តម្លៃប្រេងបានធ្លាក់ចុះ ដោយបន្ថែមពីការធ្លាក់ចុះយ៉ាងគំហុក កាលពីពេលមុន ហើយធ្វើឲ្យមានក្តីបារម្ភ ទៅលើដែនកំណត់នៃសមត្ថភាព ដើម្បីរក្សាទុកប្រេងឆៅ នៅទូទាំងពិភពលោក និងមានការរំពឹងជាច្រើនថា តម្រូវការប្រេងក៏មានតិចដែរ ខណៈដែលមានការរឹតត្បិត ចំពោះការឆ្លងវីរុសកូរ៉ូណា...
អង់គ្លេស៖ អ្នកវិទ្យាសាស្ត្រ បាននិយាយថា តំបន់ថ្មប៉ប្រះទឹក និងផ្កាថ្មត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដោយសារការប្រែប្រួលអាកាសធាតុ ដូច្នេះការស្រាវជ្រាវ ជាច្រើនទសវត្សរ៍ អំពីវិធីការពារវាអាច មិនត្រូវបានអនុវត្តឡើយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ នៅក្នុងការសិក្សាអំពីផ្កាថ្ម អស់រយៈពេលជាង២០ឆ្នាំ អ្នកវិទ្យាសាស្ត្រអង់គ្លេស បានរកឃើញថា អាកាសធាតុឡើងកម្ដៅខ្លាំង មិនរាប់បញ្ចូលចំណេះដឹងជាច្រើន ទាក់ទងនឹងផ្កាថ្មនៅក្នុងតំបន់ការពារ ដែលគេស្គាល់ថា ជាដែនសមុទ្រ។ ប្រព័ន្ធអេកូឡូស៊ីដ៏ឆ្ងាយ...
ញូវយ៉ក៖យោងតាម Wall Streetចេញផ្សាយថា ក្រុមហ៊ុន General Motors Co, Ford Motor Co និង Fiat Chrysler Automobiles NV កំពុងកំណត់ទិសដៅនៅថ្ងៃទី ១៨ ខែឧសភា ដើម្បីបន្តផលិតកម្មនៅរោងចក្រ របស់ពួកគេ នៅសហរដ្ឋអាមេរិក បន្ទាប់ពីបានបិទទ្វាររោងចក្រ...
អាមេរិក ៖ ដើម្បីប្រារព្ធខួបលើកទី៣០ របស់ខ្លួនក្រុមកែវយឹត អវកាស Hubble “Hubble Space Telescope team” បានបញ្ចេញរូបភាពថ្មី គួរឲ្យភ្ញាក់ផ្អើល ដែលចាប់បានដោយផ្កាយរណប បង្ហាញពីតំបន់បង្កើតផ្កាយដ៏ធំមួយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ រូបភាពថ្មីនេះដោយដាក់ឈ្មោះថា “ ភាពត្រេកត្រអាល របស់ផ្កាយ” បាននាំមកនូវ nebula...