ព្រឹត្តិការណ៍

កំពុងប្រឈមមុខ នឹងកូរ៉ូណា ពេលនេះករណីឆ្លង ផ្តាសាយបក្សីបន្ថែមទៀត កំពុងកើតមាននៅក្នុង ខេត្តហៃណាន ប្រទេសចិន

បរទេស៖ ព័តមានមួយដែលត្រូវបានចេញផ្សាយ នៅថ្ងៃអាទិត្យទី២ខែកុម្ភៈនេះ កំពុងធ្វើឲ្យចិនល្វីងមុខកាន់តែខ្លាំង ខណៈដែល មន្ត្រីសុខាភិបាលនៅប្រទេសចិន មិនមានពេលវេលាគ្រប់គ្រាន់ ក្នុងការប្រយុទ្ធប្រឆាំងនៃការរីករាលដាលជំងឺ ឆ្លងរាលដាលនៃវីរុសកូរ៉ូណានៅឡើយនោះទេ ឥឡូវនេះមន្រ្តីបានប្រកាសបន្ថែម អំពីការផ្ទុះជំងឺផ្តាសាយបក្សីសាជាថ្មី នៅក្នុងប្រទេសផងដែរ។

ក្រសួងកសិកម្មនិងកិច្ចការជនបទ របស់ប្រទេសចិនបានប្រកាសកាលពីថ្ងៃសៅរ៍ម្សិលមិញ នូវការផ្ទុះឡើងសាជាថ្មី នៃវីរុសផ្តាសាយបក្សី H5N1 នៅឯកសិដ្ឋានមួយនៅខេត្តហ៊ូណានភាគខាងត្បូង។

ការប្រកាសដដែលនេះបានបញ្ជាក់ថា វីរុសនេះត្រូវបានគេរកឃើញនៅកសិដ្ឋានមួយ ដែលមានមាន់ជិត ៨០០០ ក្បាល គឺប្រមាណជា ជាងពាក់កណ្តាលនៃសត្វទាំងនោះ បានងាប់ទៅហើយដោយសារតែការផ្ទុះឡើងលើកនេះ។

ចិនមិនមែនជាប្រទេសដែលកំពុងធ្វើការប្រឆាំង ទៅនឹងជំងឺផ្តាសាយបក្សីនេះម្នាក់ឯងទេដោយកាលពី ដើមសប្តាហ៍កន្លងមកប្រទេសឥណ្ឌាក៏បានចាប់ផ្តើមធ្វើការងារនេះ ដែរនៅក្នុងប្រទេសរបស់ខ្លួន។

លើសពីនេះផងដែរនៅតំបន់អ៊ឺរ៉ុបវិញ ក៏មានការផ្ទុះរីករាលដានៃជំងឺ H5N8 ផងដែរកាលពីសប្តាហ៍ថ្មីៗនេះ ជាពិសេសនៅតំបន់អ៊ឺរ៉ុបខាងកើត៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top