បរទេស៖ ទីក្រុងប៉េកាំង នៅថ្ងៃចន្ទនេះ តាមសេចក្តីរាយការណ៍ បានចោទសហរដ្ឋអាមេរិក ពីបទពង្រីការភ័យខ្លាច ជុំវិញការផ្ទុះឡើងនៃកូរ៉ូណាវីរុស តាមរយៈការជម្លៀសពលរដ្ឋខ្លួនចេញ និងរឹតបន្តឹងលើការធ្វើដំណើរ ជំនួយការផ្តល់ជំនួយដែលមានសារៈសំខាន់។ មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បាននិយាយប្រាប់អ្នកសារព័ត៌មានដូច្នេះថា ទីក្រុងវ៉ាស៊ីនតោន បានបង្កើតនិងពង្រីកបន្ថែមនូវភាពស្លន់ស្លោរ ហើយលោកស្រី បានលើកឡើងថា អង្គការសុខភាពពិភពលោក នាពេលថ្មីៗនេះ ណែនាំប្រឆាំងនឹងបម្រាមលើជំនួញនិងការធ្វើដំណើរ។...
បរទេស៖ មន្ត្រីការពារជាតិអ៊ីស្រាអែល នៅពេលថ្មីៗនេះ បានបាញ់តេស្តសាកល្បងមីស៊ីល ចូលទៅក្នុងអាកាស នៅភាគកណ្ដាលនៃប្រទេស ហើយព្រឹត្តិការណ៍នេះ គឺជាការបាញ់តេស្តសាកល្បងមីស៊ីល ជាលើកទីពីររបស់ប្រទេសអ៊ីស្រាអែល ក្នុងរយៈពេលពីរខែ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា ក្រសួងការពារជាតិរបស់ប្រទេសអ៊ីស្រាអែល មិនបានផ្តល់សេចក្តីលម្អិត នៃការតេស្តសាកល្បងនេះទេ ប៉ុន្តែអ្នកវិភាគជឿជាក់ថា វាជាការសមមួយ ដែលមានពាក់ព័ន្ធនឹងមីស៊ីលផ្លោងឆ្លងទ្វីប Jericho។ ប៉ុន្តែក្រសួងគ្រាន់តែនិយាយយ៉ាងដូច្នេះថា...
វូហាន៖ ប្រទេសចិនបានសាងសង់មន្ទីរពេទ្យ បណ្តោះអាសន្នក្នុងរយៈពេល ១០ ថ្ងៃ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសឆ្លងថ្មីនៅទីក្រុងវូហាន ដែលជាចំណុចកណ្តាលនៃការផ្ទុះវីរុស នៅខេត្តហ៊ូប៉ីភាគកណ្តាលប្រទេសចិន ក្នុងពេលដែលអ្នកស្លាប់ដោយសារ ជំងឺរលាកផ្លូវដង្ហើម បង្កឡើងដោយវីរុសកូរ៉ូណាវីរុស កើនដល់ ៣៦១នាក់។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយកាលពីយប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា មន្ទីរពេទ្យ Huoshenshan (ភ្នំភ្លើងព្រះ)...
ហុងកុង៖ បុគ្គលិកពេទ្យហុងកុងរាប់រយនាក់ បានឈប់ធ្វើការនៅថ្ងៃច័ន្ទ (ទី ៣ ខែកុម្ភៈ) ដោយទាមទារឱ្យ ទីក្រុងនេះបិទព្រំដែន របស់ខ្លួនជាមួយប្រទេស ចិនដើម្បីកាត់ បន្ថយការរីករាលដាលនៃមេរោគឆ្លងរលាកផ្លូវដង្ហើម បណ្តាលមកពីវីរុស កូរ៉ូណាវីសុ ដោយបុគ្គលិកជួរមុខបានគំរាមថា នឹងធ្វើតាមនៅថ្ងៃខាងមុខ។ យោងតាមសារព័ត៌មាន The Straits Times ចេញផ្សាយនៅថ្ងៃច័ន្ទ ទី០៣ ខែកុម្ភៈ...
តេហរ៉ង៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទទី៣ខែកុម្ភៈនេះបានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់តាមរយៈទីភ្នាក់ងារអាតូមិករបស់ខ្លួនដែលហៅ កាត់ថាAEOIបានធ្វើការបញ្ជាក់យ៉ាងច្បាស់កាលពីថ្ងៃម្សិលមិញ ថាខ្លួននឹងនៅតែបន្តកម្មវិធីនុយក្លេអ៊ែរដដែលទោះបីជា កំពុងស្ថិតនៅក្នុងស្ថានភាពរងសំពាធខ្លាំងពីសំណាក់ មហាអំណាចអាមេរិកក្តី។ សេចក្តីប្រកាសដែលធ្វើឡើងដោយ សំដៅទៅលើការដាក់ទណ្ឌកម្មថ្មីៗរបស់សហរដ្ឋអាមេរិក លើប្រធាននៃទីភ្នាក់ងារ AEOI គឺលោក Ali Akbar Salehi បាននិយាយថាជារឿយៗជនជាតិអាមេរិកប៉ុនប៉ងបង្កើតបរិយាកាសបែបសំពាធផ្លូវចិត្តដល់អ៊ីរ៉ងប៉ុន្តែតាមពិតពួកគេនឹងមិនទទួលបានជោគជ័យឡើយ ហើយបញ្ជាក់ថាទណ្ឌកម្មទាំងឡាយគឺអត់ប្រយោជន៍និងអត់ប្រសិទ្ធភាព។ គួរឲ្យដឹងដែរថានៅមុនការ ប្រកាសនេះប៉ុន្មានថ្ងៃពោលគឺកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន នេះរតនាគាររបស់សហរដ្ឋអាមេរិកបានធ្វើការប្រកាស ដាក់ទណ្ឌកម្មមួយចំនួនទៀតប្រឆាំងទៅនឹងមេដឹកនាំ...
បរទេស៖ បន្ទាប់ពីការវាយប្រហារ ដោយមីស៊ីលទៅលើទីបញ្ជាការយោធា អាមេរិកចំនួន ២ នៅក្នុងប្រទេសអ៊ីរ៉ាក់ នៅក្នុងការសងសឹកចំពោះ ការសម្លាប់ឧត្តមសេនីយ Qasem Soleimani លោកប្រធានាធិបតីអាមេរិក មិនបានរាយការណ៍អំពីការខាតបង់ នោះទេ ប៉ុន្តែមន្ទីរប៉ង់តាហ្គោននិយាយថា បុគ្គលិកសេវាកម្មអាមេរិកចំនួន ៦៤ នាក់ បានរងនូវអ្វីដែលលោកសំដៅ ទៅលើការរងរបួសខួរក្បាល។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២...
ត្រឹមតែរយៈពេល២ថ្ងៃបន្ទាប់ពីសុន្ទរកថា របស់លោកប្រធានាធិបតីអាមេរិក Woodrow Wilson នៅថ្ងៃទី៣ខែកុម្ភៈឆ្នាំ ១៩១៧ ដែលគាត់សម្រេចចិត្តផ្តាច់ទំនាក់ទំនងការទូតជាមួយអាល្លឺម៉ង់ហើយបានព្រមានថា សង្គ្រាមនឹងកើតឡើង ប្រសិនបើផលប្រយោជន៍របស់អាមេរិកនៅសមុទ្រត្រូវបានវាយប្រហារម្ដងទៀត ប៉ុន្តែនាថ្ងៃទី៦ខែកុម្ភៈនាវាមុជអាឡឺម៉ង់ក៏បានវាយប្រហារពន្លេចកប៉ាល់ ដឹកអ្នកដំណើររបស់អាមេរិកសាជាថ្មី នៅក្បែរឆ្នេរសមុទ្រអៀរឡង់។ នាវា SS California បានចាកចេញពីទីក្រុងញូវយ៉កនៅថ្ងៃទី ២៩ ខែមករាទៅកាន់ក្រុង Glasgow ប្រទេសស្កុតលែនដោយមានអ្នកដំណើរនិងនាវិក២០៥នាក់។ ប្រាំបីថ្ងៃក្រោយមកទៀតស្ថិតនៅចម្ងាយប្រហែល ៣៨ម៉ាលពីឆ្នេរសមុទ្រ...
តូក្យូ៖ ប្រាសាទនេះត្រូវបានកំណត់ ជាបេតិកភណ្ឌ របស់យូណេស្កូក្នុងឆ្នាំ ២០០០ ប្រាសាទ Shuri គឺជានិមិត្តរូបនៃផ្នែកជាច្រើនដែលបង្កើតជាប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏ស្មុគស្មាញរបស់អូគីណាវ៉ា ដោយមានតួនាទីជាវិមាន នៃរាជាណាចក្រ Ryukyu នាទសវត្សឆ្នាំ១៣០០ និងត្រូវបានអនុម័ត្តដោយអធិរាជជប៉ុន ក្នុងកំឡុងសង្គ្រាមលោកលើកទី ២ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ប្រាសាទនេះគឺជាសក្ខីកម្មមួយបង្ហាញ ពីប្រវត្តិសម្បូរបែបនៃកោះ និងជាអនុស្សាវរីយ៍ de-facto ដែលកើតឡើងដោយប្រជាជនអូគីណាវ៉ាននៅពាក់កណ្តាលសតវត្សរ៍ទី...
បរទេស៖ កាលពីថ្ងៃសុក្រកន្លងទៅនេះ ប្រទេសប៉ូឡូញបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងតម្លៃរហូត ទៅដល់ ៤,៦ ពាន់លានដុល្លារ ជាមួយសហរដ្ឋអាមេរិក សម្រាប់ការបញ្ជាទិញ យន្តហោះចម្បាំង F-35 ចំនួន ៣២ គ្រឿងបន្ថែមទៀត ដើម្បីបង្កើនកម្លាំងការការពារ ដែនអាកាសរបស់ខ្លួន នៅលើផ្នែកខាងកើតប្រទេស នៅពេលមានសកម្មភាពយោធា របស់រុស្ស៊ីកើនឡើងនោះ ។ ប្រធានាធិបតីប៉ូឡូញលោក Andrzej...
បរទេស៖ ព័តមានមួយដែលត្រូវបានចេញផ្សាយ នៅថ្ងៃអាទិត្យទី២ខែកុម្ភៈនេះ កំពុងធ្វើឲ្យចិនល្វីងមុខកាន់តែខ្លាំង ខណៈដែល មន្ត្រីសុខាភិបាលនៅប្រទេសចិន មិនមានពេលវេលាគ្រប់គ្រាន់ ក្នុងការប្រយុទ្ធប្រឆាំងនៃការរីករាលដាលជំងឺ ឆ្លងរាលដាលនៃវីរុសកូរ៉ូណានៅឡើយនោះទេ ឥឡូវនេះមន្រ្តីបានប្រកាសបន្ថែម អំពីការផ្ទុះជំងឺផ្តាសាយបក្សីសាជាថ្មី នៅក្នុងប្រទេសផងដែរ។ ក្រសួងកសិកម្មនិងកិច្ចការជនបទ របស់ប្រទេសចិនបានប្រកាសកាលពីថ្ងៃសៅរ៍ម្សិលមិញ នូវការផ្ទុះឡើងសាជាថ្មី នៃវីរុសផ្តាសាយបក្សី H5N1 នៅឯកសិដ្ឋានមួយនៅខេត្តហ៊ូណានភាគខាងត្បូង។ ការប្រកាសដដែលនេះបានបញ្ជាក់ថា វីរុសនេះត្រូវបានគេរកឃើញនៅកសិដ្ឋានមួយ ដែលមានមាន់ជិត ៨០០០...