ព្រឹត្តិការណ៍

ខួបអនុស្សាវរីយ៍ ១៥ឆ្នាំ នៃដំណើរការអាជីវកម្ម ភោជនីយដ្ឋានវ័នម៉រ “ភោជនីយដ្ឋានខ្មែរ អភិរក្ស និងផ្សព្វផ្សាយ ម្ហូបខ្មែររហូតដល់ ១៥ឆ្នាំ”

ភ្នំពេញ ៖ ថ្មីៗនេះ ភោជនីយដ្ឋានវ័នម៉រ ដែល ជាភោជនីយដ្ឋានម្ហូបខ្មែរពេញនិយម ពីសំណាក់មហាជន កំពុងអបអរនូវវឌ្ឍនភាពរបស់ខ្លួន បន្ទាប់ពីដំណើរការពាណិជ្ជកម្មរបស់ខ្លួន អស់រយៈពេល ១៥ឆ្នាំមកហើយ ។

ភោជនីយដ្ឋានវ័នម៉រ បានប្រារព្ធកម្មវិធី “រីករាយខួបអនុស្សាវរីយ៍ ១៥ឆ្នាំ លើកស្ទួយអត្តសញ្ញាណម្ហូបខ្មែរ” ក្នុងចេតនាថ្លែងអំណរគុណ អតិថិជន ដែលបាននិងកំពុងបន្ដគាំទ្រ ទាំងម្ហូបអាហារ និងសេវាកម្ម នាពេលកន្លងមក និងដើម្បីអបអរសាទរ លើនិរន្តរភាព វឌ្ឍនភាព និងភាពជោគជ័យ ក្នុងវិស័យម្ហូបអាហារ និងបដិសណ្ឋារកិច្ច ក្នុងរយៈពេល១៥ឆ្នាំកន្លងទៅនេះ ព្រមជាមួយនិងការពង្រីកអាជីវម្ម និងសាខាបន្ថែមក្នុងឆ្នាំកន្លងទៅ ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ នេះ ភោជនីយដ្ឋានវ័នម៉រ បានអបអរសាទរខួប ១៥ឆ្នាំរបស់ខ្លួន​ ដោយធ្វើការជួបជុំថ្នាក់ដឹកនាំ បុគ្គលិកគ្រប់ជាន់ថ្នាក់ និងឆ្លៀតឱកាសជួបជុំអតិថិជន និងថបហ្វេនរបស់ខ្លួនផងដែរ ជាមួយកម្មវិធីកាត់នំខ្មែរគម្រប់ខួប ចែកវត្ថុអនុស្សាវរីយ៍ ព្រមជាមួយ និងប្រូម៉ូសិនពិសេសពេញមួយខែធ្នូនេះ ដូចជា ការបញ្ចុះតម្លៃ ១៥% ការប្ដូរពិន្ទុសមាជិកយករង្វាន់ និងការផ្តល់ជូនឥតគិតថ្លៃ ពិសេសផ្សេងៗ ។ល។

ឆ្លៀតក្នុងឱកាសដ៏វិសេសនេះ លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិភោជនីយដ្ឋានវ័នម៉រ បានមានប្រសាសន៍ថា ”កត្តាជោគជ័យរបស់យើង រហូតមកដល់ឆ្នាំទី១៥នេះ គឺ កើតចេញពីការគាំទ្រ ដ៏មានតម្លៃ របស់អតិថិជនយើង និងកិច្ចសហការជាមួយ ដៃគូផ្គត់ផ្គង់ទាំងអស់ ដែលជួយឱ្យយើងអាចបំពេញ បេសសកម្ម សម្រេចទស្សនវិស័យ និងប្រតិបត្តិការរបស់យើង។ យើងប្ដេជ្ញាប្រឹងប្រែងបន្ត លើកស្ទួយម្ហូបអាហារខ្មែរ ដោយអភិរក្ស លើកតម្កើង និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយតទៅមុខទៀត ។”

ជាការពិតណាស់ ភោជនីយដ្ឋានវ័នម៉រ ជាភោជនីយដ្ឋានជាតិ ដែលតែងយកចិត្តទុកដាក់លើគុណភាពម្ហូបអាហារ និងសេវាកម្ម។ វ័នម៉រមានទស្សនវិស័យ និងបេសកកម្មវែងឆ្ងាយ ក្នុងការលើកស្ទួយវប្បធម៌ម្ហូបខ្មែរ ដើម្បីវិវត្តន៍ខ្លួនទៅជាភោជនីយដ្ឋានខ្មែរ ដែលត្រូវបានគេកោតសរសើរជាងគេ ក្នុងវិស័យម្ហូបអាហារ នៅក្នុងប្រទេសកម្ពុជា ។

ភោជនីយដ្ឋានវ័នម៉រ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨ ដោយអ្នកវិនិយោគទុនជនជាតិខ្មែរ ក្នុងគោលបំណងលើកស្ទួយសេដ្ឋកិច្ចជាតិ អភិរក្សម្ហូបអាហារខ្មែរ បណ្តុះបណ្តាល ធនធានមនុស្ស និងពង្រីកទីផ្សារការងារក្នុងប្រទេស រឹតតែពិសេសទៀតនោះ ផ្សព្វផ្សាយវប្បធម៌ម្ហូបអាហារខ្មែរ ឱ្យកាន់តែទូលំទូលាយ សព្វសាយដល់សាធារណជន ។

គួរបញ្ជាក់ផងដែលថា ភោជនីយដ្ឋានវ័នម៉រ បច្ចុប្បន្នមាន ២ទីតាំងគឺ ភោជនីយដ្ឋានវ័នម៉រទួលគោក និងភោជនីយដ្ឋានបឹងកក់ ដែលទើបតែបើកដំណើរការ កាលពីឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ។
ព័ត៌មានលម្អិតទាក់ទង នឹងម្ហូបអាហារ និងសេវាកម្ម៖ 023 888 222 ៕

Most Popular

To Top