តូក្យូ៖ NEC ជាអ្នកដឹកនាំក្នុងការធ្វើសមាហរណកម្មបច្ចេកវិទ្យាព័ត៌មានវិទ្យា និងបណ្តាញបានប្រកាសពីការបញ្ចប់កិច្ចព្រមព្រៀងសន្តិសុខតាមប្រព័ន្ធអ៊ីនធើណេតជាមួយអង្គការប៉ូលីសព្រហ្មទណ្ឌអន្តរជាតិ (Interpol) ភាពជាដៃគូនេះនឹងជំនួសកិច្ចព្រមព្រៀងដែលមានស្រាប់ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៤ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ NEC បាននិយាយថា ការរួមបញ្ចូលគ្នារវាងបណ្តាញអន្តរជាតិរបស់ប៉ូឡូញជាមួយនឹងដំណោះស្រាយសន្តិសុខតាមអ៊ីនធើណេតនឹងជួយដល់ការស៊ើបអង្កេត និងការវិភាគអំពីការវាយលុកតាមប្រព័ន្ធអ៊ីនធើណេតដ៏ស្មុគស្មាញ និងរួមចំណែកក្នុងការពង្រឹងសន្តិសុខនៅកម្រិតអន្តរជាតិ។ ប៉ូលីសអន្តរជាតិ គឺជាអង្គការប៉ូលីសអន្តរជាតិធំជាងគេបំផុតនៅលើពិភពលោកបង្កើតឡើងដោយបណ្តាប្រទេសនានាជុំវិញពិភពលោកដើម្បីការពារឧក្រិដ្ឋកម្មអន្តរជាតិ។ សព្វថ្ងៃនេះ ១៩៤ ប្រទេសគឺជាសមាជិកនៃអង្គការនេះ។ តាមរយៈភាពជាដៃគូនេះ NEC នឹងផ្តល់កម្មវិធីអ៊ីនធើណេតរបស់អ៊ិនធើប៉ូលមានមូលដ្ឋាននៅប្រទេសសឹង្ហបូរីជាមួយសេវាកម្មដែលរួមចំណែកដល់ការស៊ើបអង្កេតតាមអ៊ីនធើណេតរួមមានការរកឃើញឧក្រិដ្ឋកម្មតាមអ៊ីនធើណេត ការកំណត់អត្តសញ្ញាណឧក្រិដ្ឋជន...
YOKOHAMA៖ក្រុមហ៊ុន Nissan Motor Co កំពុងវិនិយោគក្នុងទឹកប្រាក់ចំនួន៣៣ពាន់លានយ៉េននៅក្នុងរោងចក្រផលិតរថយន្តដ៏ធំរបស់ខ្លួននៅក្នុងខេត្ត Tochigi ក្នុងការដាក់ចេញនូវប្រព័ន្ធផលិតកម្មដំបូងឆ្ពោះទៅរករថយន្តអគ្គិសនីយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ អនុប្រធានប្រតិបត្តិក្រុមហ៊ុន Nissan លោក Hideyuki Sakamoto បាននិយាយថា វិធីសាស្រ្តនៃការផលិតត្រូវតែមានការផ្លាស់ប្តូរ ពីព្រោះយានយន្តកាន់តែមានទាំងម៉ាស៊ីនកូនកាត់ អគ្គិសនី និងផ្នែកថ្មីសម្រាប់ភ្ជាប់ ព្រមទំាងសេវាកម្មស៊ើបការណ៍សិប្បនិម្មិត។ លោក Sakamoto បានបន្តថា ការផ្លាស់ប្តូរផលិតកម្មដែលគ្រោងនឹងបញ្ចប់នៅឆ្នាំក្រោយប្រើរ៉ូបូតនិងឧបករណ៍ចាប់សញ្ញាដើម្បីកាត់បន្ថយភាពតានតឹងផ្នែករាងកាយចំពោះកម្មករ...
តូក្យូ៖ទូកទេសចរណ៍ ដែលកំពុងប្រតិបត្តិការនៅឈូងសមុទ្រតូក្យូរួម ទាំងទូកប្រក់ក្បាច់ប្រពៃណី បម្រើអាហារ និងភេសជ្ជៈមានការព្រួយបារម្ភថា អាជីវកម្មរបស់ពួកគេ នឹងមានបញ្ហា នៅពេល ព្រឹត្តិការណ៍ អូឡាំពិក និងប៉ារ៉ាឡាំពិករដូវក្តៅនារដូវក្តៅ ខាងមុខរារាំងពួកគេមិនឲ្យដំណើរការនៅ លើផ្លូវពេញនិយមក្នុងរដូវកាលខ្ពស់ យោងតាមការចេញផ្សាយពី គេហទំព័រជប៉ុនធូដេ។ វិធានការណ៍នានា ដើម្បីធានាសន្តិសុខ និងគុណភាពទឹកនឹងកំណត់ ចលនារបស់ពួកគេ នៅក្នុងកន្លែងទស្សនាពេញនិយម នៅតំបន់មាត់ទឹកអូរដាបា ហើយទូកនឹង...
តូក្យូ៖ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកជប៉ុន Panasonic Corp កំពុងបោះបង់ចោលអាជីវកម្មអេឡិចត្រូនិកដោយលក់អាជីវកម្មចុងក្រោយរបស់ខ្លួននៅក្នុងវិស័យនោះទៅឲ្យក្រុមហ៊ុនតៃវ៉ាន់យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ក្រុមហ៊ុន Panasonic បាននិយាយថា ខ្លួនកំពុងផ្ទេរអាជីវកម្មអេឡិចត្រូនិកដែលដំណើរការដោយក្រុមហ៊ុន Panasonic Semiconductor Solutions Co ទៅក្រុមហ៊ុន Nuvoton Technology Corp។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក្រុមហ៊ុន Panasonic បានលក់រោងចក្រផលិតអេឡិចត្រូនិករបស់ខ្លួននៅសិង្ហបុរី ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី។ ល័ក្ខខណ្ឌមិនត្រូវបានបង្ហាញសម្រាប់ការផ្លាស់ប្តូរដែលនឹងត្រូវបញ្ចប់នៅឆ្នាំក្រោយ។...
បរទេស៖ ក្រុមមន្រ្តីបាននិយាយថា មន្ទីរពេទ្យញូវជឺស៊ី បានផ្តល់ក្រលៀនដល់អ្នកជំងឺខុស។ ការប្តូរសរីរាង្គត្រូវបានបម្រុងទុកសម្រាប់មនុស្សម្នាក់ទៀតដែលមានឈ្មោះដូចគ្នា និងមានអាយុប្រហាក់ប្រហែលគ្នា។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា ខាងមន្ទីរពេទ្យ Virtua Our Lady of Lourdes នៅទីក្រុង Camden បាននិយាយថា អ្នកជំងឺទាំងពីរនាក់បានទទួលការវះកាត់ប្តូរសរីរាង្គហើយកំពុងដំណើរការល្អ។...
បរទេស:ប្រភពចេញពីមន្ត្រីជាន់ខ្ពស់បួនរូបនៃប្រទេសជាសម្ព័ន្ធមិត្តបាននិយាយថាប្រទេសតួកគីបានបង្ហាញជំហបដិសេធក្នុងការគាំទ្រផែនការការពារជាតិរបស់អង្គការណាតូសម្រាប់ជុំវិញបញ្ហានៃតំបន់ប៉ាល់តិកនិងប្រទេសប៉ូឡូញរហូតដល់សម្ព័ន្ធមិត្តផ្តល់ការគាំទ្រខាងនយោបាយដល់ទីក្រុងអង់ការ៉ាបន្ថែមទៀតជាមុនសិនសម្រាប់ការប្រយុទ្ធប្រឆាំងនឹងកងជីវពល YPG របស់ឃឺដនៅភាគខាងជើងប្រទេសស៊ីរី។ ប្រភពដដែលបាននិយាយទៀតថាទីក្រុងអង់ការ៉ាបានថ្លែងប្រាប់ទៅកាន់ប្រេសិតរបស់ខ្លួនប្រចាំនៅអង្គការណាតូមិនឱ្យយល់ព្រមក្នុងការចុះហត្ថលេខាលើផែនការនិងប្រកាន់យកជំហរតឹងរ៉ឹងទាំងនៅក្នុងការប្រជុំជាផ្លូវការនិងទាំងនៅក្នុងការសន្ទនាឯកជនទាមទារឱ្យសម្ព័ន្ធមិត្តទទួលស្គាល់ក្រុម YPG ។ គួរបញ្ជាក់ថាគណៈប្រតិភូរបស់អង្គារណាតូរបស់តួកគីមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានភ្លាមៗទេ។ក្រសួងការពារជាតិនិងក្រសួងការបរទេសតួកគីក៏មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេដូចគ្នាដែរ៕ ប្រែសម្រួល:ស៊ុនលី
ភ្នំពេញ ៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) រួមជាមួយរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលជុំវិញពិភពលោក នឹងរៀបចំពិធីអបអរសាទរ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ឆ្នាំ២០១៩ នៅថ្ងៃទី១ ខែ ធ្នូ ឆ្នាំ២០១៩ ខាងមុខ ដើម្បីធ្វើការអំពាវនាវសារជាថ្មីដល់ថ្នាក់ដឹកនាំទូទាំងពិភពលោកបន្ត «រក្សាសន្យា» ដល់មនុស្សដែលរងផលប៉ះពាល់ដោយសារមេរោគអេដស៍ និងជំងឺអេដស៍។ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ឆ្នាំ២០១៩ នឹងមាន ប្រទេសចំនួន៤៣ ដែលអង្គការ AHF...
ភ្នំពេញ៖ ក្រុមការងារនៃក្រុមហ៊ុន G.T.V.C SPEEDBOAT របស់លោកឧកញ៉ា ទៀ វិចិត្រ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បានចេញអូប័រល្បឿនលឿន ទៅជួយសង្គ្រោះជនជាតិរុស្ស៊ីចំនួនពីរនាក់ ដែលរងគ្រោះលិចទូកក្ដោងនៅក្នុងសមុទ្រ ម្តុំខាងមុខកោះតូច ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ក្នុងពេលជិះទូកក្តោងលេងកំសាន្តក្នុងសមុទ្រ ដែលមានរលកខ្លាំងនារដូវខ្យល់ធ្លាក់នេះ។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា...
នៅក្នុងប្រទេសរុស្ស៊ី ការបញ្ចេញប្រតិទិន ប្រចាំឆ្នាំដែលមានរូបប្រធានាធិបតី វ្លាឌីមៀរ ពូទីន បានក្លាយទៅជាទំនៀមទម្លាប់ជារៀងរាល់ឆ្នាំ ទៅហើយ។ ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះវាជាឱកាសមួយដើម្បីបង្ហាញរូបភាពរបស់មេដឹកនាំវិមាន ក្រឹមឡាំងថាជាបុរសដែលមានភាពអង់អាច។ ប្រតិទិនរាល់ឆ្នាំ តែងបង្ហាញពី ប្រធានាធិបតីរុស្ស៊ីបញ្ចេញសមត្ថភាព របស់ខ្លួននៅជួរបាញ់ប្រហារ ឬចូលរួមក្នុងសកម្មភាពខាងក្រៅផ្សេងៗ។ សម្រាប់ឆ្នាំ ២០២០វិញ ប្រតិទិនបង្ហាញ ពីភាពអង់អាចរបស់លោកពូទីន នៅក្នុងសកម្មភាពការទូតជាមួយអន្ដរជាតិ និងថ្នាក់ដឹកនាំ ពិភពលោកសំខាន់ៗ។ ខាងក្រោមនេះ...
ស្រាគោញាក់និងលីគ្វើគុណភាព ល្អបំផុត ដែលគេផលិសំរាប់ ស្តេចរុស្ស៊ីកាលពីជាង១០០ឆ្នាំមុន ត្រូវបានសង្គ្រោះចេញពីបាតសមុទ្រ បាល់ទិកដ៏ត្រជាក់។ ស្រាDe Haartman & Co. Cognacចំនួនជាង៦០០ដបនិងBenedictine ចំនួន៣០០ដប ត្រូវបានស្រង់ចេញពីខ្មោចនាវាSS Kyros ដោយក្រុមអ្នកមុជទឹកOcean X កាលពីខែតុលា។ នាវាSS Kyros ដំបូងគ្រោង ចេញដំណើរពីបារាំង ជាមួយនឹងទំនិញស្រា...