ប្រាសាទបាយ័ន បានបង្ហាញខ្លួនជាមួយការ ទាក់ទាញថតរូបបែបថ្មី ពោលគឺប្រាសាទនេះ នឹងក្លាយជាទីកន្លែងថតរូប ដ៏ទាក់ទាញនូវចំណាំងផ្លាតមកក្នុស្រះទឹក ។ គួរដឹងថា ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា បានស្តារស្រះទឹកនេះឡើងវិញ ដោយរុះរើផ្ទាំងថ្មជាច្រើនម៉ឺនដុំចេញ ដែលស្ថិតនៅភាគខាងកើតនៃប្រាសាទបាយ័ន ។ ការរុះរើបំណែកថ្ម នៃប្រាសាទបុរាណចេញពីស្រះទឹកនេះ គឺក្នុងបំណងរៀបចំសណ្តាប់ធ្នាប់គំនរថ្ម និងដឹកជញ្ជូនទៅរក្សាទុក នៅទីតាំងសមស្រប។ ម្យ៉ាងទៀត គឺដើម្បីលើកតម្លៃ នឹងស្តារស្រះទឹកទាំង២ នៅភាគខាងកើតប្រាសាទ...
ពិភពលោក ក៏ដូចជាតំបន់អាស៊ីអាគ្នេយ៍នាពេលថ្មីៗនេះកំពុងតែជួបព្រឹត្តិការណ៍បម្រែបម្រួលអាកាសធាតុ។ គេសង្កេតឃើញថា រៀងរាល់ឆ្នាំ តំបន់អាស៊ីអាគ្នេយ៍យើង មានធាតុអាកាសមិនប្រក្រតី និងកាចសាហាវ ដែលអាចសម្លាប់មនុស្ស និងបំផ្លាញទ្រព្យសម្បត្តិអស់រាប់ពាន់លានដុល្លារ។ ថ្ងៃនេះដែរ Sabay សូមបង្វែរចំណាប់អារម្មណ៍ប្រិយមិត្តមកស្គាល់ នូវគ្រោះមហន្តរាយធម្មជាតិចំនួន ២ ដែលបំផ្លាញទ្រព្យសម្បត្តិអស់ច្រើនជាងគេ នៅតំបន់អាស៊ីអាគ្នេយ៍។ ១- រញ្ជួយដី និងរលកយក្សស៊ូណាមីឆ្នាំ២០០៤៖ គ្រោះមហន្តរាយដ៏សាហាវនេះបានកើតឡើងនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០០៤...
សត្វនាគ ត្រូវបានគេស្គាល់ថា ជាសត្វមានអំណាច និងមហិទ្ធិឫទ្ធិមួយប្រភេទ ដែលមាននៅក្នុងរឿងនិទាន និងរឿងព្រេងជុំវិញពិភពលោកមិនថាអឺរ៉ុប ឬ អាស៊ីយើងទេ។ នៅក្នុងពេលបច្ចុប្បន្ននេះ មានតែប្រទេស និងដែនដីចំនួន ៣ទេ ដែលមានរូបសត្វនាគនៅលើទង់ជាតិរបស់គេ ។ ប្រទេស និងដែនដីទាំង ៣នោះគឺ៖ ប៊ូតង់៖ សត្វនាគនៅលើទង់ជាតិ ប្រទេសនេះមានន័យថា ឆន្ទៈប្រជាជនប៊ូតង់ក្នុងការពារ ប្រទេសរបស់គេ...
ច្បាប់ដែលតាក់តែងដំបូងគេក្នុងលោក គឺហៅថា «ច្បាប់ហាម៉ូរ៉ាប៊ី – Code of Hammurabi» ក្នុងសម័យចក្រភពបាប៊ីឡូន (បច្ចុប្បន្នក្នុងប្រទេសអ៊ីរ៉ាក់)។ ច្បាប់នេះ គឺបង្កើតឡើងដោយស្តេច Hammurabi ដែលគ្រងរាជ្យពីឆ្នាំ ១៧៩២ – ១៧៥០ មុនគ.ស។ ច្បាប់នេះមានមាត្រាចំនួន ២៨២ សម្រាប់ប្រើប្រាស់ក្នុងការដាក់ទោសពិន័យដល់ប្រជាជនទូទៅ និងកងទ័ព ព្រមទាំងការធ្វើជំនួញ។...
កាលពីអតីតកាល ដោយសារតែការរីកចម្រើនខាងនាវាចរ និងបដិវត្តន៍ឧស្សាហកម្ម ទើបជំរុញឲ្យពួកមហាអំណាចទ្វីបអឺរ៉ុបដើរវាតទីពេញពិភពលោក ព្រមទាំងដាក់នគរមួយចំនួន ធ្វើជាដែនដីអាណានិគម របស់ខ្លួនអស់រយៈពេល ជាច្រើនទសវត្ស។ ប្រទេសអឺរ៉ុបទាំង ១០នេះហើយជាប្រទេសដែលមានដែនដី អាណានិគមច្រើនជាងគេបំផុត៖ ១. ចក្រភពអង់គ្លេស៖ ធ្លាប់មានដែនដីអាណានិគមចំនួន ១១៥តំបន់។ ២. ប្រទេសបារាំង៖ ធ្លាប់មានដែនដីអាណានិគមចំនួន ៥៣តំបន់។ ៣. ប្រទេសព័រទុយហ្គាល់៖ ធ្លាប់មានដែនដីអាណានិគមចំនួន...
ភ្នំពេញ ៖ ថ្មីៗនេះ ភោជនីយដ្ឋានវ័នម៉រ ដែល ជាភោជនីយដ្ឋានម្ហូបខ្មែរពេញនិយម ពីសំណាក់មហាជន កំពុងអបអរនូវវឌ្ឍនភាពរបស់ខ្លួន បន្ទាប់ពីដំណើរការពាណិជ្ជកម្មរបស់ខ្លួន អស់រយៈពេល ១៥ឆ្នាំមកហើយ ។ ភោជនីយដ្ឋានវ័នម៉រ បានប្រារព្ធកម្មវិធី “រីករាយខួបអនុស្សាវរីយ៍ ១៥ឆ្នាំ លើកស្ទួយអត្តសញ្ញាណម្ហូបខ្មែរ” ក្នុងចេតនាថ្លែងអំណរគុណ អតិថិជន ដែលបាននិងកំពុងបន្ដគាំទ្រ ទាំងម្ហូបអាហារ និងសេវាកម្ម...
ភ្នំពេញ ៖ ណាហ្គាវើលដ៍ នឹងទទួលស្វាគមន៍ឆ្នាំថ្មី២០២៤ ជាមួយការប្រគំតន្ត្រីដ៏កក្រើក រាត្រីកម្សាន្តនៅតាមក្លឹប ប្រូម៉ូសិនម្ហូប ភេសជ្ជៈ និង ការផ្តល់ជូនជាច្រើនទៀត ! សូមអញ្ជើញពុកម៉ែ បងប្អូនទាំងអស់ ចូលរួមឱ្យបានគ្រប់ៗ គ្នានៅថ្ងៃទី៣១ ខែធ្នូ និងរាប់ថយក្រោយ ស្វាគមន៍ឆ្នាំសកល នៅក្នុងព្រឹត្តិការណ៍ តន្ត្រីឆ្លងឆ្នាំដ៏ធំ ដែលមានតែម្តង ក្នុងមួយឆ្នាំក្នុងរាជធានីភ្នំពេញ...
ក្រុមការងារជូសជុល ប្រាសាទបុរាណ របស់អាជ្ញាធរជាតិអប្សរា នៅការដ្ឋានប្រាសាទតាព្រហ្ម បានប្រទះឃើញចម្លាក់បដិមាបុរាណ ធ្វើពីថ្មភក់ចំនួន៦ដុំ នៅក្នុងការដ្ឋាន ដែលពួកគេកំពុងតែជួសជុល។ បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា អ្នកស្រី នេត ស៊ីមន មានប្រសាសន៍ថា ចម្លាក់ថ្មបុរាណដែលគេប្រទះឃើញនោះ មានដូចជា រូបព្រះពុទ្ធគង់ភ្នែន ប្រក់នាគចំនួន២ រូបលោកកេស្វរៈចំនួន១ រូបព្រះពុទ្ធគង់ភ្នែនប្រក់ នាគបាក់ព្រះកេសទម្រង់សមាធិ និងបាក់ព្រះហស្តទាំងសងចំនួន២...
ក្នុងសង្គ្រាមលោកលើកទី១ (១៩១៤-១៩១៨) ប្រទេសជាច្រើនជុំវិញពិភពលោក ជាពិសេសនៅទ្វីបអាស៊ី ត្រូវបានពួកអាណានិគមកេណ្ឌទ័ពយកទៅច្បាំងនៅទ្វីបអឺរ៉ុប។ យ៉ាងណាមិញ មានតែរដ្ឋឯករាជ្យចំនួន ៤ប៉ុណ្ណោះនៅអាស៊ីបានបញ្ជូនកងទ័ពរបស់ខ្លួន ដើម្បីច្បាំងក្នុងសង្គ្រាមនេះ។ រដ្ឋទាំង ៤នោះមានដូចជា៖ ចិន៖ ជាគោលការណ៍ចិនប្រកាសខ្លួនថាជារដ្ឋអព្យាក្រឹត្យក្នុងសង្គ្រាមរបស់ពួកអឺរ៉ុប។ យ៉ាងណាមិញ នៅឆ្នាំ១៩១៥ ខាងរដ្ឋាភិបាលមានកិច្ចព្រមព្រៀងសម្ងាត់ជាមួយពួកអង់គ្លេស ដោយបញ្ជូនកងពលកម្មជាង ២០ម៉ឺននាក់ ដើម្បីរៀបចំគ្រឿងបន្លាស់ និងជួសជុលរថក្រោះ ព្រមទាំងដឹកជញ្ជូនស្បៀង និងគ្រាប់កាំភ្លើងជាដើម។...
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា បន្ទាប់ពីការចរចាអស់រយៈពេល ជាច្រើនឆ្នាំជាមួយអាជ្ញាធរអាមេរិក វត្ថុបុរាណខ្មែរចំនួន ១៤រូប នឹងត្រូវប្រគល់ត្រឡប់មកកម្ពុជាវិញ ។ ក្នុងចំណោមវត្ថុបុរាណទាំង១៤រូប ដែលត្រូវបញ្ជូនមកកម្ពុជាវិញនេះ រួមមានស្នាដៃឯកមួយចំនួន ដូចជា រូបចម្លាក់ទេពស្រី (ព្រះនាងឧមា) ធ្វើពីថ្មភក់ ស.វទី១០ ដែលតាមភស្តុតាងពីសាក្សី ត្រូវបានលួចយកនៅឆ្នាំ១៩៩៧ ដោយប្រអប់ជើងជាប់ជាមួយជើងទម្របដិមានេះ បានរកឃើញតាមរយៈការធ្វើកំណាយនៅឆ្នាំ២០២១ នៅក្នុងរមណីយដ្ឋានអតីតរាជធានីកោះកេរ...