ព្រឹត្តិការណ៍

New York នឹងបើកក្រុង ឡើងវិញ តាមកាលកំណត់ លើកលែងតែ តំបន់ដែល រងការវាយប្រហារ ខ្លាំង ដោយកូវីដ១៩

បរទេស៖ អភិបាលរដ្ឋNew Yorkលោក Andrew Cuomo បានប្រកាសនៅថ្ងៃអង្គារនេះ ថាលោកនឹងបន្តបទបញ្ជាឲ្យមានការបិទ សេដ្ឋកិច្ចនៅក្នុងតំបន់ ដែលរងការវាយប្រហារ ខ្លាំងពីសំណាក់ កូវីដ១៩ដដែលទោះបីជាពេលវេលាកំណត់ដោយរដ្ឋាភិបាល នឹងត្រូវអស់សុពលភាព ។

ភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃអង្គារទី២៨ខែមេសានេះបានឲ្យដឹងថាបម្រាមបិទសកម្មភាព សេដ្ឋកិច្ចទាំងអស់របស់អាមេរិកមានដូចជាអាជីវកម្មមិន ចាំបាច់ទីកន្លែងសាធារណៈដូចជាផ្សារទំនើបនិងសាលារៀន ផងហើយការដាក់បម្រាមដំបូងត្រូវបានធ្វើឡើងតាំងតែពីថ្ងៃទី២២ខែមិនាហើយការប្រកាសបន្តបម្រាមធ្វើឡើង បាន២ដងហើយដែលចុងក្រោយនេះនឹងអស់សុពលភាព នាថ្ងៃទី១៥ខែឧសភាខាងមុខ។

លោកCuomoបានបញ្ជាក់ថា ទីក្រុងដែលរងការប៉ះពាល់តិចនៅក្រោយសុពលភាពនឹងត្រូវបើកទ្វារ ឡើងវិញដើម្បីដំណើរការសេដ្ឋកិច្ចរបស់ខ្លួនប៉ុន្តែទីក្រុងណាឬតំបន់ណាដែលរងគ្រោះខ្លាំងនិងមានករណីឆ្លងនិងស្លាប់ច្រើននោះនឹងត្រូវសម្រេចចិត្តបន្តបិទទ្វារដដែល។

គួរបញ្ជាក់មកដល់ពេលនេះមនុស្ស ស្លាប់នៅទូទាំងប្រទេសអាមេរិកបានកើនឡ់ងទៅដល់៥៦០០០នាក់ ខណៈដែលអ្នកផ្ទុកកូវីដ១៩មានទៅដល់៩៨៧០០០នាក់ ទៅហើយ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top