ព្រឹត្តិការណ៍

រុស្ស៊ីនិង តួកគី កាត់បន្ថយ ប្រតិបត្តិការល្បាតរួមគ្នា នៅតំបន់ Idlib ប្រទេសស៊ីរី

បរទេស៖នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិ របស់ប្រទេសរុស្ស៊ី បាននិយាយប្រាប់ថា ប្រទេសរុស្ស៊ីនិងប្រទេសតួកគី នៅថ្ងៃចន្ទនេះ បានបង្ខំចិត្តកាត់បន្ថយប្រតិបត្តិការរួមគ្នាទីពីរបស់ខ្លួន នៅក្នុងតំបន់ Idlib ប្រទេសស៊ីរី ដោយសារតែក្តីព្រួយបារម្ភពីសន្តិសុខ។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា ដំណើរល្បាតនេះ គឺត្រូវបានធ្វើឡើងគ្របដណ្ដប់ទៅលើផ្លូវហៃវ៉េ M4 ដែលភ្ជាប់គ្នា រវាងទីក្រុងអាឡេប៉ូនិងទីក្រុងឡាតាគៀ។

គួរបញ្ជាក់ថា ដំណើរល្បាតរួមគ្នាទីមួយរបស់ តួកគីនិងរុស្ស៊ី ក៏ត្រូវបានកាត់បន្ថយផងដែរ កាលពីដើមខែនេះ ដោយសារតែអ្វីដែលទីក្រុងមូស្គូ បានហៅថា ជាការបង្កហេតុរបស់ពួកឧទ្ទាម ហើយនាពេលបច្ចុប្បន្ននេះ ប្រទេសរុស្ស៊ី និងប្រទេសតួកគី កំពុងតែព្យាយាមរក្សាកិច្ចព្រមព្រៀងឈប់បាញ់គ្នា នៅក្នុងតំបន់៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top