ព្រឹត្តិការណ៍

តួកគីបង្ហាញការជំទាស់ផែនការ ការពារជាតិរបស់អង្គការណាតូ

បរទេស:ប្រភពចេញពីមន្ត្រីជាន់ខ្ពស់បួនរូបនៃប្រទេសជាសម្ព័ន្ធមិត្តបាននិយាយថាប្រទេសតួកគីបានបង្ហាញជំហបដិសេធក្នុងការគាំទ្រផែនការការពារជាតិរបស់អង្គការណាតូសម្រាប់ជុំវិញបញ្ហានៃតំបន់ប៉ាល់តិកនិងប្រទេសប៉ូឡូញរហូតដល់សម្ព័ន្ធមិត្តផ្តល់ការគាំទ្រខាងនយោបាយដល់ទីក្រុងអង់ការ៉ាបន្ថែមទៀតជាមុនសិនសម្រាប់ការប្រយុទ្ធប្រឆាំងនឹងកងជីវពល YPG របស់ឃឺដនៅភាគខាងជើងប្រទេសស៊ីរី។

ប្រភពដដែលបាននិយាយទៀតថាទីក្រុងអង់ការ៉ាបានថ្លែងប្រាប់ទៅកាន់ប្រេសិតរបស់ខ្លួនប្រចាំនៅអង្គការណាតូមិនឱ្យយល់ព្រមក្នុងការចុះហត្ថលេខាលើផែនការនិងប្រកាន់យកជំហរតឹងរ៉ឹងទាំងនៅក្នុងការប្រជុំជាផ្លូវការនិងទាំងនៅក្នុងការសន្ទនាឯកជនទាមទារឱ្យសម្ព័ន្ធមិត្តទទួលស្គាល់ក្រុម YPG ។

គួរបញ្ជាក់ថាគណៈប្រតិភូរបស់អង្គារណាតូរបស់តួកគីមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានភ្លាមៗទេ។ក្រសួងការពារជាតិនិងក្រសួងការបរទេសតួកគីក៏មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេដូចគ្នាដែរ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top