បរទេស៖ យោងទៅតាមក្រុមវិភាគ របស់ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថា ការទទួលបានប្រាក់ចំណូលបរទេស នៅនាយសមុទ្រ កំពុងតែមានការពិបាកខ្លាំងឡើង ចំពោះប្រទេសកូរ៉េខាងជើង ស្របពេលដែលសេដ្ឋកិច្ចពិភពលោក អាចនឹងដាំក្បាលធ្លាក់ចូលវិបត្តិ។ ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ បានរាយការណ៍ថា វិទ្យាស្ថានកូរ៉េទទួលបន្ទុក គោលនយោបាយ និងផែនការសេដ្ឋកិច្ច បាននិយាយ នៅក្នុងសេចក្តីរាយការណ៍មួយ ស្តីពីជំនួញចិននិងកូរ៉េខាងជើង ដែលបានចេញកាលពីថ្ងៃចន្ទថា កូរ៉េខាងជើងកំពុងតែ តស៊ូសស្រាក់សស្រាំ...
អង់គ្លេស៖ កាលពីយប់ថ្ងៃចន្ទម្សិលមិញ អង់គ្លេសបានចេញ សេចក្តីប្រកាសជាផ្លួវការមួយ ដែលជាការសម្រេចចិត្ត ដោយលោកនាយករដ្ឋមន្រ្តី ក្នុងការ បញ្ជាឱ្យបិទហាង និងអាជីវកម្មរាប់ពាន់បន្ថែមទៀត ខណៈការវាយប្រហារ ដោយកូរ៉ូណាកាន់តែអាក្រក់។ ត្រឹមថ្ងៃចន្ទ មនុស្សស្លាប់នៅអង់គ្លេស បានកើនឡើងដល់ទៅ៣៣៥នាក់មកហើយ។ វាបានក្លាយទជារឿងចាំបាច់ ដែលប្រទេសត្រូវតែសម្រេចចិត្តបែបនេះ ក្នុងការទប់ស្កាត់ការរីករាលដាល។ គិតចាប់ពីយប់ថ្ងៃចន្ទ មនុស្សចាប់ពី២នាក់ឡើង ដែលមានសកម្មភាពនៅទីសាធារណៈ ត្រូវបានហាមប្រាម រួមទាំងការដើរក្បែរគ្នា...
DAEGU៖ ក្នុងអំឡុងពេលថ្ងៃដ៏ខ្មៅបំផុត នៃការផ្ទុះឡើង នៃវីរុសឆ្លងកូវីដ១៩ ប្រទេសកូរ៉េខាងត្បូងមិនមានគ្រូពេទ្យនិងគិលានុបដ្ឋាយិការ គ្រប់គ្រាន់ ដើម្បីព្យាបាលអ្នកជំងឺនោះទេ ហើយអ្នកជំងឺបានស្លាប់ ក្នុងពេលកំពុងរង់ចាំគ្រែ សម្រាកនៅមន្ទីរពេទ្យ។ យោងតាមសារព័ត៌មាន The Wall Street Journal ចេញផ្សាយកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ការគ្រប់គ្រងស្ថានការណ៍របស់ ប្រទេសនេះ បានប្រែក្លាយកាន់តែយ៉ាប់យ៉ឺនទៅៗ...
បរទេស ៖ ជាអត្ថបទគួរ ឲ្យចាប់អារម្មណ៍មួយ ដោយ The Mirror នៅថ្ងៃអង្គារទី២៤ ខែមិនានេះ ដែលបានសរសេរថា ការស្រាវជ្រាវថ្មីមួយ ដោយក្រុមអ្នកវិទ្យាសាស្ត្រមួយ ក្រុមបានរកឃើញថា បញ្ហាពិបាកចិត្ត និងស្ត្រេសដោយសារបញ្ហាជំងឺ រាតត្បាតកូរ៉ូណា នឹងអាចធ្វើឲ្យខូចខាតទៅលើមេជីវិតឈ្មោល របស់មនុស្សប្រុសទាំងឡាយ ហើយថែមទាំងអាចធ្វើឲ្យប៉ះពាល់ ដល់ការវិវត្តន៍ខួរក្បាល របស់កូនៗរបស់គេ នាពេលអនាគតផង។...
តូក្យូ៖ ក្រុមហ៊ុន Toyota Motor Corp បានឲ្យដឹងថាខ្លួននឹងបញ្ឈប់ បណ្តាញផលិតកម្មចំនួន ៧ នៅរោងចក្រក្នុងស្រុកចំនួន ៥ ចាប់ពីថ្ងៃទី០៣ ខែមេសា ដើម្បីសម្រួលដល់តម្រូវការពិភពលោកដែល មានភាពយឺតយ៉ាវ បន្ទាប់ពីការផ្ទុះឡើង នៃមេរោគឆ្លងវីរុសកូរ៉ូណា ក្នុងការផ្អាកផលិតដំបូង នៅក្នុងប្រទេសជប៉ុន។ ក្នុងចំណោមក្រុមហ៊ុនទាំង ៥ ក្រុមហ៊ុនតូយ៉ូតា នឹងបញ្ឈប់រាល់ប្រតិបត្តិការ...
បរទេស៖នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិ របស់ប្រទេសរុស្ស៊ី បាននិយាយប្រាប់ថា ប្រទេសរុស្ស៊ីនិងប្រទេសតួកគី នៅថ្ងៃចន្ទនេះ បានបង្ខំចិត្តកាត់បន្ថយប្រតិបត្តិការរួមគ្នាទីពីរបស់ខ្លួន នៅក្នុងតំបន់ Idlib ប្រទេសស៊ីរី ដោយសារតែក្តីព្រួយបារម្ភពីសន្តិសុខ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា ដំណើរល្បាតនេះ គឺត្រូវបានធ្វើឡើងគ្របដណ្ដប់ទៅលើផ្លូវហៃវ៉េ M4...
សេអ៊ូល៖ ប្រភពពីឧស្សាហកម្ម បានឲ្យដឹងថា អាជ្ញាធរហិរញ្ញវត្ថុ របស់ប្រទេសកូរ៉េខាងត្បូង ត្រូវបានគេរំពឹងថា នឹងប្រកាសពីវិធានការណ៍មួយចំនួន នៅសប្តាហ៍នេះ ដើម្បីជួយធ្វើឱ្យទីផ្សារហិរញ្ញវត្ថុ មានស្ថេរភាព ដែលមានការរីករាលដាល នៃវីរុសកូរ៉ូណាថ្មីនេះ។ យោងតាមមន្រ្តីបានឲ្យដឹងថា វិធានការណ៍នេះរួមមាន មូលនិធិស្ថិរភាពទីផ្សារមូលបត្រ ដែលមានតម្លៃជាង ១០ ទ្រីលានវ៉ុន (៧,៩៤ ពាន់លានដុល្លារ) ។ កាលពីសប្តាហ៍មុន...
តូក្យូ៖ ប្រភពពីរដ្ឋាភិបាលជប៉ុន បាននិយាយថា លោកនាយករដ្ឋមន្រ្តីស៊ីនហ្សូ អាបេ នឹងជួបពិភាក្សាតាមទូរស័ព្ទ ជាមួយប្រធាន គណៈកម្មាធិការអូឡាំពិកអន្តរជាតិ នៅថ្ងៃអង្គារនេះ ជុំវិញផែនការពន្យារពេលអូឡាំពិក នៅរដូវក្តៅនេះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ប្រភពបាននិយាយថា លោកអាបេត្រូវបានគេរំពឹងថា នឹងប្រាប់លោក Bach ថា ប្រសិនបើការប្រកួត ត្រូវបានពន្យារពេល គួរតែមានរយៈពេលតិចជាងមួយឆ្នាំ។ លោកអាបេ...
តូក្យូ៖ ក្រុមហ៊ុន SoftBank Group បាននិយាយថា ខ្លួននឹងលក់ទ្រព្យសម្បត្តិរហូតដល់ ៤១ ពាន់លានដុល្លារ ដើម្បីផ្តល់ហិរញ្ញប្បទាន ដល់ការទិញភាគហ៊ុនមកវិញ កាត់បន្ថយបំណុល និងបង្កើនប្រាក់បម្រុងសាច់ប្រាក់របស់ខ្លួន បន្ទាប់ពីការខាតបង់យ៉ាងច្រើន នៅក្នុងភាគហ៊ុនរបស់ខ្លួន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ក្រុមហ៊ុនបានអះអាងថា ខ្លួននឹងទិញភាគហ៊ុនរបស់ខ្លួន មកវិញចំនួន ១៨ ពាន់លានដុល្លារ ដោយទឹកប្រាក់ដែលនៅសល់...
អង់គ្លេស ៖ ទូរទស្សន៍ Sky News បានបង្ហាញថា រដ្ឋាភិបាលចក្រភពអង់គ្លេស មិនបានធ្វើការផ្សព្វផ្សាយ តែមួយអំពីការឆ្លងរាលដាល នៃវីរុសកូរ៉ូណាលើ Facebook ឬគណនី Instagram ជាផ្លូវការរបស់ខ្លួនឡើយ យោងតាមការចេញផ្សាយពីSkyNews ។ បើការពិតថា ចក្រភពអង់គ្លេសត្រូវបានផ្តល់ជូន “ពាណិជ្ជកម្មរាប់លាន” ដោយឥតគិតថ្លៃដើម្បីប្រើនៅលើវេទិកាផ្សព្វផ្សាយឌីជីថលធំបំផុត២របស់ពិភពលោក។ រដ្ឋាភិបាលក៏មិនបានបើកការផ្សាយ ពាណិជ្ជកម្មតាមរយៈគណនីផ្លូវការដទៃទៀតដែរ...